ពិតណាស់ មានឧបសគ្គជាច្រើនទាំងផ្នែករាងកាយ ផ្លូវចិត្ត និងបរិយាកាសដែលអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ភាពពេញចិត្តខាងផ្លូវភេទ និងសមត្ថភាពដែលបណ្ដាលឲ្យរួមភេទមិនដល់ចំណុចកំពូលរបស់ស្រីៗយើង។ មូលហេតុអ្វីបានជារួមភេទមិនដល់ចំណុចកំពូល? យើងនឹងលម្អិតបញ្ហាការរួមភេទ ៣ ដែលអាចរារាំងយើងពីអារម្មណ៍សុខស្រួល។
១. មិនមានអារម្មណ៍សុវត្ថិភាព
អារម្មណ៍ភ័យខ្លាច ខុសឆ្គង អាម៉ាស់ ខឹង រងរបួស ឬស្រ្តេសសុទ្ធតែអាចរារាំងយើងក្នុងការទទួលបានអារម្មណ៍រីករាយ និងឈានដល់ចំណុចកំពូល។ ជាក់ស្ដែង ស្រីៗយើងត្រូវការអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីឲ្យប្រតិបត្តិលើគ្រែកាន់តែដំណើរការបានរលូត។ ដូច្នេះហើយ វាមានសារសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសសុវត្ថិភាពនៅរាល់ពេលរួមភេទជាមួយនឹងដៃគូ។
២. ឈឺចាប់នៅពេលរួមភេទ
ទន្ទឹមនឹងអារម្មណ៍សុវត្ថិភាព និងជៀសផុតពីការរំខានផ្សេងៗ ការរួមភេទគួរតែធ្វើឲ្យយើងមានអារម្មណ៍សុខស្រួល។ ប៉ុន្តែ ប្រសិនបើស្រីៗយើងមានអារម្មណ៍ឈឺចាប់ ក្រហាយ ឬរលាក យើងអាចនឹងមានការថប់បារម្ភ ឬលែងចង់រួមភេទតទៅទៀត។ មួយវិញទៀត យើងអាចមានអារម្មណ៍ស្រ្តេស និងតានតឹង ដែលជះឥទ្ធិពលមិនល្អក្នុងការដាស់អារម្មណ៍។ បញ្ហាទាំងនេះក៏អាចកើតឡើងនៅពេលដែលយើងមានវ័យខ្ទង់២០ឆ្នាំ ដោយសារតែអ័រម៉ូនសំខាន់ៗជាច្រើន រួមទាំងDHEAធ្លាក់ចុះ នៅក្នុងវ័យនេះ។
បន្ថែមពីនេះ អាការៈស្ងួតទ្វារមាសក៏អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយpHអាចនឹងរងផលប៉ះពាល់ ដែលបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន។
ជាទូទៅ ការឈឺចាប់នៅពេលរួមភេទ អាចកើតមាន ដោយសារតែបង្ហួរនោមស្ដើង និងបាត់បង់ភាពយឺតនៃកោសិកាទ្វារមាស ទើបធ្វើឲ្យស្រីៗយើងមិនអាចមានភាពស្និទ្ធស្នាលជាមួយនឹងដៃគូ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
៣. សាច់ដុំបាតអាងត្រគាកចុះខ្សោយ
ស្រីៗភាគច្រើនចាប់ផ្ដើមចុះខ្សោយសាច់ដុំអាងត្រគាក នៅពេលដែលមានវ័យ៤០ឆ្នាំ ដែលកត្តានេះអាចបណ្ដាលឲ្យមានការថប់បារម្ភ នៅពេលរួមភេទ។ ជាងនេះទៅទៀត ការធាត់ជ្រុលក៏អាចធ្វើឲ្យសាច់ដុំអាងត្រគាកខ្សោយថែមទៀត នៅពេលដែលទម្ងន់លើសរុញចុះទៅពោះ។ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃដទៃទៀត ឬបញ្ហារំលាយអាហារក៏អាចប៉ះពាល់ដល់សាច់ដុំក្នុងតំបន់សំខាន់ទាំងអស់នេះដែរ។
[embed-health-tool-ovulation]