ស្រីៗយើងប្រហែលជាបារម្ភពេលឃើញមានចេញឈាមខ្លះៗក្រោយរួមភេទហើយ។ ការហូរឈាមតាមទ្វារមាសក្រោយរួមភេទ មិនមានទាក់ទងនឹងការមករដូវ ឬមិនមែនជិតដល់ថ្ងៃមករដូវទេ តើឈាមនោះជាឈាមអ្វីដែរ?
ស្រីៗយើងប្រហែលជាបារម្ភពេលឃើញមានចេញឈាមខ្លះៗក្រោយរួមភេទហើយ។ ការហូរឈាមតាមទ្វារមាសក្រោយរួមភេទ មិនមានទាក់ទងនឹងការមករដូវ ឬមិនមែនជិតដល់ថ្ងៃមករដូវទេ តើឈាមនោះជាឈាមអ្វីដែរ?

បើទោះជាបញ្ហាហូរឈាមតាមទ្វារមាស ក្រោយពេលរួមភេទ អាចថាគួរឲ្យបារម្ភក្ដី តែក៏អាចជារឿងធម្មតាមួយ ដែលកើតលើមនុស្សស្រីយើងក្នុងវ័យមានរដូវដូចគ្នា ដែលរឿងនេះមិនមែនជារឿងគួរឲ្យបារម្ភពេកឡើយ។
មូលហេតុបង្កឲ្យមានបញ្ហាហូរឈាមក្រោយពេលរួមភេទញឹកញាប់ជាងគេនោះ គឺដោយសារតែមាត់ស្បូនចង្អៀតពេក និងបណ្ដាលមកពីការរលាកមាត់ស្បូន។
មូលហេតុកើតមានញឹកញាប់មួយដែរ បង្កឲ្យមានឈាមក្រោយរួមភេទ គឺដោយសារមានដុំពកដុះនៅមាត់ស្បូន។ ដុំនេះច្រើនមានទំហំតូចប្រហែល ១ ទៅ ២សង់ទីម៉ែត្រ។ ភាគច្រើនដុំនេះដុះនៅត្រង់កន្លែងភ្ជាប់គ្នា រវាងមាត់ស្បូនជាមួយនឹងទ្វារមាស ហើយគ្រូពេទ្យអាចយកវាចេញ ដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
មូលហេតុផ្សេងៗ ធ្វើឲ្យមានការហូរឈាមក្រោយពេលរួមភេទ មានដូចជា៖
កត្តាស្ងួតប្រដាប់ភេទ ក៏អាចធ្វើឲ្យមានការហូរឈាមដែរ ដែលការស្ងូតនេះអាចបង្កមកពី៖
មួយវិញទៀតអាការៈមានឈាមក្រោយរួមភេទ នេះអាចបាត់ទៅវិញដោយខ្លួនឯងដែរក្នុងករណីមិនបង្កដោយជំងឺផ្សេងៗ។ មានការសិក្សាថ្មីមួយបានរកឃើញថា ពាក់កណ្ដាលនៃមនុស្សស្រី មានបញ្ហាហូរឈាមក្រោយរួមភេទ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ឆ្នាំ។

ប្រសិនបើយូរៗម្ដង ទើបយើងមានបញ្ហាហូរឈាមក្រោយរួមភេទ នោះមិនមានអ្វីត្រូវព្រួយបារម្ភខ្លាំងពេកទេ។ ប៉ុន្តែដើម្បីដឹងឲ្យបានច្បាស់យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់បន្ថែម។

យើងអាចប្ដូររបៀបរស់នៅមួយចំនួន ដើម្បីកាត់បន្ថយហានីភ័យនៃការកើតបញ្ហាហូរឈាមក្រោយរួមភេទបាន៖
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Bleeding After Sex
https://www.webmd.com/women/bleeding-after-sex#1
Bleeding After Sex: What You Should Know
https://health.clevelandclinic.org/what-should-you-do-if-you-bleed-after-sex
Bleeding After Sex: What Does It Mean?
https://www.hackensackmeridianhealth.org/en/healthu/2023/03/10/bleeding-after-sex-what-does-it-mean
កំណែប្រែបច្ចុប្បន្ន
21/05/2024
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ