backup og meta

រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!

រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!
រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!

ពេញវ័យ ច្បាស់ជាត្រូវ​ឆ្លង​កាត់​ការ​រួម​ភេទ ហើយ​ដើម្បី​សុវត្ថិភាព ស្រោម​អនាម័យ​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ ប៉ុន្តែ​បច្ចុប្បន្ន និយាយ​រឿង​ស្រោម​អនាម័យ គ្នា​យើង​ភាគ​ច្រើន សំដៅ​លើ​ស្រោម​សម្រាប់​ពាក់​លើ​លិង្គ​ប្រុសៗ​ប៉ុណ្ណោះ ​ភាគ​តិច​ណាស់ គិត​ដល់​ស្រោម​អនាម័យ​ស្រីៗ។ ដឹងថា​ស្រោម​អនាម័យ​ស្រីម៉េចអត់? មាន​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិអីខ្លះ? បើ​ចង់​ដឹង អត្ថបទនេះ​នឹង​លម្អិត​ប្រាប់។

១- អ្វី​ទៅ​ជា​ស្រោម​អនាម័យ​របស់​​ស្រីៗ?

facts-female-condoms

ស្រោម​អនាម័យ​ស្រីៗ ជា​ថង់​តូច​មួយ ផលិត​ឡើង​ពី​ប្លាស្ទិច សម្រាប់​ដាក់​​​ចូល​ក្នុង​ទ្វារមាស​ នឹង​អាច​គ្រប​ផ្នែក​ខ្លះ​នៃ​មាត់​ទ្វារ​មាស​ខាង​ក្រៅ ដើម្បី​ការពារ​ កុំ​ឲ្យ​មាន​​ជ្រៀប​សារធាតុ​រាវ​​ចូលក្នុង​ទ្វារ​មាស។

ស្រោម​អនាម័យ​នេះ ​មាន​ពីរ​ផ្នែក គេ​ដាក់​ផ្នែក​ម្ខាង​ចូល​ក្នុង​ជិតដល់​​មាត់​ស្បូន ហើយ​ដាក់​ម្ខាង​ទៀត​នៅ​ខាង​ក្រៅ​ទ្វារ​មាស ដើម្បី​ការពារ​កុំ​ឲ្យ​ស្រោម​របូត​ចេញ។ ស្រោម​អនាម័យស្រីៗ ​មាន​តួនាទី​ប្រមូល​ទឹក​កាមដៃ​គូ​ខាង​ប្រុស និង​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាសបាន។ ​បើ​យើង​​ប្រើ​បាន​ត្រឹម​ត្រូវ ស្រោម​អនាម័យ​នេះ​ មា​ន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ការពារ​កុំ​ឲ្យ​មាន​កូន​ និងបង្ការ​ជំងឺ​​កាម​រោគ​ផ្សេង​ៗបាន។

ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

ស្រោមអនាម័យ

២- គុណសម្បត្តិស្រោមអនាម័យស្រីៗ

– ស្រោម​អនាម័យ​​ស្រីៗ ​អាច​គ្រប​ពេញលេញលើ​ប្រដាប់​​​ស្រីៗ​ កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ Herpes (មេរោគរើមលើ​ប្រដាប់​ភេទ) និង​បង្ការ​ពី​សិរ​មាន់។

– ​មាន​រាង​តូច និង​ងាយ​ស្រួល​យក​តាម​ខ្លួន

– ​អាច​ប្រើ​បាន​គ្រប់​ស្រីៗ​ទាំង​អស់

– ពេល​​មក​រដូវ ក៏​អាច​ប្រើ​វា​បាន​ដែរ

– រួម​ភេទ​តាម​រន្ធគូទ​ ក៏​អាច​ប្រើ​បាន​ដូចគ្នា។

៣- គុណវិបត្តិស្រោមអនាម័យស្រីៗ

– លិង្គ​ប្រុសៗ ​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស

– ពេល​រួម​ភេទ​ អាច​មាន​​សម្លេង​រំខាន (ប៉ុន្តែ​បើប្រើ​ទឹក​រម្អិល បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង)

– ស្រោម​អនាម័យ​នេះ​អាច​រហែក ឬ​របូត​​ពេល​ដក​លិង្គ​ចេញ​ពីទ្វារ​មាស

– ស្រោម​អនាម័យ​​ស្រីៗ មិន​សូវ​សម្បូរ​លើ​ទី​ផ្សារ ដូច​ស្រោម​អនាម័យ​​ប្រុសៗទេ។ ណាមួយ អាច​មាន​តម្លៃ​ថ្លៃទៀត​ផង​ដែរ គឺ​ស្រោម​មួយ តម្លៃ​ប្រមាណ​ជា ៤ដុល្លារ ឯណោះ។

អត្ថបទ​ពាក់ព័ន្ធ៖

៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី

៥- រឿងពិតគួរ​យល់​ដឹង​ពីស្រោមអនាម័យស្រីៗ

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Female condoms. https://www.getthefacts.health.wa.gov.au/condoms-contraception/types-of-contraception/female-condoms. Accessed May 15, 2017.

Female condoms. http://www.nhs.uk/Conditions/contraception-guide/Pages/female-condoms.aspx. Accessed May 15, 2017.

 

Female condoms: MedlinePlus Medical Encyclopedia – https://medlineplus.gov/ency/article/004002.htm
How to Use a Internal Condom – https://www.cdc.gov/condomeffectiveness/internal-condom-use.html
Facts About… Female Condom – https://www.durham.ca/en/health-and-wellness/resources/Documents/IllnessInfectionDisease/FactsAbout/FemaleCondom.pdf
Female (Internal) Condom – https://www.fpnsw.org.au/factsheets/individuals/contraception/female-condom
Internal Condoms | Female Condoms – Planned Parenthood – https://www.plannedparenthood.org/learn/birth-control/internal-condom

កំណែ​ប្រែបច្ចុប្បន្ន

24/10/2022

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រាយ​ចម្ងល់ខ្លះៗរឿងសុខភាព​ផ្លូវភេទ លើស្រ្តីកំពុង​ពពោះ​

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ណៃ ទូច បាន​ធ្វើ​បច្ចុប្បន្នភាព 24/10/2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម