ការរួមភេទជាបទពិសោធន៍ដ៏មានន័យ និងរីករាយសម្រាប់ជីវិតគូ។ ទោះបីជាការរួមភេទជារឿងធម្មជាតិ តែថាការរួមភេទជាមួយដៃគូ ក៏អាចមានហានិភ័យមួយចំនួនដែរ។ វិធីសាមញ្ញៗមួយចំនួនអាចជួយគ្នាយើងមានដៃគូរួមភេទកាត់បន្ថយគ្រោះថ្នាក់ និងការពារខ្លួនយើងពីការឆ្លងជំងឺកាមរោគ ការមានផ្ទៃពោះដោយចៃដន្យ និងក្ដីបារម្ភផ្សេងទៀត។
១. មានប្រដាប់ឈ្នះ
សម្រាប់អ្នកមានដៃគូរួមភេទ ការត្រៀមរបស់ការពារជាស្រេច គឺជារឿងសំខាន់ ទោះបីជាយើងមិនគិតថាប្រើវាក៏ដោយ។ សូមកុំគិតថាដៃគូរបស់យើងតែងមានស្រោមអនាម័យ ឬបានប្រើថ្នាំពន្យារកំណើតបានជាប់លាប់នោះ។ ការមានស្រោមអនាម័យ ឬប្រើប្រាស់ថ្នាំពន្យារកំណើតបានត្រឹមត្រូវនឹងជួយកាត់បន្ថយកត្តាប្រឈមមានផ្ទៃពោះដោយចៃដន្យ ឬជំងឺកាមរោគផ្សេងៗ។
២. ទំនាក់ទំនង
សម្រាប់អ្នកមានដៃគូរួមភេទ ការចេះជជែកគ្នាជារឿងសំខាន់ក្នុងចំណងទាក់ទង។ អ្នកទាំងពីរអាចនិយាយគ្នាពីព្រំដែនកំណត់ និងកង្វល់នានាទាក់ទងនឹងការរួមភេទ ឲ្យភាគីនីមួយៗបានដឹង។ ការផ្ដល់ទំនុកចិត្តដល់គ្នាទៅវិញទៅមកមិនត្រឹមជួយឲ្យទំនាក់ទំនងកាន់តែល្អទេ តែថែមទាំងជួយកាត់បន្ថយហានិភ័យឆ្លងរោគផ្សេងៗផងដែរ។
៣. ហ៊ាននិយាយពីជំងឺកាមរោគ
អ្នកមានដៃគូរួមភេទ គួរតែហ៊ានជជែកដោយចំហអំពីជំងឺកាមរោគ ជាមួយដៃគូរបស់ខ្លួន។ ការធ្វើដូចនេះ ដើម្បីប្រាកដថាអ្នកទាំងពីរស្មោះត្រង់នឹងគ្នា និងហ៊ាននិយាយពីស្ថានភាពសុខភាពដែលខ្លួនកំពុងមានទៅកាន់ដៃគូ និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនពីជំងឺកាមរោគ។
៤. ចាក់វ៉ាក់សាំងបង្ការHPV
[embed-health-tool-ovulation]