យើងរាល់គ្នាសុទ្ធតែដឹងហើយថា ការធ្វើសមាធិ នឹងធ្វើឲ្យចិត្តរបស់យើងស្ងប់ល្អ កាត់បន្ថយស្ត្រេស ក៏ដូចជាកាត់បន្ថយអារម្មណ៍អវិជ្ជមានផងដែរ។ ប៉ុន្តែ តើការធ្វើសមាធិ ពិតជាអាចជួយឲ្យជីវិតផ្លូវភេទរបស់យើងប្រសើរឡើងដែរឬទេ? ជាក់ស្ដែង មានការសិក្សាជាច្រើនអំពីទំនាក់ទំនងរវាងការធ្វើសមាធិ និងបទពិសោធន៍ចំពោះរឿងលើគ្រែបានបង្ហាញថា អ្នកដែលធ្វើសមាធិមានចំណង់ផ្លូវភេទ និងមុខងារផ្លូវភេទល្អជាងអ្នកដែលមិនធ្វើសមាធិសោះ។ ចំណែកឯស្រីៗដែលធ្វើសមាធិអំឡុងពេលរួមភេទ ក៏ចាប់ផ្ដើមមានអារម្មណ៍ស្រើបស្រាលកាន់តែងាយស្រួលជាងមុនដែរ។
ហេតុផលដែលការធ្វើសមាធិជួយធ្វើឲ្យជីវិតលើគ្រែកាន់តែប្រសើរឡើងរួមមាន៖
១. បន្ថយស្រេ្តស
សមាធិ គឺជាឧបករណ៍កាត់បន្ថយស្រ្តេសដ៏មានឥទ្ធិពល។ ដូច្នេះហើយ វាអាចបង្កើនចំណង់ផ្លូវភេទ និងការប្រតិបត្តិការលើគ្រែ ដោយកាត់បន្ថយកម្រិតអ័រម៉ូនCortisol និងAdrenaline។ ពិតណាស់ កម្រិតអ័រម៉ូន Cortisol អាចធ្វើឲ្យស្រីៗយើងពិបាកក្នុងការឈានដល់ចំណុចកំពូល ហើយវាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាលិង្គមិនឡើងរឹងដូចគ្នា។
២. ថាមពល
ការអស់កម្លាំងជាហេតុផលមួយដែលធ្វើឲ្យគូស្នេហ៍មិនអាចរួមភេទបានច្រើន តាមដែលខ្លួនចង់។ ជាទូទៅ ការធ្វើសមាធិត្រូវបានផ្សារភ្ជាប់ទៅនឹងការអស់កម្លាំង និងការគេងមិនលក់ ។ នៅពេលដែលយើងធ្វើសមាធិ រាងកាយរបស់យើងនឹងអាចសម្រាកបានពេញលេញ ហើយកត្តានេះនឹងជួយឲ្យយើងមានថាមពលច្រើនជាងមុនសម្រាប់ប្រតិបត្តិការលើគ្រែ។
៣. កាត់បន្ថយការរំខានខាងអារម្មណ៍
គ្នាយើងភាគច្រើនមានការអភិវឌ្ឍខួរក្បាលផ្នែកខាងឆ្វេងហួសកម្រិត ដែលមុខងាររបស់វាគឺពិនិត្យមើលអតីតកាល និងស្រមៃដល់អនាគតកាល។ កត្តានេះអាចធ្វើឲ្យយើងជាប់គាំងនៅក្នុងគំនិតអតីតកាល និងអនាគតកាល ព្រមទាំងធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការផ្ដោតលើបច្ចុប្បន្ន ដែលជាពេលវេលាក្នុងការឈានដល់ចំណុចកំពូល។
៤. យល់ពីចំណុចខ្វះចន្លោះខ្លួនឯង
ជាមួយគ្នានេះដែរ ប្រសិនបើយើងមិនទម្លាប់ធ្វើសមាធិទេនោះ យើងអាចនឹងមានអារម្មណ៍ថាខ្វះចន្លោះ និងត្រូវការអ្នកណាម្នាក់មកបំពេញចន្លោះនោះ។ នៅពេលដែលយើងរំពឹងថាដៃគូរបស់យើងនឹងធ្វើតួនាទីនេះ យើងអាចនឹងខកចិត្ត ពីព្រោះមិនមានអ្វីផ្សេងដែលអាចផ្ដល់សេចក្ដីសុខដល់យើង ជាងយើងខ្លួនឯងឡើយ។
[embed-health-tool-ovulation]