បញ្ហាពិបាកក្នុងការញាំ ឬលេបអាហារ ឬញ៉ាំទឹក ភាគច្រើនតែងកើតលើមនុស្សវ័យចំណាស់។ បើបញ្ហានេះមានស្ថានភាពធ្ងន់ធ្ងរត្រូវហៅថា Dysphagia (ពិបាកលេបអាហារ) អាចបណ្ដាលឱ្យមានកង្វះអាហារូបត្ថម្ភ ការខ្សោះជាតិទឹក ឬជំងឺរលាកសួត។ ហេតុអ្វីបញ្ហានេះកើតមានឡើង?
១.អ្វីទៅជាការពិបាកលេបអាហារ
បញ្ហាពិបាកលេបអាហារអាចកើតឡើងនៅគ្រប់វ័យ ប៉ុន្តែភាគច្រើនឧស្សាហ៍ឃើញកើតមានចំពោះមនុស្សវ័យចំណាស់ ជាពិសេសប្រសិនបើមានជំងឺច្រាលទឹកអាស៊ីដ។
២.បញ្ហាពិបាកញាំ ឬលេបអាហារ គួរឲ្យបាម្ភ?
ការពិបាកក្នុងការញាំ ឬលេបអាហារ គឺជារឿងសំខាន់មួយគ្នាយើងគួរត្រូវដឹង ព្រោះវាអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់មនុស្សចាស់ដូចជា ៖
- ខ្វះអាហារូបត្ថម្ភ
- ខ្វះជាតិទឹក
- បាត់បង់ចំណង់អាហារ
- ស្រកទម្ងន់
- ប្រើថ្នាំមិនបានត្រឹមត្រូវ
- មានជំងឺរលាកសួត
៣.សញ្ញា និងរោគសញ្ញា
មានបញ្ហាក្នុងការ ញាំ ឬលេបម្ដងម្កាលជារឿងធម្មតាទេ ដោយសារតែការញ៉ាំលឿនពេក ឬទំពាមិនបានល្អ។
សញ្ញាបញ្ហាពិបាកលេបអាហារមាន៖
- ក្អកនៅពេល ញ៉ាំអាហារ ឬផឹកទឹក
- ឈ្លក់ពេលញាំអាហារ ទឹក ឬថ្នាំ
- ភើ បន្ទាប់ពីញ៉ាំអាហារ ឬផឹកទឹក
- ពិបាកក្នុងការលេបអាហារ ឬភេសជ្ជៈ
- ហូរទឹកមាត់
៤.មូលហេតុ
មានបញ្ហាជាច្រើនដែលអាចធ្វើឲ្យយើងពិបាកក្នុងការ ញាំ ឬលេបអាហារ ហើយបើបញ្ហានេះបង្កការលំបាកខ្លាំង និងមានរយៈពេលយូរ គួរតែទៅជួបគ្រូពេទ្យ។ មូលហេតុទូទៅមួយចំនួននៃបញ្ហានេះរួមមាន៖
- ធ្មេញស្ថិតក្នុងស្ថានភាពមិនល្អ ឬការដាក់ធ្មេញមិនល្អ
- ភាពចាស់ សាច់ដុំមាត់ ឬបំពង់កចុះខ្សោយ
- ការច្រាលអាស៊ីដក្រពះ (GERD)
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ជំងឺវង្វេង
- មហារីកមាត់បំពង់ក ឬបំពង់អាហារ
- កត្តាថ្នាំមួយចំនួន
[embed-health-tool-bmi]