backup og meta

ធ្លាក់ខ្យល់ជួបបញ្ហាភ្នែកស្ងួត កុំភ្លេចតិចនិក៦នេះ

ធ្លាក់ខ្យល់ជួបបញ្ហាភ្នែកស្ងួត កុំភ្លេចតិចនិក៦នេះ

ភ្នែកស្ងួតជាអាការៈយើងតែងជួបញឹកញាប់ក្នុងអំឡុងអាកាសធាតុ​ត្រជាក់ ព្រោះជា​ធម្មតា​ខ្យល់​ស្ងួត​នៅ​រដូវ​រងា អាច​នាំ​ឲ្យ​យើង​បាត់បង់​សំណើម​នៅ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក និងបណ្តាលឱ្យភ្នែក​ ក្រហាយ​ និង​រមាស់។ សម្រាប់​អ្នក​ដែល​ពាក់ ​Contact lenses ឬ​អាលែកហ្ស៊ី​ភ្នែក​​រុាំរ៉ៃ ក៏អាច​ប្រឈម​នឹង​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងាដែរ។ ដូច​នេះ តើ​យើង​អាច​បង្ការ​ ឬ​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងា​​ដោយ​របៀប​ណា​?

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គន្លឹះ​ទាំង​៦​ ដោះស្រាយ​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងា

ឧស្សាហ៍​ព្រិច​ភ្នែក​ និង​បិទ​ភ្នែក៖​ ដើម្បី​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​កាន់​តែ​ច្បាស់​ និង​ជួយ​បង្កើន​ជាតិ​រម្អិល​នៅ​ក្នុង​ភ្នែក ។

ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ដើម្បី​រក្សា​សំណើម​​ក្នុង​ភ្នែក និង​កាត់បន្ថយ​ការ​រលាក​តិចតួច។ ប៉ុន្តែ គ្នា​យើង​មិន​គួរ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ ដើម្បី​កម្ចាត់​បញ្ហា​ភ្នែក​ក្រហម​ឡើយ ពីព្រោះ​ថ្នាំ​ប្រភេទ​នេះ អាច​​ធ្វើ​ឲ្យ​សរសៃ​ឈាម​តឹង​ណែន​ជា​បណ្ដោះអាសន្ន ហើយ​បើ​យើង​ប្រើប្រាស់​ជា​ប្រចាំ​ នោះ​ភ្នែក​យើង​នឹង​រលាក។

ជៀសវាង​ញី​ភ្នែក៖ ពីព្រោះ​ទង្វើ​នេះ អាច​នាំ​ឲ្យ​​ភ្នែក​រលាក​ ប៉ះពាល់​ដល់​គុណភាព​ទឹក​ភ្នែក និង​ឈឺ​ភ្នែក។

ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ៖ ដើម្បី​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត។

ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ​នៅ​ផ្ទះគួរ​មាន​ម៉ាស៊ីនបន្សុទ្ធខ្យល់​ដើម្បី​ធានាថាបរិយាកាស​ក្នុង​ផ្ទះ​មិន​មានសារធាតុ​ពុល ឬ​ធូលី​ផ្សេងៗ​។

ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ៖ ដើម្បី​ការពារ​ភ្នែក​ប្រឆាំង​នឹង​ខ្យល់​ ក៏​ដូចជា​កាំ​រស្មី​UV។

[embed-health-tool-heart-rate]

​​អត្ថបទ​គួរ​អាន៖

ចំណុចសំខាន់

គន្លឹះ​ទាំង​៦​ ដោះស្រាយ​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​ធ្លាក់ខ្យល់៖
  • ឧស្សាហ៍​ព្រិច​ភ្នែក​ និង​បិទ​ភ្នែក
  • ប្រើ​ថ្នាំ​បន្តក់​ភ្នែក
  • ជៀសវាង​ញី​ភ្នែក
  • ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ
  • ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


8 Ways to Help Winter Dry Eyes

https://www.optometrists.org/general-practice-optometry/guide-to-eye-conditions/dry-eye/dry-eye-test/8-ways-to-help-winter-dry-eyes/

Dry eyes

https://www.mayoclinic.org/diseases-conditions/dry-eyes/symptoms-causes/syc-20371863

Cold Weather Eye Health

https://acecares.org/eye-health/cold-weather-eye-health/

កំណែ​ប្រែបច្ចុប្បន្ន

21/11/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ

ម៉ាក់ៗសម្រាលកូនរួច ជួបបញ្ហាភ្នែក អាចដោះស្រាយតាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម