បន្ទាប់ពីទទួលបានក្ដីសុខយ៉ាងពេញលេញជាមួយដៃគូរួចមក ភាគច្រើនបុរសៗ តែងតែអស់កម្លាំង ហត់ហេវក្នុងខ្លួន ដែលជាហេតុធ្វើឲ្យភ្លេចធ្វើរឿងមួយចំនួនដើម្បីការពារ និងរក្សាគុណភាព អាអូនតូចរបស់ខ្លួនឲ្យមានសុខភាពល្អ ថែមទាំងអាចការពារ ពីជំងឺសើស្បែកទៀតផង។ ដូច្នេះ ជារឿងដែលសំខាន់បំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទ។
១. សម្អាតប្រដាប់ភេទ
ការលាងសម្អាត ត្រូវតែធ្វើឡើងភ្លាមៗ និងមិនគួរទុកឲ្យលើសពី ២នាទី បន្ទាប់ពីចប់ប្រតិបត្តិការ ព្រោះពេល ទឹករម្អិល ដែលជាប់នឹងប្រដាប់ភេទ ប៉ះជាមួយបរិយាកាសខាងក្រៅ អាចងាយនឹងក្រៀមស្វិត ស្អិតស្ងួត ជាប់នឹងកោសិកាខាងក្រៅ នៃលិង្គ បង្កបានជាជំងឺសើស្បែក ឬមេរោគផ្សិតផ្សេងៗ។ ការលាងសម្អាត ជាក់ស្ដែង ត្រូវមើលស្ថានភាព បើមានទឹកក្ដៅឧណ្ហៗ គឺល្អប្រសើរ តែបើមិនមានទេ ក៏អាច ប្រើប្រាស់សាប៊ូដុំ ដែលមានជាតិកាត់តិចបំផុត ហើយលាងថ្នមៗផ្នែកខាងក្រៅ តាមគន្លាក់ៗ ជុំវិញប្រដាប់ភេទ។ ប្រសិនបើ បុរសដែលមានស្បែកគ្របលិង្គ ត្រូវប្រលាត់ស្បែកមកក្រោយ ហើយធ្វើការលាងថ្នមៗដែរ ព្រោះស្បែកលិង្គមានភាពស្ដើង ងាយ នឹងរលាក។ ចំពោះការប្រើប្រាស់ស្រោមអនាម័យ ក៏ត្រូវប្រញាប់ ដកចេញពីលិង្គដែរបន្ទាប់ពីប្រតិបត្ដិការរួច ព្រោះស្រោមអនាម័យ ក៏មានជាតិប្រេងនៅជាប់ ដូច្នេះរឿងសំខាន់បំផុត ត្រូវប្រញាប់លាងសម្អាតចេញឲ្យលឿនតាមដែលអាចធ្វើទៅបាន ដែលការធ្វើបែបនេះ ទើបធានាបាន លិង្គមានសុខភាពល្អ។
[embed-health-tool-heart-rate]
២. លាងសម្អាតដៃ
មិនអាចធានាបានទេថា ដៃមិនត្រូវបានប្រើប្រាស់ក្នុងកំលុងពេលរួមភេទ។ ដូច្នេះរឿងដែលចាំបាច់ ដៃក៏ត្រូវលាងសម្អាត ជាមួយនឹងសាប៊ូដុំ ឲ្យបានស្អាតល្អ ដើម្បីធានាបានថាមិនមានជាប់ពពួកបាក់តេរី ដែលអាចបង្កជាមេរោគឆ្លង។ យើងក៏អាចលាងសម្អាតជាមួយនឹង ជែលក្រអូប ដើម្បីទទួលបានភាពស្រស់ស្រាយផ្នែកស្មារតីដើម្បីកាត់បន្ថយភាពហើយហត់អស់កម្លាំង។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
៣.ងូតទឹក
ការងូតទឹកមិនចាំបាច់ ធ្វើឡើងលឿនពេកទេ អាចងូតចន្លោះពី ៥ ទៅ ១០នាទីក្រោយរួមភេទក៏បាន ជាក់ស្ដែងត្រូវមើល ថា ក្រោយពេលដែលប្រតិបត្ដិការរួច ខ្លួនប្រាណអាចស្ងួតញើសហើយឬនៅ។ ម្យ៉ាងវិញទៀត ការងូតទឹក បើមានជម្រើសទឹកក្ដៅគឺល្អ សម្រាប់សុខភាពជាងទឹកត្រជាក់ ព្រោះថា ទឹកក្ដៅអាចជ្រះមេរោគ បាក់តេរីបានស្អាតល្អ ម្យ៉ាងវិញទៀត បន្ទាប់ពីការរួមភេទ សម្ពាធឈាម និងចង្វាក់បេះដូងអាចលោតញាប់ខុសពីប្រក្រតី ជាមូលហេតុដែលមិនគួរងូតទឹកត្រជាក់ភ្លាមៗ។ យើងអាចតាមដាន ពីចង្វាក់បេះដូង ចរន្ដសម្ពាធឈាម ដំណើរការ បើអាចមានសភាព ស្រួលធម្មតាវិញហើយ នោះក៏អាចងូតទឹកត្រជាក់បានដែរ។ ដោយឡែករឿងមួយវិញទៀត ចំពោះការងូតទឹកក្ដៅ ក៏អាចសម្រួលឲ្យអារម្មណ៍ស្រស់ស្រាយ ជួយសម្រួលដល់ចរន្ដឈាម បង្កើនថាមពលភេទឡើងវិញបានឆាប់រហ័ស នោះអាចសមប្រកប សម្រាប់ដៃគូរដែលចូលចិត្ដសិចច្រើនដង។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៤.ស្លៀកពាក់
ក្រោយពីសម្អាតខ្លួនប្រាណរួចហើយ ដៃគូសងខាង គួរតែរក្សាការស្លៀកពាក់ជាមួយនឹងសម្លៀកបំពាក់ធូររលុង(មិនត្រូវស្លៀកខោក្នុង) ហើយទន់។ ការស្លៀកពាក់ធូររលុងហើយទន់ មានន័យថា យើងអាចរក្សាសីតុណ្ហភាព ថេរស្មើនឹងសីតុណ្ហភាពខាងក្រៅ។ ចំពោះបុរសវិធីមួយនេះអាចល្អខ្លាំង ព្រោះអាចជៀសផុតពីការក្ដៅថប់បែកញើស និងបញ្ហាកកិត។
៥. ញ៉ាំទឹក
បន្ទាប់ពីការរួមភេទ ការញ៉ាំទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗមួយកែវ ក៏ជារូបមន្ដបង្កើនថាមពល មួយកម្រិតទៀតដែរ ព្រោះថា ក្នុងកំលុងពេលប្រតិបត្ដិការជាមួយដៃគូ ខ្លួនប្រាណរបស់បុរសត្រូវបែកញើស ថយចុះជាតិទឹក ចន្លោះពី ៥ ទៅ ១០% ពីក្នុងខ្លួន នោះអាស្រ័យទៅលើសកម្មភាពប្រតិបត្ដិការ និងរយៈពេល។ ដូច្នេះហើយ ជាវិធីសាស្ដ្រល្អ អាចរក្សាសុខភាពឲ្យបានល្អ គួតែកុំភ្លេចនឹកឃើញញ៉ាំទឹក បើបានទឹកក្ដៅឧណ្ហៗក៏រឹតតែល្អ ក្រោយពេលរួមភេទ។
ចំណុចសំខាន់
- លាងសម្អាតប្រដាប់ភេទ
- លាងសម្អាតដៃ
- ងូតទឺក
- ស្លៀកពាក់សំលៀកពាក់រលុងៗ
- ការញ៉ាំទឹក