backup og meta

តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗមាន ៥ កន្លែងនេះ គូស្នេហ៍គួរស្វែងយល់​

តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗមាន ៥ កន្លែងនេះ គូស្នេហ៍គួរស្វែងយល់​

ពិត​ណាស់​ការ​ស្វែង​យល់ និង​ដឹង​ពី​តំបន់​ធ្វើ​ឲ្យ​ស្រី​ៗ​​មាន​ភាព​ស្រើប​ស្រាល​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​សំខាន់​មួយ សម្រាប់​​ជីវិត​ផ្លូវ​ភេទ​របស់​ភរិយា និង​ស្វាមី​។

ហេតុ​ផល​មួយ​ដែល​ស្រី​ៗ​ពេល​ខ្លះ​មិន​បាន​ទទួល​អារម្មណ៍ល្អ​ពី​ការ​រួម​ភេទ ឬ​មិន​មាន​អារម្មណ៍​​សុខ​ស្រួល​ទាល់​តែ​សោះ​នោះ ក៏​ព្រោះ​តែ​បុរស​ជា​ដៃ​គូ​​មិន​បាន​ដឹង​ពី​វិធី​ជួយ​ភ្ញោច​អារម្មណ៍​ដល់​ស្រី​ៗ ជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​លើ​គ្រែ​បែរជា​សោះកក្រោះ​ទៅ​វិញ​។

​អ៊ីចឹង​បើ​ស្វាមី​ចង់​ឲ្យ​សកម្មភាព​លើ​គ្រែ​របស់​ខ្លួន​ដំណើរ​ការ​ទៅ​ដោយ​រលូន មាន​ភាព​រីក​រាយ និង​ពេញ​ចិត្ត​ទាំង​អស់​គ្នា គួរ​ស្វែង​យល់​ពី​តំបន់​ស្រើប​ស្រាល​លើ​ដង​ខ្លួន​ស្រី​ៗ​ទាំង​នេះ​។

១. មុខ

មុខ​ជា​តំបន់​មាន​រំញោច​ខ្លាំង​មួយ​លើ​ដង​ខ្លួន​ស្រី​ៗ ដូច​នេះ​បុរស​​ត្រូវ​បង្ហា​ឲ្យ​ដៃ​គូ​ដឹង​ថា​ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នាង ដោយ​អាច​ឱប​ កាន់​ដៃ និង​ថើប​ថ្ងាស​​ថ្នមៗ។ ការ​ធ្វើ​ដូច​នេះ អាច​ធ្វើ​ឲ្យ​​ភាគី​ខាង​ស្រី​មាន​អារម្មណ៍​កក់​ក្ដៅ និង​ក៏​​ចាប់​ផ្ដើម​មាន​រំញោច​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ដែរ​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​​​​២. ត្រចៀក​

​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល​អាច​កើត​ចេញ​ពី​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ ដូច​គ្នា​ដែរ ត្រចៀក ក៏​ជា​ច្រក​មួយ​ជួយ​បើក​ផ្លូវ​ឲ្យ​នារី​ជា​ដៃគូ​មាន​អារម្មណ៍​នេះ​ដែរ​។ បើ​សិន​ជា​ប្រុសៗ​យើង​ចង់​ឲ្យ​ដៃ​គូ​របស់​ខ្លួន​មាន​អារម្មណ៍​ល្អ​ក្នុង​ពេល​រួម​ភេទ​នោះ គួរ​សាក​ល្បង​យក​មេដៃ ឬ​ម្រាម​ដៃ​អង្អែល​បរិវេណ​ត្រចៀក​ដៃ​គូ​ថ្នមៗ។ ដូច​គ្នា​ដែរ ពេល​ឃើញ​ថា​ដៃ​គូ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​បន្តិច​ហើយ​នោះ ភាគី​ខាង​ប្រុស​អាច​ប៉ះ​ចុង​ច្រមុះ​នាង និង​ខាំ​តិចៗ ដើម្បី​ជួយ​ភ្ញោច​អារម្មណ៍​បន្ថែម​ទៀត​ក៏​បាន​។ មួយ​វិញ​ទៀត ប្រុសៗ​យើង​ក៏​អាច​ខ្សឹប​ដាក់​ត្រចៀក​ដៃគូ​ខ្លួន​នូវ​ពាក្យ​ផ្អែម​ល្ហែម​មួយ​ចំនួន និង​សរសើរ​ពី​សម្រស់​ ឬ​ក្លិន​របស់​ដៃ​គូ​ខ្លួន​ថែម​ទៀត​កាន់​តែ​ប្រសើរ​។

[embed-health-tool-heart-rate]

កន្លែងស្រើបស្រាល​របស់ស្រីៗ

៣. ក

ទី​តាំង​ដែល​មាន​រំញោច​ខ្លាំង​របស់​ស្រី​ៗ​មួយ​ទៀត​គឺ​នៅ​ត្រង់​ក។ ក ​ជា​កន្លែង​ដែល​ងាយ​មាន​រំញោច​មួយ​នៅ​លើ​រាង​កាយ​ស្រី​ៗ​​ ដោយ​សារ​ថា​ស្បែក​នៅ​ទី​នោះ​មាន​សភាព​ស្ដើង​​ជាង​កន្លែង​ផ្សេង​ ដូច​នេះ​សរសៃ​ឈាម​ក៏​នៅ​កៀក​​ទៅ​នឹង​ផ្ទៃ​ស្បែក​ដែរ។ ការណ៍​នេះ​ធ្វើ​ស្រី​ៗ​ឆាប់​មាន​អារម្មណ៍​នៅ​ពេល​មាន​ការ​ប៉ះ ​ឬ​ស្ទាប​។

៤. បបូរ​មាត់​

ការ​ថើប​ដៃ​គូ​របស់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ មិន​ប្រញាប់​ប្រញាល់​ នឹង​ជួយ​បង្កើន​អារម្មណ៍​ដៃ​គូ​ទាំង​ពីរ​​អាច​បន្ត​សកម្ម​ភាព​លើ​គ្រែ​បាន​យូរ​។ ថើប​បបូរ​មាត់​ថ្នមៗ ជា​វិធី​មួយ​ជួយ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​របស់​ស្រី​ៗ ដែល​ដៃគូ​ជា​បុរស​គួរ​ធ្វើ និង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

៥. ម្រាម​ដៃ

ពេល​កំពុង​ថើប​ដៃ​គូ​របស់​ខ្លួន ប្រុសៗ​យើង​ក៏​គួរ​ចាប់​ម្រាម​ដៃ​ខាង​ស្រី​ថ្នមៗ​ដូច​គ្នា។ ការ​ថើប​ បបោស​អង្អែល និង​ការ​ចាប់​ម្រាម​ដៃ​ថ្នម​ៗ នឹង​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ដៃគូ​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​រាង​កាយ​ទាំង​មូល​មាន​រំញោច​ថែម​ទៀត​ផង​។

អ្វី​គួរ​ដឹង ពិសេស​ប្រុសៗ គឺ​ថា​នារី​នៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ច្រើន​មាន​ការ​អៀន​ខ្មាស​ពេល​និយាយ​ដល់​រឿង​លើ​គ្រែ ដែល​នេះ​ជា​ហេតុ​មួយ​ភាគី​ខាង​ប្រុស​គួរ​ស្វែងយល់​ពី​ចំណុច​សំខាន់​ដែល​ភាគី​ខាង​ស្រី​ត្រូវ​ការ និង​កន្លែង​សំខាន់​ៗ អាច​ជួយ​ភ្ញោច​អារម្មណ៍​របស់​ដៃ​គូ​ខ្លួន​បាន​។ មួយ​វិញ​ទៀត ត្រូវ​ចាំ​ថា ការ​រួម​ភេទ​ដោយ​គ្មាន​ការ​ព្រមព្រៀង ឬ​យល់​ចិត្ត​ គឺ​នឹង​មិន​ធ្វើ​ឲ្យ​សកម្មភាព​មួយ​នេះ​មាន​ក្ដី​សុខ​នោះ​ទេ។ ចូរ​ស្វែង​យល់​ពី​ដៃគូ​របស់​យើង ដើម្បី​ឲ្យ​ជីវិត​គូ​ធ្វើ​ដំណើរ​ទៅ​​មុខ​ប្រកប​​ដោយ​ភាព​រីក​រាយ។

អត្ថបទគួរ​អាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vagina facts, http://vaginafacts.org/

Women’s organs, https://www.cancerresearchuk.org/about-cancer/coping/physically/sex/womens-organs,

Erogenous zones you might be neglecting, https://www.healthywomen.org/content/article/erogenous-zones-you-might-be-neglecting,

កំណែ​ប្រែបច្ចុប្បន្ន

30/05/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម