ជំងឺអេដស៍ កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ និងអ្នកស្រឡាញ់ភេទដូចគ្នា ស្របពេលដែលអ្នកផ្ទុកមេរោគអេដស៍ជិត ៧ ០០០នាក់ នៅតែបន្តគេចមិនមកទទួលសេវាព្យាបាល។ នេះបើយោងទៅតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែល Hello គ្រូពេទ្យ ទទួលបានកាលពីដើមខែធ្នូ ឆ្នាំ២០២៤នេះ។
របាយការណ៍ដដែល បានបបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន ១ ២០០នាក់ ក្នុងនោះ យុវវ័យអាយុចន្លោះពី១៥ ដល់២៤ឆ្នាំ មានចំនួន៥១៦នាក់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅតែបន្តខិតខំក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា បើទោះបីអ្នកឆ្លងថ្មីក្នុងចំណោមមនុស្សពេញវ័យអាយុ១៥ឆ្នាំឡើង មានការថយចុះគួរឲ្យកត់សម្គាល់ ពោលគឺប្រមាណជា៤៦% បើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៣ក៏ដោយ ប៉ុន្តែ បែរជាមានការកើនឡើងក្នុងចំណោមបុរសប្រមាណជា ៦% ទៅវិញ។
[embed-health-tool-BMI]
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១ ២០០នាក់នេះ មាន ៨៦% ជាប្រជាជនគន្លឹះ និងអតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុងចំណោមបុរសរួមភេទជាមួយនឹងបុរស។
បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ អ្នកមកទទួលសេវាព្យាបាលថែទាំ ដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន ៦៩ ៤៣១នាក់ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៧៦ ០០០នាក់៕
ចំណុចសំខាន់
បើតាមរបាយការណ៍ឆ្នាំ២០២៤ ត្រឹមឆ្នាំ២០២៣ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន ១ ២០០នាក់ ក្នុងនោះ យុវវ័យអាយុចន្លោះពី១៥ ដល់២៤ឆ្នាំ មានចំនួន៥១៦នាក់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅតែបន្តខិតខំក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!