១- អ្វីទៅជាជំងឺចៃលើស្បែក Scabies?
Scabies សំដៅលើបញ្ហាស្បែកម្យ៉ាង ដែលនៅលើស្បែកយើងមានសភាពរមាស់ខ្លាំង ហើយបញ្ហានេះកើតឡើងនៅពេលមានប៉ារ៉ាស៊ីតតូចមួយ ឈ្មោះថា Sarcoptes scabies បានទម្លាក់ពងលើស្បែកយើង និងធ្វើឲ្យរលាកស្រទាប់ស្បែកខាងលើ នាំឲ្យស្បែករមាស់ និងក្រហាយបាន។ ដោយសារតែចៃទាំងនោះមានទំហំតូចពេក ធម្មតាយើងមិនងាយមើលឃើញដោយភ្នែកទទេឡើយ។
២- ជំងឺចៃលើស្បែកឆ្លងតាមវិធីណា?
ចៃប្រភេទនេះ អាចឆ្លងតាមរយៈការប៉ះស្បែកជាមួយស្បែកនរណាម្នាក់មានផ្ទុកចៃប្រភេទនេះ។ ជាទូទៅចៃលើស្បែកនេះកើតឡើងនៅពេលយើងរួមភេទ និងរស់នៅស្និទ្ធស្នាលជាមួយដៃគូ មានផ្ទុកពពួកចៃទាំងនេះក្នុងរយៈពេលយូរ។ ទោះបីជាយើងភាគច្រើនឆ្លងចៃ នៅពេលរួមភេទក្ដី តែវាក៏អាចឆ្លងដោយកត្តាផ្សេងទៀតបានដូចគ្នា។
ចៃនេះ អាចឆ្លងពីម្នាក់ទៅម្នាក់ទៀត ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ហើយគេបានរកឃើញមានវត្តមានរបស់វានៅតាមកន្លែងមានមនុស្សច្រើន ជាពិសេសកន្លែងមើលថែទាំចាស់ៗ ពន្ធនាគារ និងកន្លែងថែទាំក្មេង ជាដើម។ ប្រើប្រាស់របស់រួមគ្នា ដូចជា ខោអាវ កន្សែង ឬគេងគ្រែជាមួយគ្នា អាចធ្វើឲ្យយើងឆ្លងរោគចៃនេះពីគ្នាបានគ្រប់ពេល។ យ៉ាងណា បើគ្រាន់តែប៉ះសាច់គ្នាមួយភ្លែតៗ ចាប់ដៃ ឬឱបគ្នាបន្តិច មិនអាចឆ្លងចៃបានទេ។ អត្រាអាចឆ្លងចៃពីកន្លែងបង្គន់សាធារណៈ ក៏មានកម្រិតទាបដូចគ្នា ហើយជាទូទៅយើងងាយឆ្លងចៃប្រភេទនេះ លុះត្រាតែរស់នៅស្និទ្ធស្នាលខ្លាំងជាមួយដៃគូមានចៃ ពិសេសពេលរួមភេទតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ
- ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ
- គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
- ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?
៣- រោគសញ្ញាឆ្លងចៃលើស្បែក
នៅពេលយើងមានឆ្លងចៃប្រភេទនេះ អាចនឹងលេចចេញអាការៈមួយចំនួនដូចជា៖
- រមាស់ស្បែកខ្លាំងនៅពេលយប់ ឬក្រោយពេលងូតទឹកក្ដៅរួច
- មានខ្សែឆ្នូតពណ៌សនៅក្រោមស្បែក
- មានឡើងក្រហម និងកន្ទួលនៅស្រទាប់ស្បែកខាងលើ
- មានកន្ទួលនៅលើប្រដាប់ភេទ ឬនៅស្បែកគូទ ជង្គង់ នៅតាមចង្កេះ ដើមដៃ កដៃ និងនៅតាមចន្លោះម្រាមដៃជាដើម។
៤- វិធីព្យាបាល
វិធីព្យាបាលចៃប្រភេទនេះ ត្រូវប្រើថ្នាំ Scabicide។ ថ្នាំនេះត្រូវបានផលិតឡើងជាពិសេស សម្រាប់សម្លាប់ចៃប្រភេទនេះ ជាប្រភេទថ្នាំលាបលើស្បែក អាចយកមកដុសតាមដងខ្លួន ហើយលាងសម្អាតចេញវិញ នៅប៉ុន្មានម៉ោងក្រោយ។ ក្នុងករណីខ្លះ យើងក៏អាចប្រើថ្នាំគ្រាប់បន្ថែមបានដែរ។
ក្រៅពីការប្រើថ្នាំ ត្រូវលាងសម្អាត ឬសម្ងួតកន្លែងគេង កន្សែង និងខោអាវទុកចោលនៅក្នុងទូ។ បើយើងមានរបស់ខ្លះមិនអាចយកមកលាងសម្អាតបាន ត្រូវយករបស់ទាំងអស់នោះ ច្រកទុកក្នុងថង់ឲ្យបានយ៉ាងហោចណាស់ក៏៣ ថ្ងៃ ដើម្បីឲ្យចៃ និងពងរបស់វាងាប់សិន។ មិនចាំបាច់ត្រូវហៅក្រុមកម្ចាត់សត្វល្អិត នាំតែខាតលុយនោះទេ ប៉ុន្តែត្រូវបោសសម្អាត ឬប្រើម៉ាស៊ីនបឺតធូលី សម្អាតតាមកម្រាល និងគ្រឿងសង្ហារឹមក្នុងផ្ទះ រូចហើយយកសម្រាមទាំងអស់ទៅបោះចោលឲ្យបានត្រឹមត្រូវ។
បើលើស្បែកយើងមានផ្ទុកចៃ ក៏គួរប្រាប់ដៃគូ ឬសមាជិកគ្រួសារ ជិតស្និទ្ធជាមួយយើងទទួលការព្យាបាលផង បែបនេះទើបអាចទប់ស្កាត់មិនឲ្យចៃឆ្លងទៅវិញទៅមកបាន។ មិនគួររួមភេទជាមួយដៃគូ អំឡុងពេលដឹង ឬសង្ស័យថាយើងមានឆ្លងចៃនោះឡើយ គួររង់ចាំការព្យាបាលបានចប់សព្វគ្រប់សិន។ ករណីខ្លះ ទោះព្យាបាលចប់រយៈពេល ២-៣ សប្តាហ៍ហើយក្តី យើងប្រហែលជាអាចនៅមានអារម្មណ៍រមាស់ ប៉ុន្តែបើយើងនៅតែមានអារម្មណ៍រមាស់ ឬរមាស់ខ្លាំងលើសដើម ឬឃើញឡើងកន្ទួលនៅកន្លែងផ្សេង គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលម្ដងទៀត។
[embed-health-tool-ovulation]