backup og meta

អ្នកកើតជំងឺ​ស្វាយ ទទួលការព្យាបាលមិនត្រឹម​ត្រូវ អាចមាន​គ្រោះថ្នាក់​ដល់​ពិការ​ភ្នែក

អ្នកកើតជំងឺ​ស្វាយ ទទួលការព្យាបាលមិនត្រឹម​ត្រូវ អាចមាន​គ្រោះថ្នាក់​ដល់​ពិការ​ភ្នែក

តើជំងឺស្វាយគឺជាអ្វី?

ជំងឺស្វាយ(syphillis)គឺជាជំងឺឆ្លងតាមការរួមភេទ។ ជំងឺនេះបង្កដោយបាក់តេរីឈ្មោះ bacteriumTreponemapallidum។ ការដែលមិនបានព្យាបាលបានត្រឹមត្រូវ ជំងឺស្វាយអាចបណ្ដាលឲ្យមានផលវិបាកដូចជារលាកសន្លាក់ ខូចខួរក្បាល និងពិការភ្នែក។

ជំហានដំបូងក្នុងការចម្លងរោគ

មនុស្សភាគច្រើនឆ្លងជំងឺស្វាយតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំបៅដែលមានលើរាងកាយអ្នកជំងឺ។ ដំបៅទាំងនោះអាចរកឃើញនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ រន្ធគូទ ឬចុងពោះវៀនធំ។ នៅក្នុងករណីខ្លះដំបៅអាចដុះចេញនៅលើមាត់ក៏មាន។ ការចម្លងច្រើនកើតឡើងអំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ តាមមាត់ និងសកម្មភាពរួមភេទផ្សេងទៀត។

តើជំងឺស្វាយអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែរឬទេ?

ដោយសារតែបាក់តេរីដែលបង្កជំងឺស្វាយមិនអាចវាយប្រហារក្រៅពីម្ចាស់ជំងឺបាន ហេតុនេះជំងឺស្វាយមិនអាចចម្លងទៅអ្នក​ផ្សេង​តាមទ្រនាប់បង្គន់ អាងទឹក អាងហែលទឹក ឬដៃទ្វារ នោះទេ។ យើងក៏មិនអាចឆ្លងជំងឺស្វាយតាមការប្រើប្រាស់កន្សែងឬឧបករណ៍ផ្ទះបាយរួមនោះដែរ។

[embed-health-tool-bmi]

តើអ្នកអាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃដែរឬទេ?

ស្ត្រីមានគភ៌អាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃ ដូចនេះហើយការពិនិត្យរកជំងឺស្វាយត្រូវចាំបាច់អំឡុងពេលមកពិនិត្យផ្ទៃពោះលើកដំបូង។ ការធ្វើតេស្តនឹងធ្វើឡើងម្ដងទៀតអំឡុងពេលត្រីមាសទី៣ និងពេលសម្រាល។ ទារកដែលមានម្ដាយមានជំងឺស្វាយគឺមានហានិភ័យស្លាប់ក្នុងផ្ទៃ និងស្លាប់ក្រោយសម្រាល។ ទោះបីជាទារកដែលឆ្លងជំងឺមានជីវិតក៏ដោយ ក៏ទារក​ទាំង​នោះ​នៅតែត្រូវការ ការព្យាបាលដើម្បីបង្ការផលវិបាកផ្សេងទៀតដែលអាចលេចឡើងនៅសប្ដាហ៍បន្ទាប់។

ជំងឺស្វាយ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

តើគួរបង្ការជំងឺស្វាយដោយរបៀបណា?

គ្រប់​គ្នា​អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយដោយជៀសវាងការរួមភេទជាមួយអ្នកដែលមានជំងឺ។ ប្រសិនបើយើង​មិនប្រាកដអំពីស្ថានភាពរបស់ដៃគូទេ ជម្រើសដ៏ល្អបំផុតនោះគឺការប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ទោះយ៉ាងណាប្រសិន​បើដំបៅជំងឺស្វាយកើតមាននៅកន្លែងដែលមិនបានបិទបាំងដោយស្រោមអនាម័យ នោះការចម្លងនៅតែកើតមានដដែល។ ហេតុនេះយើង​គួរតែប្រុងប្រយ័ត្នទោះបីនៅពេលប្រើស្រោមអានាម័យ​ក៏ដោយ។

វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្វាយស្របទៅនឹងជំងឺឆ្លងតាមការរួមភេទផ្សេងទៀតគឺតមរួមភេទ ឬត្រូវ​ស្មោះ​មួយ​នឹង​មួយ​ជាមួយ​ដៃគូតែមួយដែលគ្មានជំងឺស្វាយ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការព្យាបាលជំងឺស្វាយ

ជំងឺស្វាយអាចព្យាបាលសះស្បើយប្រសិនបើអ្នកមានជំងឺ​បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានលឿន។ អ្នកជំងឺដែលបានឆ្លងជំងឺស្វាយតិចជាងមួយឆ្នាំគឺត្រូវការតែថ្នាំប៉េនីស៊ីលីនកម្រិត១ដូសតែប៉ុណ្ណោះ។ ប្រសិនបើអ្នកជំងឺ​ប្រតិកម្មជាមួយថ្នាំប៉េនីស៊ីលីនគ្រូពេទ្យនឹងចេញថ្នាំតេត្រាស៊ីគ្លីនដុកស៊ីស៊ីគ្លីន ឬថ្នាំផ្សះប្រភេទផ្សេងទៀតជំនួសវិញ។ ការពន្យារពេលព្យាបាលកាន់តែយូរការប្រើកម្រិតដូសថ្នាំខ្ពស់ក៏កើនតាមនោះដែរ។ អំឡុងពេល​ព្យាបាល​​គឺហាមមិនឲ្យធ្វើការរួមភេទនោះទេ។ ប្រសិនបើអ្នកណា​ម្នាក់​ធ្វើតេស្តរកឃើញ​ជំងឺស្វាយ ដៃគូរបស់អ្នកនោះ​ក៏គួរតែធ្វើតេស្ត និងព្យាបាលផងដែរប្រសិនបើចាំបាច់។ ទោះបីជំងឺស្វាយមិនកើតឡើងវិញក្រោយការព្យាបាលបានត្រឹមត្រូវ ប៉ុន្តែយើង​ក៏អាចឆ្លងជំងឺនេះម្ដងទៀតបានដែរប្រសិនបើទៅប៉ះពាល់ជាមួយអ្នកជំងឺស្វាយ និងត្រូវការ​ការព្យាបាលម្ដងទៀតដូចគ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Syphilis – CDC Fact Sheet (Detailed). https://www.cdc.gov/std/syphilis/stdfact-syphilis-detailed.htm. Accessed May 4, 2017.

Syphilis. http://www.webmd.com/sexual-conditions/guide/syphilis. Accessed May 4, 2017.

Syphilis Transmission. http://syphilis.emedtv.com/syphilis/syphilis-transmission.html. Accessed May 4, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/05/2024

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ធ្លាប់ឮអត់ ជំងឺស្វាយ ឆ្លងចូលក្នុងខួរក្បាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម