ការរួមភេទលើកដំបូង សម្រាប់មនុស្សយើងម្នាក់ៗមិនថាស្រី ឬប្រុសអាចមានអារម្មណ៍ ឬជួបបញ្ហាផ្សេងៗគ្នា។ យ៉ាងណា បើយើងទើបចាប់ផ្ដើមរួមភេទលើកដំបូង និងមិនទាន់គិតចង់បានកូន គួរកុំភ្លេចប្រើស្រោមអនាម័យ ដែលវាមិនត្រឹមតែអាចការពារមិនឲ្យភាគីខាងស្រីមិនឲ្យមានផ្ទៃពោះទេ តែថែមទាំងអាចការពារអ្នកទាំងពីរមិនឲ្យឆ្លងជំងឺកាមរោគទៀតផង។
ខាងក្រោមនេះជាអ្វីដែលអាចកើតមាននៅពេលយើងរួមភេទលើកដំបូង៖
១. រួមភេទលើកដំបូងមានការឈឺចាប់?
សម្រាប់មនុស្សស្រីការរួមភេទលើកដំបូងអាចមានការឈឺចាប់ ឬមានអារម្មណ៍ល្អ ឬមានទាំងការឈឺចាប់ និងអារម្មណ៍ល្អមកជាមួយគ្នា។ ពេលរួមភេទស្រីៗយើងអាចនឹងមានការឈឺចាប់ និងមានចេញឈាមតិចៗផងពេលដែលភាគីខាងប្រុសស៊កលិង្គចូលក្នុងទ្វារមាស ប៉ុន្តែមិនមែនមានន័យថាមនុស្សស្រីគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍បែបនេះទាំងអស់នោះទេ។ ការឈឺចាប់អាចកើតមាននៅពេលដែលសន្ទះព្រហ្មចារីត្រូវបានដាច់រហែក។
ដូចគ្នាដែរស្រីៗយើងអាចមានអារម្មណ៍ឈឺចាប់ពេលរួមភេទ ដោយសារតែទ្វារមាសមិនមានទឹករម្អិលគ្រប់គ្រាន់។ យ៉ាងណា វាជារឿងធម្មតាទេសម្រាប់ស្រីៗមួយចំនួនដែលមិនមានទឹករម្អិលគ្រប់គ្រាន់នេះ។ ដោះស្រាយបញ្ហានេះ ស្រីៗយើងអាចពិភាក្សាជាមួយដៃគូប្រើទឹករម្អិលជំនួយ ដើម្បីធ្វើឲ្យការរួមភេទប្រព្រឹត្តទៅដោយរលូន មិនមានការឈឺចាប់ ឬមុនស៊កលិង្គចូលទ្វារមាសត្រូវប្រាកដថាទ្វារមាសមានសំណើមគ្រប់គ្រាន់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
សម្រាប់ប្រុសៗវិញ ការរួមភេទលើកដំបូងភាគច្រើនមិនមានការឈឺចាប់ទេ។ ប៉ុន្តែក៏មានមនុស្សប្រុសខ្លះបានជួបបទពិសោធន៍មានអារម្មណ៍រំខានខ្លះៗនៅប្រដាប់ភេទពេលរួមភេទ ហើយការប្រើទឹករម្អិលជំនួយអាចដោះស្រាយបញ្ហានេះបាន។ បើសិនជាប្រុសៗរួមភេទ ហើយមានអាការៈឈឺចាប់នៅលិង្គ នោះអាចថាមកពីមានបញ្ហាអ្វីមួយមិនប្រក្រតី ហើយជាការល្អគួរពិគ្រោះជាមួយគ្រូពេទ្យ។
ពេលយើងរួមភេទ បែរជាមិនបានផ្ដល់ក្ដីសុខ តែបែរជាធ្វើឲ្យមានការឈឺចាប់ យើងគួរឈប់សិនដែរ។ នេះមានន័យថារាល់ពេលយើងរួមភេទ តែងតែមានការឈឺចាប់ គឺយើងគួរផ្អាកសិន នឹងត្រូវពិគ្រោះជាមួយគ្រូពេទ្យរកហេតុផលនៅពីក្រោយបញ្ហានេះ។
២. រួមភេទលើកទីមួយអាចមានកូនអត់?
ចម្លើយខ្លី គឺថាពិតជាអាច។ នៅពេលទឹកកាម ឬទឹករម្អិលមានផ្ទុកមេជីវិតបានចូលទៅក្នុងទ្វារមាសហើយឱកាសមានផ្ទៃពោះពិតជាមាន មិនថាវាជាការរួមភេទលើកទីមួយ ឬលើកទីប៉ុន្មាននោះទេ។ ដូចគ្នាដែរ ការមានផ្ទៃពោះក៏អាចកើតមានបានដែរ ទោះបីជាភាគីខាងប្រុសបញ្ចេញទឹកកាមនៅក្បែរទ្វារមាស។ គ្នាយើងត្រូវចាំថា ចំនួនមេជីវិតឈ្មោលតិចតួច ក៏អាចធ្វើឲ្យមានផ្ទៃពោះបានដែរ។
ដោយសារតែមូលនេះហើយបានជាមនុស្សជាច្រើនប្រើថ្នាំគ្រាប់ពន្យារកំណើត ឬស្រោមអនាម័យពេលរួមភេទ។ ថ្នាំគ្រាប់ពន្យារកំណើតជាមធ្យោបាយល្អបំផុតមួយដើម្បីការពារកុំឲ្យមានផ្ទៃពោះ។ បន្ថែមពីនេះ ស្រោមអនាម័យវិញមិនត្រឹមតែជួយបង្ការកុំឲ្យមានផ្ទៃពោះទេ តែអាចការពារជំងឺកាមរោគបានទៀតផង។
[embed-health-tool-bmi]
៣. តើអាចមានករណីលិង្គមិនល្មមនឹងទ្វារមាសទេ?
ពិតជាអាចមានករណីបែបនេះ ប៉ុន្តែវាជារឿងកម្របំផុត។ ទ្វារមាសមានសភាពយឺត និងបត់បែនបានល្អ។ ទ្វារមាសជាទូទៅមានប្រវែងចន្លោះពីជាង៧សង់ទីម៉ែត្រទៅជាង១៧សង់ទីម៉ែត្រ។ ទ្វារមាសអាចពង្រីកខ្លួនបានវែងជាងនេះនិងធំជាងនេះនៅពេលរួមភេទ និងពេលឆ្លងទន្លេ។ ប៉ុន្តែនៅករណីកម្រខ្លះ មានលិង្គដែលមានទំហំធំជាង ឬវែងជាងទ្វារមាសដែរ។
បើសិនជាលិង្គមានប្រវែងវែង និងមិនសមល្មមនឹងទ្វារមាស វានឹងធ្វើឲ្យការរួមភេទមានការឈឺចាប់ ដោយសារលិង្គអាចបុកប៉ះទៅនឹងមាត់ស្បូន និងតំបន់ផ្សេងទៀតនាំឲ្យភាគីខាងស្រីមានអារម្មណ៍មិនមានផាសុកភាព និងឈឺចាប់។ ដើម្បីចៀសពីបញ្ហានេះ គូស្នេហ៍គួរប្តូរក្បាច់រូមភេទ កុំបង្ខំ ឬខាងប្រុសកុំស៊កលិង្គចូលជ្រៅពេក។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?