ដូចដឹងស្រាប់ ប្រតិបត្តិការលើគ្រែ ជាផ្នែកមួយបំពេញសេចក្តីសុខជីវិតរបស់យើង។ ប៉ុន្តែ បើរួមភេទគ្មានផាសុកភាព អត់ស្រួលអត់ឡើងដល់ឋានសួគ៌ទេ នឹងធ្វើឲ្យបាត់កម្លាំងស្ទើរអស់ពីខ្លួន មិនស្កប់ស្កល់ស្រណុកក្នុងចិត្ត។ តើយើងមានវីធីអ្វីអាចជួយឲ្យគ្នាយើងឡើងដល់ចំណុចកំពូលពេលរួមភេទ?
១- កុំញ៉ាំច្រើនពេក
ញ៉ាំច្រើន ធ្វើឲ្យយើងទន់ដៃជើង និងងងុយគេង ពិសេសអាហារមានជាតិស្ករ និងកាកសរសៃ។ ទោះម្ហូបបួសសម្បូរបន្លែ ក៏មិនគួរញ៉ាំច្រើនដែរ អាចញ៉ាំ ២-៣ ម៉ោង មុនប្រតិបត្តិការ។
គួរញ៉ាំសូកូឡាជំនួសវិញ ព្រោះវាអាចបង្កើនអារម្មណ៍បាន បើមិនចូលចិត្តផ្អែម អាចញ៉ាំគ្រាប់ធញ្ញជាតិ ឬសណ្តែកដី និងទឹកឲ្យច្រើន ក៏អាចផ្តល់ថាមពលកាន់តែខ្លាំង។
២- កុំញ៉ាំជីរអង្កាម
អ្នកណាមិនចង់ឲ្យមានក្លិនក្រអូប ខ្យល់ដង្ហើមប្រហើរ ពេលចាប់ផ្តើមប្រតិបត្តិការជាមួយដៃគូ! ជីរអង្កាមមានសារធាតុម៉ង់តុល (Menthol) អាចជួយឲ្យក្លិនមាត់ល្អ ប៉ុន្តែនាំឲ្យកម្រិតអ័រម៉ូនប្រុសៗថយចុះ។ គ្រាន់តែខ្ពុរមាត់ ឬដុសធ្មេញគ្រប់គ្រាន់ហើយ។
៣- កុំជក់បារី ផឹកស្រា
ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរឈាមថយចុះ ទោះបីអាចធ្វើឲ្យមានចំណង់ផ្លូវភេទ តែផលវិបាកដោយសារបារី និងស្រា មិនអាចគេចផុតបានទេ។
៤- កុំប្រើក្បាច់ដដែលៗ
បើប្រើតែមួយក្បាច់ មិនអាចបង្កើតបរិយាកាសអស្ចារ្យទេ។ ក្បាច់ដដែលៗអាចងាយស្រួលសម្រាប់ដៃគូមែន ប៉ុន្តែយូរទៅៗ នឹងធ្វើឲ្យមានអារម្មណ៍ធុញ លែងចង់គេងជាមួយគ្នាទៀតផងក៏មាន។ ធ្វើយ៉ាងណាឲ្យប្រតិបត្តិលើគ្រែពោរពេញដោយភ្លើងរោលរាល តាមរយៈការផ្លាស់ប្តូរកន្លែង ប្ដូរក្បាច់ ស្លៀកពាក់ទាក់ទាញ ដើម្បីដុតកម្ដៅស្នេហ៍ឲ្យកាន់តែខ្លាំង។
៥- កុំខ្វល់ពីរូបរាងពេក
គ្រប់គ្នាកើតមកមានរូបរាងខុសៗគ្នា គ្មានទេជើងស្រលន រាងស្វែល ឬស្បែកម៉ដ្ឋ។ អ៊ីចឹង លើកឡើងពីចំណុចល្អស្រស់ស្អាតរបស់យើង មុនចេញប្រតិបត្តិការ អាចជួយឲ្យកាន់តែរលូន។ គួរស្វែងយល់ពីចំណុចពិសេសលើរាងកាយយើង និងដៃគូ ពីកន្លែងមានអារម្មណ៍រោលរាលខ្លាំង និងកន្លែងគួរប្រុងប្រយ័ត្ន។ សូមគិតពីចំណុចវិជ្ជមានរបស់យើងឲ្យបានច្រើន ទើបអាចរីករាយ និងប្រតិបត្តិការឈានដល់ចំណុចកំពូល។
[embed-health-tool-ovulation]