backup og meta

នៅមុខអេក្រង់កុំព្យូទ័រមួយថ្ងៃៗ ចេះតិចនិកនេះជួយការពារភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 17, 2022

    នៅមុខអេក្រង់កុំព្យូទ័រមួយថ្ងៃៗ ចេះតិចនិកនេះជួយការពារភ្នែក

    ការងារ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​​ដូច​ជា​​ ឌីហ្សាញ​រូបភាព សរសេរ​កូដ​បង្កើត​កម្មវិធី​ សរសេរ​អត្ថបទ​​​អនឡាញ និង​ប្រភេទ​ការងារ​ក្នុង​វិស័យ​ឌីជីថល​ផ្សេង​ៗ​ទៀត​ ដែល​សុទ្ធ​សឹង​​ តម្រូវ​ឱ្យ​យើង​​នៅ​ធ្វើ​ការ​​​ និង​សម្លឹង​មុខ​អេក្រង់​កុំ​ព្យូទ័រ​​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​សកម្មភាព​​​នេះ​ជា​រឿង​ចៀស​មិន​បាន ប៉ុន្តែ​យើង​ក៏​នៅ​​មាន​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​ ភ្នែក​របស់​យើង​បាន​ដែរ តាម​រយៈ​​ក្រុម​ការងារ​ស្រាវជ្រាវ​​ផ្នែក​សុខភាព​ភ្នែក​របស់​សហរដ្ឋអាមេរិក The Vision Council បាន​បង្ហាញ​វិធី​​ ជា​តិចនិក​ការពារ​ភ្នែក​​​ដូច​ជា​៖

    ១. អេក្រង់​កុំព្យូទ័រ​នៅ​ឆ្ងាយ​​ពី​ភ្នែក ប្រវែង​ប្រហែល​​​​​​១​លាត​ដៃ​

    ប្រវែង​​សមរម្យ​សម្រាប់​​ភ្នែក​សម្លឹង​ធ្វើ​ការ​លើ​អេក្រង់​កុំព្យូរទ័រ​គឺ ប្រហែល​ ៦៣,៥​​សង់ទីម៉ែត្រ ឬ​ប្រវែង​ប្រហែល​​​ជំហរ​ដៃ​របស់​យើង​លាត​ទៅ​មុខ​ត្រង់​។ ដោយ​ឡែក​ សម្រាប់​​ទី​តាំង​អេក្រង់​កុំព្យូរទ័រ​​គួរ​ស្ថិត​នៅ​ទាប​ជាង​ភ្នែក ១០ ទៅ​១៥​ ដឺក្រេ។

    ២. កាត់​បន្ថយ​ពន្លឺ​ចាំង​

    ពន្លឺ​ចាំង​ មិន​ថា​ចេញ​ពី​កុំព្យូទ័រ​ ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ទៀត យើងអាច​​​ប្រើ​ទ្រនាប់​ Screen បិទ​ការពារ​ដើម្បី​បន្ថយ​ពន្លឺ ឬ​ប្រើ​ប្រាស់​​មុខងារ​ Light Filter ឬ​ Eyes Conform ដែល​មាន​ស្រាប់​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​។

    ៣. វិធី​ ២០-២០-២០

    មាន​ន័យ​ថា​ ជា​រៀង​រាល់​២០​នាទី យើង​គួរ​ងាក​ពី​អេក្រង់​កុំព្យ័ទ័រ​​ទៅ​សម្លឹង​មើល​អ្វី​ផ្សេង​ៗ ក្នុង​រយៈ​ចម្ងាយ​២០​ហ្វ៊ីត (ប្រហែល​ ៦០០​សង់​ទីម៉ែត្រ) ក្នុង​រយៈ​ពេល​​២០​វិនាទី ដែល​​វិធី​នេះនឹង​ជួយ​សម្រាល​ភ្នែក​អ្នក​បាន​​​ សម្រាក​ពី​កុំព្យូទ័រ​ខ្លះ​។

    ៤. មាន​ពេល​សម្រាក​១៥​នាទី ក្រោយ​ធ្វើ​ការ​រយៈ​ពេល​២​ម៉ោង​

    ក្រោយ​រយៈ​ពេល​២​ម៉ោង​មុខ​កុំព្យូទ័រ​ យើង​គួរ​មាន​ពេល​សម្រាក​​ប្រហែល​១៥​នាទី នេះ​ដើម្បី​ឱ្យ​ភ្នែក​បាន​សម្រាក និង​​មិន​ស្ងួត​​។ នៅ​ពេល​​កំពុង​ធ្វើ​ការ​មុខ​កុំព្យូទ័រ​ ការ​ព្រិច​ភ្នែក ជា​ញឹក​ញាប់​ ក៏​ជួយ​​សម្រាល​ភ្នែក​ មិន​ឱ្យ​ស្ងួត​ផង​ដែរ​។

    ៥. ប្រើ​ថ្នាំ​ភ្នែក ក្នុង​ករណី​ភ្នែក​ស្ងួត

    យើង​អាច​ប្រើ​ទឹក​ថ្នាំ​​លាង​ភ្នែក ក្នុង​ករណី​ភ្នែក​ស្ងួត ដើម្បី​ជួយ​សម្រាល​ភ្នែក។ ការ​ប្រើ​ទឹក​​ថ្នាំ​លាង​​ភ្នែក យើង​ក៏​គួរ​​​​សុំ​ការ​ណែ​នាំ​​​ពី​វិធី​ប្រើ​ត្រឹម​ត្រូវ​ពី​ គ្រូ​ពេទ្យ​​ជំនាញ​ផង​ដែរ​។

    ៦. ធ្វើ​ការ​ក្នុង​បរិស្ថាន មាន​ពន្លឺ​គ្រប់​គ្រាន់​ល្មម

    នៅ​ពេល​ពន្លឺ​​​​​ចាំង​ចូល​​ក្នុង​បន្ទប់​​ធ្វើ​ការ​ខ្លាំង​ ហើយ​យើង​ប្រឹង​តម្លើង​ពន្លឺ​កុំ​ព្យូទ័រ​ឱ្យ​ខ្លាំង​ជាង​ ដើម្បី​មើល​ច្បាស់​ ពុំ​មែន​វិធី​ល្អ​ឡើយ។ ជា​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត​​ជំនាញ គឺ​​រៀប​ចំ​បរិយាកាស​កន្លែង​ធ្វើ​ការ​ ឱ្យ​មាន​ពន្លឺ​សម​ល្មម​គ្រប់​គ្រាន់ ពោល​គឺ កុំ​ឲ្យ​ពន្លឺ​ខ្លាំង ឬ​ខ្សោយ​ពេក។

    ៧. ការ​ពិនិត្យ​ភ្នែក

    ជា​ទម្លាប់​ល្អ ក្នុង​ការ​ថែ​ទាំ​សុខភាព​ភ្នែក យើង​អាច​មាន​ពេល​ទៅ​ពិនិត្យ​ភ្នែក ជា​មួយ​គ្រូពេទ្យ​​ជំនាញ ដើម្បី​ដឹង និង​​មាន​វិធាន​ការ​ផ្សេង​ៗ ក្នុង​ការ​ការពារ និង​ថែរក្សា​ភ្នែក របស់​អ្នក​ឱ្យ​មាន​ប្រសិទ្ធិភាព​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម