កង្វះខាតវីតាមីន D ក្នុងរាងកាយ អាចបង្កឱ្យសាច់ដុំចុះខ្សោយបាន ពិសេសសម្រាប់អ្នកវ័យជ្រេ ខ្ទង់វ័យ៦០ឆ្នាំ។
តាមការសិក្សាថ្មីមួយ ដែលបានពិនិត្យមើលលើ មនុស្សចាស់វ័យ៦០ប្លាយប្រមាណ ៤១០០នាក់នៅប្រទេសអង់គ្លេស រកឃើញគិតជាមធ្យមឃើញថា ៤នាក់ក្នុងចំណោម១០នាក់ មានវីតាមីន D មិនគ្រប់គ្រាន់ក្នុងរាងកាយ ជាហេតុធ្វើឱ្យសាច់ដុំពួកគាត់ចុះខ្សោយប្រមាណ ៣ដង បើគិតជាភាគរយ គឺ២៥.២% បើធៀបនឹងមនុស្សចាស់ដែលទទួលបាន វីតាមីន D គ្រប់គ្រាន់ ។
កត្តាសំខាន់ធំៗ ដែលធ្វើឱ្យរាងកាយពួកគេ ខ្វះខាតវីតាមីនD នោះគឺ ពុំសូវមានពេលលំហែគ្រប់គ្រាន់ មិនសូវត្រូវនឹងពន្លឺធម្មជាតិ (ពន្លឺព្រះអាទិត្យ) ហើយគួរផ្សំនឹង ការពុំសូវធ្វើលំហាត់ប្រាណផង ជាហេតុធ្វើឱ្យកម្រិតវីតាមីនក្នុងខ្លួនធ្លាក់ចុះ។
ដោយសារបញ្ហានេះ វេជ្ជបណ្ឌិតជំនាញបានណែនាំឱ្យ ទទួលវីតាមីនសម្រាប់រាងកាយ តាមរយៈប្រភពដូចជា ការត្រូវពន្លឺថ្ងៃនៅពេលព្រឹកព្រលឹម ធ្វើឱ្យរាងកាយស្រូបយកវីតាមីន D បានមួយចំនួន។ ញ៉ាំអាហារសម្បូរវីតាមីន D មាន ដូចជា ស៊ុតលឿង ថ្លើមគោ ផ្លែក្រូច គ្រាប់ធញ្ញជាតិ ហ្រ្វូម៉ា ខ្លាញ់ត្រី-ល- ឬអាចទទួលទាន នូវថ្នាំបំប៉នវីតាមីនD និងខ្លាញ់ត្រី ក៏អាចផ្តល់នូវជាតិវីតាមីន D បានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- វីតាមីន D មិនត្រឹមល្អចំពោះឆ្អឹងទេ អាចការពារជំងឺទឹកនោមផ្អែមទៀត!
- វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម
តាមរយៈការទទួលបានវីតាមីននេះ គ្រប់គ្រាន់ មនុស្សវ័យចំណាស់អាចចៀសផុតពី ភាពខ្សោយសាច់ដុំ អាចចល័តដើរដោយខ្លួនឯង និងពុំសូវមានហានិភ័យដួល (រអិលដួល ដោយសាច់ដុំមានភាពខ្សោយ) បាន នេះបើតាមការឱ្យដឹងពីក្រុមអ្នកជំនាញ នៃមហាវិទ្យាល័យ Trinity College Dublin ប្រទេសអៀរឡង់ ដែលបានធ្វើការស្រាវជ្រាវខាងលើ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]