ពេលនិយាយដល់រឿងរួមភេទ ស្រីៗយើងច្បាស់ជាមានអារម្មណ៍អៀនខ្មាស ហើយអ្នកខ្លះថែមទាំងមិនហ៊ាននិយាយដល់រឿងនេះទៀតផង។ យ៉ាងណា ស្រីៗគ្នាយើងដែលមានដៃគូរួមភេទ មានដឹងទេថាការរួមភេទផ្ដល់ប្រយោជន៍ដល់រាងកាយ ពិសេសសម្រស់ស្បែកយើងបែបណាខ្លះ?
អ្នកស្រាវជ្រាវបានរកឃើញពីទំនាក់ទំនងរវាងការគេងមិនគ្រប់គ្រាន់ និងការកើតមុន ដូចនេះហើយបានជាគ្រូពេទ្យតែងណែនាំយើងគេងឲ្យបានគ្រប់គ្រាន់៨ម៉ោងក្នុងមួយថ្ងៃ។ តើស្រីៗយើងដឹងទេ ពេលរួមភេទដល់ចំណុចកំពូល យើងនឹងមានអារម្មណ៍ល្អ ហើយអាចគេងបានលក់ស្រួលទៀតផង។ ការគេងបានស្កប់ស្កល់នេះហើយ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលការរលាកដែលកើតមានលើសរីរាង្គរបស់យើងទៀតផង។
ក្រោយពីរួមភេទដល់ចំណុចកំពូល ក្រៅពីជួយឲ្យយើងគេងលក់ស្រួល ក៏ជួយឲ្យរាងកាយយើងបង្កើនការផលិតកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន ដែលអ័រម៉ូននេះដើរតួរសំខាន់ក្នុងការជួយការពារស្បែកវិវត្តទៅរកភាពចាស់ជាងវ័យ។ ក្រៅពីនេះ អ័រម៉ូនអឺស្ត្រូហ្សែន ក៏ជួយរក្សាស្បែកកុំឲ្យស្ដើង និងជួយស្បែកប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយជួយឲ្យស្បែកមានសភាពរលាស់ទៀតផង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ក្រៅពីនេះ ការរួមភេទដល់ចំណុចកំពូលក៏ជួយបង្កើតអាត្រាចរន្តឈាមរត់ក្នុងរាងកាយ ដែលនេះធ្វើឲ្យកោសិកាឈាមនាំយកអុកស៊ីសែនទៅកាន់រាងកាយបានកាន់តែច្រើនទៅដល់ផ្ទៃមុខរបស់យើង។ ពេលកោសិកាឈាមនាំយកបរិមាណអុកស៊ីសែនទៅដល់មុខបានច្រើន នឹងធ្វើឲ្យមុខមើលទៅភ្លឺថ្លា ហើយការកើនឡើងនៃបរិមាណអុកស៊ីសែននេះក៏ជួយបង្កើតផលិតកម្មខូឡាជែន មានប្រយោជន៍ល្អប្រឆាំងនឹងភាពជ្រីវជ្រួញដែរ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
ខូឡាជែន គឺជាអ្វីដែលជួយរក្សាស្បែកយើងឲ្យមើលទៅឃើញថាក្មេងជាងវ័យ ហើយការរួមភេទដល់ចំណុចកំពូលនេះហើយបានផ្ដល់ប្រយោជន៍ទាំងនេះ។ ជារួមការរួមភេទដល់ចំណុចកំពូលជួយទាំងស្បែក កាត់បន្ថយស្ត្រេស និងជួយឲ្យស្រីៗយើងមានអារម្មណ៍ល្អទៀតផង។
[embed-health-tool-ovulation]