កន្លងមក Helloគ្រូពេទ្យ ធ្លាប់លើកយកកាលកំណត់របស់ប្រភេទថ្នាំគ្រាប់ និងទឹកមកផ្សព្វផ្សាយហើយ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបទុកដាក់ និងរយៈពេលកំណត់របស់ថ្នាំទឹកបន្តក់ភ្នែក។ ឱសថ ការី គីម កាណែល បានឲ្យដឹងថា ថ្នាំដាក់ភ្នែកបែងចែកតាមប្រភេទថ្នាំ ដោយថ្នាំខ្លះទុកបានត្រឹម ៩ ថ្ងៃ និងខ្លះទៀតទុកបាន ១ ខែ។
លោកបានបន្តទៀតថា ថ្នាំភ្នែកបែងចែកជាថ្នាំទឹក គ្រីម ឬទឹកភ្នែកសិប្បនិមិត្ត។ ចំណែកថ្នាំទឹកជាប្រភេទថ្នាំផ្សះ គ្រូពេទ្យតែងតែណែនាំឲ្យប្រើពី ៥-៩ ថ្ងៃប៉ុណ្ណោះ ហើយក្រោយបើកយើងអាចរក្សាទុកបានរហូតដល់ ១ ខែ។ ចំណែកថ្នាំទឹកប្រើសម្រាប់ប្រឆាំងអាលែកហ្សី រមាស់ អាចរក្សាទុកបាន ក៏ដូចគ្នាដែរ។ ថ្នាំភ្នែកមួយប្រភេទទៀត គឺពពួកក្រែមទីព ប្រើព្យាបាលភ្នែកដែលបង្ករោគ រកាំភ្នែក ក្រោយបើកគម្រប់ហើយអាចទុកដាក់បានយ៉ាងយូរ ១ ខែដូចគ្នា។
ឱសថការីរូបនោះបន្តទៀតថា នៅមានថ្នាំមួយប្រភេទទៀតហៅថា ទឹកភ្នែកសិប្បនិមិត្តវិញ អ្នកមានបញ្ហាស្ងួតភ្នែក ដោយសារកង្វះទឹកភ្នែកនោះ ត្រូវការបន្តក់ដើម្បីបន្សើមឲ្យភ្នែកមានសំណើម និងមិនឲ្យរកាំភ្នែក។
លោកក៏បញ្ជាក់ទៀតថា ក្នុងថ្នាំដាក់ភ្នែកទាំងអស់មានផ្ទុកសារធាតុម្យ៉ាងហៅថា Preservatives ដែលជួយរក្សាថ្នាំទាំងនោះមិនឲ្យខូច ត្រឹម ១ ខែ តែបើយើងប្រើលើសពីនោះថ្នាំលែងមានប្រសិទ្ធិភាព ថ្នាំខ្លះទៅជាកខ្វក់ ហើយអាចប៉ះពាល់ដល់ភ្នែកថែមទៀតផង។
សម្រាប់កន្លែងទុកដាក់វិញ ត្រូវតែស្អាតគ្មានធូលី សត្វល្អិត មិនចាំងពន្លឺព្រះអាទិត្យ និងបិទជិត នៅក្រោមសីតុណ្ហភាព ៣០ អង្សារសេ ហើយរកកន្លែងណាដែលផុតពីដៃក្មេង។ ចំពោះការដាក់ក្នុងទូទឹកកក គឺអាចធ្វើទៅបាន តែពេលយកមកដាក់ភ្នែកត្រូវទុកឲ្យបាត់ត្រជាក់សិន ដូចនេះយកល្អមិនបាច់ទុកក្នុងនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ
- Glaucoma Surgery (វះកាត់ព្យាបាលជំងឺទឹកដក់បាតភ្នែក)
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
- ស្រីៗគួរដឹង! របៀបតរោមភ្នែកឲ្យស្អាត ហើយសុវត្ថិភាព
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
- ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង
- ម៉េចបានទឹកភ្នែកយើង មានជាតិប្រៃ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]