ការគេងមានសារសំខាន់ណាស់ទាំងចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយវាក៏ជះឥទ្ធិពលដល់ជីវិតដៃគូរបស់យើងដូចគ្នា។ នៅពេលដែលយើងគេងបានគ្រប់គ្រាន់ យើងនឹងមានថាមពលកាន់តែច្រើន មានអារម្មណ៍កាន់តែស្រស់ស្រាយ និងអាចប្រតិបត្តិការលើគ្រែកាន់តែញឹកញាប់ជាងមុន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការគេងដែលជះឥទ្ធិពលដល់ជីវិតលើគ្រែ។
១. ជួយរក្សាកម្រិតអ័រម៉ូនTestosterone
អ័រម៉ូនTestosterone មានគុណប្រយោជន៍ក្នុងការបង្កើនកម្លាំង ម៉ាសសាច់ដុំ ដង់ស៊ីតេឆ្អឹង ហើយប្រសិនបើអ័រម៉ូននេះមានកម្រិតទាប វាក៏អាចធ្វើឲ្យសុខុមាលភាព កម្លាំង អារម្មណ៍ ក៏ដូចជាចំណង់ផ្លូវភេទថយចុះដូចគ្នា។ សម្រាប់បុរសដែលគេងបាន៤ម៉ោងក្នុងមួយយប់មានកម្រិតអ័រម៉ូនTestosteroneនៅពេលព្រឹកចំនួន២០០ទៅ៣០០ ខណៈអ្នកដែលគេងបាន៨ម៉ោងក្នុងមួយយប់មានកម្រិតអ័រម៉ូននេះដល់ទៅ៥០០ទៅ៧០០។
២. កម្ចាត់បញ្ហាលិង្គមិនឡើងរឹង
ភាពធ្ងន់ធ្ងរនៃការគេងបាត់ដង្ហើម ទាក់ទងនឹងបញ្ហាលិង្គមិនឡើងរឹង។ ពិតណាស់ អ្នកដែលមានបញ្ហាគេងមិនដកដង្ហើមនេះក៏ពាក់ព័ន្ធគ្នាទៅនឹងកម្រិតអ័រម៉ូនTestosteroneទាប ដែលតម្រូវឲ្យយើងត្រូវដកដង្ហើមប្រឆាំងនឹងផ្លូវដង្ហើមបិទ ជាហេតុធ្វើឲ្យអ័រម៉ូនអាដ្រេណាលីនសាយភាយនៅអំឡុងពេលយប់។ នៅពេលដែលយើងខ្វះអុកស៊ីសែន វានឹងបំផ្លាញស្រទាប់សរសៃឈាមតូចៗ ដែលបណ្ដាលឲ្យងាប់លិង្គ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣. បង្កើនអ័រម៉ូនក្ដីស្រលាញ់
ជាមួយគ្នានេះដែរ ការគេងរួមគ្នានៅលើគ្រែតែមួយក៏អាចជួយបង្កើនទំនាក់ទំនង ដោយធ្វើឲ្យកម្រិតអ័រម៉ូនស្រ្តេសក័រទីសុលថយចុះ និងធ្វើឲ្យកម្រិតអ័រម៉ូនក្ដីស្រលាញ់អុកសុីតូស៊ីនកើនឡើង។ សម្រាប់ស្ត្រី ការគេងជាមួយដៃគូអាចជួយឲ្យយើងមានអារម្មណ៍សុវត្ថិភាព ដោយជួយឲ្យយើងគេងលក់លឿនជាង និងមិនងាយភ្ញាក់ពីគេងញឹកញាប់ នេះបើប្រៀបធៀបនឹងមនុស្សស្រីដែលនៅលីវ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
[embed-health-tool-ovulation]