ក្រុមហ៊ុនផលិតតុក្កតាសិច (Sex toy) Lovehoney របស់ចក្រភពអង់គ្លេស បានធ្វើការសិក្សាមួយទៅលើមនុស្ស ២ ៣០០នាក់ បានរកឃើញថា មនុស្សភាគច្រើន គឺមានបញ្ហាអសមត្ថភាពផ្លូវភេទនៅក្នុងទំនាក់ទំនងរបស់ស្នេហារបស់អ្នកទាំងនោះ។ ការស្រាវជ្រាវនេះបង្ហាញថា ៦៨%នៃមនុស្សស្រី និង ៦៣%នៃមនុស្សប្រុស ដែលស្ថិតក្នុងទំនាក់ទំនងស្នេហា គឺមានបញ្ហាជាមួយដៃគូដោយសារតែភាពមិនចុះសម្រុងពីតម្រូវការផ្លូវភេទនេះឯង។
អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
២- ការគ្រប់គ្រងចំណង់ផ្លូវភេទ
បើកុំផ្អែកលើរបាយការណ៍នេះ មនុស្សភាគច្រើននឹងជ្រើសរើសស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាមួយនឹងដៃគូដែលពួកគេបានពិភាក្សា និងលើកឡើងពីពេលញឹកញាប់ដែលត្រូវរួមភេទហើយសមស្របនឹងពួកគេទាំងពីរ។ ភាគច្រើននៃបុរសនិងស្ត្រី គឺរីករាយនឹងទំនាក់ទំនងស្នេហា ប្រសិនបើដៃគូទាំងពីរ មានចំណុចមួយដែលតម្រូវការផ្លូវភេទគឺដូចគ្នា។
ខណៈដែលមានចន្លោះពេលរហូតដល់១៥ម៉ោងខុសគ្នា នៃភាពដល់កំពូលនៃតម្រូវការរួមភេទ នៃបុរសនិងស្ត្រីក៏ពិតមែន ប៉ុន្តែវានៅតែមានសង្ឃឹម។ ជាការពិតដែលបុរសភាគច្រើនចង់រួមភេទនៅចន្លោះម៉ោង ៦ព្រឹកដល់ម៉ោង៩ព្រឹក ឯស្ត្រីមិនចង់មានវាឡើយរហូតដល់ម៉ោង ១១យប់ ដល់ម៉ោង២ព្រឹក ប៉ុន្តែមនុស្សភាគច្រើន គឺអាចមានអារម្មណ៍ចង់រួមភេទ នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ១១យប់ ទោះបីជាចំណង់នេះមិនខ្លាំងដូចម៉ោងដែលរៀបរាប់ពីមុនក៏ពិតមែន។ ដូចនេះហើយ គូស្នេហ៍ដែលមានភេទផ្ទុយគ្នា ក៏អាចមានក្ដីសុខនៅអំឡុងពេលនោះបាន។