backup og meta

ហាត់ប្រាណសុខៗ ស្រាប់តែឈឺក្បាលលើភ្នែកម្ខាង គ្រោះថ្នាក់អត់?

ហាត់ប្រាណសុខៗ ស្រាប់តែឈឺក្បាលលើភ្នែកម្ខាង គ្រោះថ្នាក់អត់?

អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​នៅ​លើ​ភ្នែក​ម្ខាង​អំឡុង​ពេល​ហាត់​ប្រាណ​ អាច​បង្អាក់​សកម្មភាព​​ហាត់​ប្រាណ​របស់​យើង​បាន​។ ជា​ទូទៅ អាការៈ​នេះ​​​អាច​មាន​រយៈពេល​ពី​២​ទៅ​៣​នាទី ឬ​អាច​បន្ត​​​រហូត​ដល់​ជា​ច្រើន​ថ្ងៃ​។ ពិត​ណាស់ ការ​ស្វែង​យល់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​​យើង​អាច​ធ្វើការ​ព្យាបាល​ និង​បង្ការ​​ការ​ឈឺ​ក្បាល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

រោគសញ្ញា​

ការ​ឈឺ​ក្បាល​ដែល​វិវត្ត​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ ដែល​អាច​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​របស់​យើង​។ តំបន់​ដែល​ឈឺ​ក្បាល​​ក៏​អាច​រួម​បញ្ចូល​ផ្នែក​ខាង​មុខ ឬ​ផ្នែក​ម្ខាង​ ឬ​ផ្នែក​ទាំង​សង​ខាង​នៃ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​លំហាត់​ប្រាណ​ក៏​អាច​អម​ជាមួយ​នឹង​រោគសញ្ញា​​ផ្សេង​​ទៀត​ រួម​ទាំង​ចង្អោរ​ ចាញ់​ពន្លឺ ​រឹង​ក សន្លប់ ឬ​ក្អួត​។

មូលហេតុ​បង្ក​

ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​។ សរសៃ​ឈាម​នៅ​ក្នុង​ក្បាល ឬ​ខួរ​ក្បាល​អាច​រលាក​ ហើយ​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​។ សរសៃ​ប្រសាទ​នៅ​ក្នុង​ក្បាល​លាតសន្ធឹង​ ដែល​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ឈឺ​ក្បាល​​ដែល​កើត​ឡើង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ ក៏​អាច​​បង្ក​ឡើង​ដោយ​​​ការ​បង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​ ដុំ​សាច់​ សរសៃ​ឈាម​មិន​ប្រក្រតី​ ឬ​ហួរ​​ឈាម​នៅ​ក្នុង​ខួរក្បាល ឬ​ភ្នាស​គ្រប​ដណ្ដប់​ខួរ​ក្បាល​។

ការ​ព្យាបាល​

​​​​ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​នៅ​ក្នុង​ ឬ​ជុំវិញ​បរិវេណ​ភ្នែក​ម្ខាង​​អំឡុង​ពេល​ហាត់ប្រាណ ចូរ​បញ្ឈប់​ការ​ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​ និង​រក​កន្លែង​​សម្រាក​ដែល​​ស្ងប់ស្ងាត់​ដោយ​បិទ​ភ្នែក​មួយ​សន្ទុះ​។ បន្ថែម​ពី​នេះ​ ចូរ​​ស្អំ​កំណាត់​ក្ដៅ​នៅ​​កញ្ចឹង​ក​ផ្នែក​ខាង​ក្រោយ​ ឬ​ធ្វើ​ការ​ម៉ាស្សា​នៅ​បរិវេណ​ខាង​លើ​ភ្នែក​។​ ប្រសិនបើ​ការ​ឈឺ​ក្បាល​នេះ មិន​បាត់​ទៅ​វិញ​ទេ ឬ​កាន់​តែ​យ៉ាប់យ៉ឺន​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

ឈឺក្បាលពេលហាត់ប្រាណ

តិចនិក​បង្ការ​ ឬ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​

​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់បន្ថយ​ និង​ការពារ​ការ​ឈឺ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ ពីព្រោះ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង បញ្ចេញ​អ័រម៉ូន​endorphins ​និង​ធ្វើ​ឲ្យ​លំហូរ​​ឈាម​ខួរ​ក្បាល​ប្រសើរ​ឡើង​ ដើម្បី​កាត់បន្ថយ​ការ​រលាក​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sudden Headache Over One Eye During Exercise

https://www.livestrong.com/article/377396-sudden-headache-over-one-eye-during-exercise/

Headache: When to worry, what to do

https://www.health.harvard.edu/pain/headache-when-to-worry-what-to-do

What Are the Causes of a Headache Behind the Eyes?

https://www.medicinenet.com/what_are_the_causes_of_a_headache_behind_the_eyes/article.htm

កំណែ​ប្រែបច្ចុប្បន្ន

18/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម