នៅពេលដែលមាត់ស្បូនជាំ យើងអាចនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅបរិវេណអាងត្រគាក ឬពោះផ្នែកខាងក្រោម ឬមិនស្រួលនៅក្នុងខ្លួន ដែលស្រដៀងទៅនឹងអាការៈចុកពោះ។ បញ្ហានេះ កើតឡើងបណ្ដាលមកពីសកម្មភាពផ្លូវភេទខ្លាំងក្លាពេក។
ពិតណាស់ មាត់ស្បូនក៏ដូចជាផ្នែកដទៃទៀតនៃរាងកាយដែលអាចហើម នៅពេលដែលឈឺចាប់។ វាក៏ងើបឡើងជាមួយនឹងការស្រើបស្រាលខាងផ្លូវភេទ នៅពេលដែលទ្វារមាសលាតសន្ធឹង ដោយសារតែមានការផ្លាស់ប្ដូរលំហូរឈាមទៅកាន់តំបន់នោះ។ ដូច្នេះហើយ នៅពេលដែលមាត់ស្បូនទាប វាងាយនឹងរងកាយវាយប្រហារ។
សញ្ញា និងរោគសញ្ញា
ប្រសិនបើ មាត់ស្បូនមានអាការៈជាំ ស្រីៗយើងនឹងទទួលអារម្មណ៍ភ្លាមៗ ហើយវាអាចបន្តនៅថ្ងៃបន្ទាប់។ ជាទូទៅ ការជាំមាត់ស្បូន នឹងធ្វើឲ្យយើងមានអារម្មណ៍៖
- ឈឺ ឬចុកចាប់៖ យើងនឹងមានអារម្មណ៍ឈឺចាប់នៅខាងក្នុង ហើយវាអាចធ្ងន់ធ្ងរជាងការឈឺចាប់នៅអំឡុងពេលមករដូវ។
- ឈឺចាប់នៅពេលរួមភេទ៖ ការរួមភេទបន្ទាប់ពីយើងមានអាការៈជាំមាត់ស្បូន អាចឈឺចាប់ រហូតដល់វាជាសះស្បើយទាំងស្រុង។
- ការធ្លាក់ឈាម៖ វាអាចមានធ្លាក់ឈាមតិចតួច បន្ទាប់ពីការរួមភេទដោយប្រើកម្លាំងខ្លាំងក្លា
- ចង្អោរ៖ ការឈឺ និងចុកចាប់ អាចបណ្ដាលឲ្យមានអាការៈចង្អោរផងដែរ។
ការព្យាបាលអាការៈជាំមាត់ស្បូន
ជាធម្មតា មាត់ស្បូនជាំអាចជាសះស្បើយដោយខ្លួនឯង និងមិនចាំបាច់ប្រើរយៈពេលយូរឡើយ ដែលប្រហែលជាមួយសប្ដាហ៍ប៉ុណ្ណោះ។ ជាក់ស្ដែង ទ្វារមាសគឺជាសរីរាង្គដ៏អស្ចារ្យមួយ ដែលអាចព្យាបាលខ្លួនឯងបានយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ វិធីដ៏ល្អបំផុតគឺជៀសវាងការរួមភេទ និងការបញ្ចេញសកម្មភាពខ្លាំងក្លា ដើម្បីទុកពេលឲ្យរាងកាយបានជាសះស្បើយទាំងស្រុង។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?