២. បាក់លិង្គ
ប្រុសៗយើងដែលចូលចិត្តសម្រុកខ្លាំងពេលរួមភេទ ប្រយ័ត្នភ្លាត់លិង្គចេញពីទ្វារមាស មកបុកនឹងអាងត្រគាក អាចនឹងជួបរឿងស៊យធំមិនខាន។ ការណ៍នេះអាចធ្វើឲ្យលិង្គប្រុសៗយើងបាក់បាន ហើយការបាក់លិង្គមិនមែនដូចបាក់ម្រាមដៃ ឬជើងនោះទេ ព្រោះថាលិង្គមិនមានឆ្អឹងទេ។ សញ្ញានៃ ការបាក់លិង្គគឺមានឮសំឡេងបាក់ ឡើងហើម និងឡើងតឹង ជាដើម។ បើជួបបញ្ហានេះ ត្រូវប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់ បើមិនចង់ឲ្យខូចទ្រង់ទ្រាយលិង្គ ឬពិបាកប្រើការ។
៣. ប្រតិកម្មអាលែកហ្ស៊ី
បើមានអាការៈរមាស់ ឬក្រហាយបន្ទាប់ពីរួមភេទ អាចថាយើងមានប្រតិកម្មអាលែកហ្ស៊ីហើយ។ ទឹករម្អិល ស្រោមអនាម័យ ថ្នាំសម្លាប់មេជីវិត និងទឹករម្អិលរបស់ដៃគូ ក៏អាចភ្ញោចឲ្យមានប្រតិកម្មលើមនុស្សមួយចំនួនដែរ។ ករណីកម្រខ្លះទៀត ស្រីៗអាចមានប្រតិកម្មអាលែកហ្ស៊ីនឹងទឹកកាម ឬប្រូតេអ៊ីនដែលដៃគូខាងប្រុសបានញ៉ាំនៅក្នុងអាហារមានដូចគ្នាគ្រាប់ផ្លែឈើ ជាដើម។ រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីនេះអាចលេចចេញចន្លោះពី១០ទៅ៣០នាទីក្រោយប៉ះពាល់ និងអាចបាត់ទៅវិញច្រើនម៉ោងបន្ទាប់ ឬមួយថ្ងៃក្រោយ។