វិធីសាស្រ្តពន្យារកំណើតចាក់ទឹកក្រៅពាង គឺជាវីធីមួយដែលភាគីខាងប្រុសត្រូវដកលិង្គរបស់ខ្លួនចេញពីទ្វារមាសស្ត្រីមុនពេលចេញទឹកកាម។ ទឹកកាមនោះទៀតសោតត្រូវបាញ់ចេញខុសពីទីតាំងទ្វារមាសរបស់ស្រ្តីដែរ ដើម្បីបង្ការកុំឲ្យមានផ្ទៃពោះ ដោយសារមេជីវិតឈ្មោលចូលតាមទ្វារមាស។
ការប្រើប្រាស់វីធីសាស្រ្តនេះ ភាគីខាងប្រុសត្រូវតែមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន។ វិធីសាស្រ្តមួយនេះមិនមានប្រសិទ្ធភាពអាចការពារមិនឲ្យមានផ្ទៃពោះបានទាំងស្រុងនោះទេ។ មេជីវិតឈ្មោលអាចចូលទៅក្នុងទ្វារមាសស្រ្តីបាននៅពេលភាគីខាងប្រុសដកមិនទាន់ ឬមានបញ្ចេញសារធាតុរាវមានផ្ទុកមេជីវិតមុនចេញទឹកកាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. ធ្វើម៉េចឲ្យមានប្រសិទ្ធភាព?
ដើម្បីប្រើវិធីសាស្រ្តចាក់ទឹកក្រៅពាងនេះ យើងត្រូវ៖
ដកឲ្យទាន់ពេល៖ ពេលមានអារម្មណ៍ថាខ្លួនជិតចេញទឹកកាមហើយ ប្រុសៗយើងត្រូវប្រញាប់ដកលិង្គចេញពីទ្វារមាសដៃគូដែរ។ ដូចគ្នាដែរ ត្រូវប្រាកដថាទឹកកាមយើងបាញ់ចេញនៅកន្លែងផ្សេងមិនមែនបរិវេណទ្វារមាស។
លាងសម្អាតលិង្គបើចង់រួមភេទម្ដងទៀត៖ ប្រុសៗយើងដែលមានសមត្ថភាពរួមភេទម្ដងហើយ ម្ដងទៀត ឬចង់រួមភេទម្ដងទៀតក្នុងពេលវេលាខ្លី ត្រូវទៅបត់ជើងតូចចេញ និងត្រូវលាងសម្អាតចុងលិង្គឲ្យបានស្អាត ដើម្បីប្រាកដថាគ្មានទឹកកាមជាប់នៅចុងលិង្គ បន្ទាប់ពីបញ្ចេញទឹកកាមលើកទីមួយ។
ដៃគូរួមភេទមួយចំនួនជ្រើសរើសវិធីសាស្រ្តចាក់ទឹកក្រៅពាងក្នុងការពន្យារកំណើត ដោយគិតថាអាចការពារមិនឲ្យមានផ្ទៃពោះ មានអាម្មណ៍ថាគ្មានការរំខានអារម្មណ៍ មិនមានផលរំខាន និងមិនទាមទារឲ្យមានការប្រើប្រាស់ថ្នាំ។
បើសិនជាគ្នាយើងដកលិង្គមិនទាន់ពេលត្រឹមត្រូវ និងបារម្ភថាអាចមានផ្ទៃពោះ ហើយមិនទាន់ចង់បានកូន គ្នាយើងគួរពិភាក្សាជាមួយគ្រូពេទ្យ។
[embed-health-tool-heart-rate]
២. ហានិភ័យ
ការប្រើប្រាស់វីធីសាស្រ្តចាក់ទឹកក្រៅពាង អាចថាមានប្រយោជន៍ការពារការមានផ្ទៃពោះ ប៉ុន្តែមិនបាន១០០ភាគរយទេ ហើយវិធីសាស្ត្រនេះមិនអាចការពារជំងឺកាមរោគបានទេ។
ដូចគ្នាដែរ មានដៃគូរួមភេទខ្លះគិតថាវិធីសាស្ត្រនេះរំខានដល់អារម្មណ៍ផ្លូវភេទរបស់ពួកគេទៅវិញ ដោយត្រូវដកលិង្គចេញពេលខាងប្រុងបម្រុងនឹងចេញទឹកកាម។
ដូចបញ្ជាក់អ៊ីចឹងវីធីសាស្រ្តនេះមិនមានប្រសិទ្ធភាពការពារមិនឲ្យមានផ្ទៃពោះ ដូចវិធីសាស្រ្តផ្សេងនោះទេ។ តាមការប៉ាន់ស្មានមានគូស្នេហ៍មួយភាគប្រាំ ដែលបានអនុវត្តវីធីសាស្រ្តនេះ ក្នុងរយៈពេលមួយឆ្នាំជាប់គ្នានៅអាចមានកូនបានដដែល។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ