backup og meta

នេះជា កំហុសលើគ្រែដែលស្រីៗបង្កដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 22, 2022

    នេះជា កំហុសលើគ្រែដែលស្រីៗបង្កដោយមិនដឹងខ្លួន

    ឲ្យ​តែ​ពេល​អីអី​ម្ដង​មិន​បាន​ដូច​ចិត្ដ ស្រី​ៗគ្នា​យើង​ច្រើន​លួចស្ដី​ឲ្យ​តែ​ខាង​ប្រុស​រហូត។ ចាំ​ថា​ស្រី​ៗ​ក៏​ចំណែក​ធ្វើ​ឲ្យ​មាន​កំហុស​កើត​ឡើង​ដូច​គ្នា។ ខាង​ក្រោម​គឺ​ជា​កំហុស​ស្រី​ៗមិន​តិច​នាក់ទេ​បាន​ធ្វើ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ អញ្ចឹង​តោះ មក​ស្វែង​យល់ និង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។

    ១- មិនព្រមចាប់ផ្តើមមុន

    ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាងខាង​​ប្រុស។ ​ហេតុផល​នេះហើយបាន​ជា​​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ មក​ដល់​ពេល​នេះ បើ​នៅ​តែ​និយាយ​អំពី​ចំណុច​នេះទៀត​ គឺដូច​ជា​​ហួស​ដឺឡេ​ហើយ។ បើ​ស្រី​ៗ​នៅ​តែ​មិន​ព្រម​និយាយ ឬ​មិន​ហ៊ាន​ចាប់​ផ្ដើម​មុន​ខាង​ប្រុស នោះ​​នឹង​បាត់​បង់​អ្វី​ដែល​ចង់​បាន​​មិន​ខាន​។ កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​ៗ​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។​

    បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ដូចគ្នា។ ព្យាយាម​ផ្តោត​អារម្មណ៍​ទៅ​តាម​អ្វី​កំពុង​តែ​កើត​ឡើង បង្ហើរ​អារម្មណ៍​ទៅ​តាម​ជំហាន​នីមួយៗ​ ជាមួយ​ដៃគូ​។ អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវ​ភេទ​​និយាយ​ថា ការ​ពិត​ ប្រុសៗមិន​សូវ​គិតពី​រឿង​រាងកាយ ដូច​​ដែល​ស្រីៗ​តែង​តែ​​ខ្វល់ខ្វាយ​នោះ​ទេ។ ហេតុ​នេះ បើ​គ្នា​យើង​ពិតជា​ស្រលាញ់ ពេញចិត្ត​ដៃគូ​យើង​មែន​នោះ ក៏​មិន​គួរ​ខ្វល់ខ្វាយ​អំពី​រឿង​​អ្វី​ផ្សេង​​អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​ដូច​គ្នា។ មួយ​វិញ​ទៀត ប្រុសៗ​ភាគ​ច្រើន ចាប់​អារម្មណ៍​ទៅ​លើ​ដៃគូ​មាន​សុខភាព​ល្អ និង​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​។

    ចំណង់ផ្លូវភេទ

    ៣​- គិតខ្លួនឯងថាមនុស្សប្រុសមិនឲ្យតម្លៃរឿងលើគ្រែ

    ខុស​ពី​អ្វី​ដែល​ស្រីៗ​ភាគច្រើន​គិត ប្រុសៗ​មិន​មែន​គិត​ថា​ការ​រួមភេទ​គ្រាន់​តែ​ជា​រឿង​សប្បាយមួយ​ភ្លេត​នោះ​ទេ។ តាម​ពិត​ទៅ ប្រុសៗ​​គិត​ថា រឿង​លើ​គ្រែ​​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ជា​ដៃគូ​ ឬប្តី​ប្រពន្ធ​កាន់​តែ​មាន​សុភមង្គល។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដៃគូ​​មាន​ទំនាក់ទំនង​ស្នេហា​ល្អ​ អាច​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​ផ្លូវ​ភេទ​ល្អប្រសើរ ទាំង​ស្រីៗ ទាំង​ប្រុសៗ។ ហេតុនេះ គប្បី​បញ្ចប់​គំនិត​អវិជ្ជមាន​មួយ​នេះ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង។

    ៤- គិតថាខាងប្រុសចង់សិចរហូត

    សំនួរ​នេះ បើ​ទៅ​សួរ​អា​ក្អូន​វ័យ​ជំទង់ៗ ច្បាស់​ណាស់ ពួកគេ​ពិត​ជា​ចង់​រួមភេទ​ស្ទើរ​តែ​គ្រប់​ពេល ប៉ុន្តែ​វា​មិន​ដូច​គ្នា​ទេ​សម្រាប់​ប្រុសៗ​ក្នុង​​វ័យមាន​គំនិត​ចាស់​ទុំ។ បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​បាត់បង់​អារម្មណ៍​ផ្លូវ​ភេទ​ផង​ដែរ។ ហេតុនេះ ប្រសិន​បើ​ដៃគូ​យើង​ហាក់មិន​ចាប់​អារម្មណ៍​លើ​យើង​នៅ​ពេល​ណា​មួយ សូមកុំ​រើស​​ដាក់​ខ្លួន​ទាំង​អស់អី ព្រោះ​អាច​បណ្តាល​មក​ពី​សម្ពាធ​​​ការងារ ឬ​កត្តា​អ្វី​ផ្សេង​ទៀត។ ព្យាយាម​គិត​ពី​ពេល​ដែល​យើង​បាន​បដិសេធខាង​ប្រុស​ ដោយ​សារ​មូល​ហេតុ​អ្វី ព្រោះ​ទាំង​គេ​ទាំង​យើង ពេល​បដិសេធ​មិន​រួម​ភេទម្តងៗ មិន​មែន​មិន​ស្រលាញ់​គ្នាទេ គ្រាន់​តែ​អារម្មណ៍​ពេល​នេះ យើង​ឬ​ដៃគូ​យើង​ មិន​ចង់​រួមភេទ​ប៉ុណ្ណោះ។

    ៥- គេចវេសមិននិយាយអំពីរឿងលើគ្រែ

    ទោះបីជា​អ្នក​ទាំង​ពីរ​​រស់​នៅ​ជាមួយ​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ គប្បី​បើក​ចិត្ត​ឲ្យ​ទូលាយ និយាយ​ជាមួយ​គ្នាពី​បញ្ហា​ផ្សេងៗ​កើត​ឡើង​អំឡុង​ពេល​រួម​ភេទ​​ដោយ​ចំហ។ ការ​ធ្វើ​ដូច​នេះដើម្បី​ឲ្យ​ដៃគូ​ដឹង​ថា យើង​ឈាន​ដល់​ចំណុច​កំពូល ឬ​ក៏​អត់? មាន​តែ​និយាយ​គ្នា​ត្រង់ៗ ទើប​ខាង​ប្រុស​អាច​ដឹង យើង​ចូល​ចិត្ត​ និង​មិន​ចូល​ចិត្ត​បែបណា?។ បុរស​មិន​មែន​ដឹង​គ្រប់​រឿងទេ ហេតុនេះ​​ហើយ គេ​ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្តី​សុខ​គ្រប់​ពេល​នោះ​ដែរ។ ដោយ​សារ ប្រុសៗ​ភាគ​ច្រើន​ សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត នឹង​បំពេញ​ក្តីសុខ​ឲ្យ​ដៃ​គូ​របស់​ខ្លួន ហេតុនេះ ត្រូវ​និយាយ​ប្រាប់​ប្រុសៗ​ដោយ​ត្រង់ យើង​ចង់​បាន​យ៉ាង​ម៉េច​ឲ្យ​ប្រាកដ។ យ៉ាងណា គប្បី​និយាយ​ជាមួយ​ដៃគូ ដោយ​លើក​ទឹក​ចិត្ត ហើយ​ប្រាកដ​ថា​មិន​ប៉ះពាល់​អារម្មណ៍​របស់​ប្រុសៗ​នោះដែរ។ អាច​សាក​ល្បង​លើក​យក​ចំណុច​ដែល​យើង​​ពេញ​ចិត្ដ​ខ្លះ​ប្រាប់ខាង​ប្រុស​ បន្ទាប់​មក​ប្រាប់​​អំពី​រឿង​ដែលយើង​មិនពេញ​ចិត្ដ។ ពេល​ខាង​ប្រុស​​កំពុង​ស្ដាប់ យើង​​​ត្រូវ​​យក​​ឱកាស​​នេះ និយាយា​​​​ឲ្យ​​បាន​​ច្បាស់​លាស់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម