backup og meta

ប្រយ័ត្ន! ភ្នែកឡើងបាយ​ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត

ប្រយ័ត្ន! ភ្នែកឡើងបាយ​ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត

ភ្នែក​គឺ​ជា​ផ្នែក​នៃ​មួយ​រាង​កាយ​ដែល​ជួយ​ឲ្យ​យើង​មើល​ឃើញ​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន។ ប៉ុន្តែមនុស្ស​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ថែ​ទាំ​ភ្នែក​ទាំង​គូ​ឲ្យ​បាន​ល្អ​ប៉ុន្មាន​ទេ ទាំង​ដែល​ភ្នែក​ក៏​ងាយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ភ្នែក ដូច​ជា​ភ្នែក​ឡើង​បាយ​ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​បាន។

មន្ទីរពេទ្យ កាល់​ម៉ែត បាន​បង្ហោះ​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ជំងឺ​ភ្នែក​ឡើង​បាយ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​មាន​ភាព​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជា​ហេតុ​បណ្ដាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​នៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាត​ភ្នែក​បាន ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ។ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង​ដូច​ជា៖

-​ អាយុ​ច្រើន និង​ភាព​ចាស់​ជរា

-​ ជំងឺ​ទឹកនោម​ផ្អែម

-​ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក

– ជំងឺ​រលាក​ប្រស្រីភ្នែក

– ការ​ប៉ះ​ទង្គិច ឬ​របួស​ទៅ​លើ​គ្រាប់​ភ្នែក

– ការ​ធ្វើ​ការ​ងារ​ដែល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​ញឹក​ញាប់

– ការ​កើត​មាន​ពី​កំណើត​ទៅ​លើ​កុមារ ឬ​ទារក​(ដូចជា​ក្នុង​អំឡុង​ពេល​ម្ដាយ​មាន​ជំងឺ​ស្អូច​ជាដើម)។

– ការ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ជំងឺ​រលាក​ភ្នែក រយៈ​ពេល​យូរ​ហួស​កម្រិត ឬ​ក្រហម​ភ្នែក​ដែល​មាន​ផ្ទុក​នូវ​ជាតិ​សេ្តរ៉ូអ៊ីត។

ប្រសិន​បើ​ភ្នែក​មាន​ជំងឺ​ឡើង​បាយ វា​នឹង​ចេញ​រោគ​សញ្ញា​ខ្លះ​ៗ​ដូច​ជា មើល​ឃើញ​បែក​ផ្សែង និង​ស្រវាំង​ភ្នែក​ជាង​ធម្មតា មើល​ឃើញ​ច្បាស់​បន្តិច នៅ​ពេល​​ស្ថិត​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល។ល។

មន្ទីរពេទ្យកាល់ម៉ែត បន្ថែម​ថា ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ អាច​ធ្វើ​ឲ្យ​ភ្នែកងងឹត​ទាំង​ស្រុង រលាក​ឈឺ​ក្នុង​ភ្នែក រលាក​បាត ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​ដែល​មិន​ព្យាបាល​បាន​ទាន់​ពេល​វេលា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅមុខអេក្រង់កុំព្យូទ័រមួយថ្ងៃៗ ចេះតិចនិកនេះជួយការពារភ្នែក

ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម