backup og meta

ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់

ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់

ចំពោះ​ស្រីៗ​គ្នា​យើង ស្បូន​ជា​អវយវៈ​សំខាន់់​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ភាព​ជា​មនុស្ស​ស្រី ហើយ​ស្បូន​ជា​អ្នក​បង្កើត​វដ្ដ​រដូវ ក៏​ដូច​ជា​មាន​នាទី​សំខាន់​បំផុត​មួយ​ដែល​មាន​មនុស្ស​ស្រី​ធ្វើ​បាន​នោះ​គឺ​ការ​បង្ក​កំណើត ឬ​បន្ត​ពូជ​នេះ​ឯង។ ប៉ុន្តែ ស្បូន​ក៏​ប្រឈម​នឹង​ជំងឺ​កាច​ៗ​ច្រើន​គួរសម​ដែរ​ដូច​ជា កើត​ដុំ​សាច់ គីស ឬ​ជំងឺ​មហារីក​ស្បូន ឬ​មហារីក​ភ្នាស​ស្បូន​ជាដើម។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ​នៅ​ទី​នេះ​

តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បើ​យើង​និយាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន គឺ​ជា​ជំងឺ​មួយ​ដែល​កោសិកា​ភ្នាស​ស្បូន​លូតលាស់​ធំ​ឡើង​ៗ ដោយ​ខ្លួន​ប្រាណ​របស់​យើង​មិន​អាច​គ្រប់​គ្រង​បាន និង​ក្លាយ​ជា​កោសិកា​មហារីក។ ចំពោះ​ជំងឺ​មហារីក​ភ្នាស​ស្បូន​នេះ បើ​មិន​ប្រយ័ត្ន​ខ្លួន ស្រីៗ​ងាយ​កើត ជា​ពិសេស​មនុស្ស​ដែល​មាន​កត្តា​ប្រឈម​ទាំង​នេះ​ដូច​ជា៖

  • ស្ត្រី​ធាត់​លើស​ទម្ងន់ លើស​សម្ពាធ​ឈាម
  • ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម
  • ស្ត្រី​ចូល​ចិត្ត​ញ៉ាំ​ខ្លាញ់​សត្វ​ច្រើន
  • ស្ត្រី​អស់​រដូវ​យឺត​ពេក
  • ត្រី​ឆាប់​មាន​រដូវ​នៅ​អាយុ​ក្មេង​ពេក
  • មាន​បញ្ហា​បញ្ចេញ​ពង​ញី
  • មាន​ជំងឺ​ពង​ញី​កន្តាញ់ (PCOS)
  • លើស​អ័រម៉ូន​Estrogen រយៈ​ពេល​យូរ
  • ប្រើ​ប្រាស់​ថ្នាំ​ភ្ញោច​ពង​ញី​ឲ្យ​ឆាប់​ទុំ
  • កត្តា​តំណ​ពូជ​គ្រួសារ​ដែល​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន មហារីក​ដោះ ឬ​ពោះ​វៀន​ធំ។ល។

លោក​បន្ត​ថា ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន​នេះ មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់​រូប​គួរ​តែ​កត់​ចំណាំ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដូច​ជា​៖

– ស្ត្រី​អស់​រដូវ៖ មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ខុស​ធម្មតា

– ស្ត្រី​នៅ​ដំណាក់​កាល​បន្ត​ពូជ៖ មាន​រដូវ​មិន​ទៀង​ទាត់ ឈាម​រដូវ​ធ្លាក់​យូរ​ថ្ងៃ ធ្លាក់​ឈាម​ខុស​ធម្មតា

– ដំណាក់​កាល​យឺត (កើត​យូរ​ខែ​ឆ្នាំ)៖ ឈឺ​ចាប់​នៅ​ក្នុង​អាង​ត្រ​គៀក បទ​ជើង​តូច​នោម​មាន​លាយ​ឈាម ទឹក​ដក់​ក្នុង​ពោះ(ពោះ​ប៉ោង​ធំ) ជាដើម។

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ភ្នាស​ស្បូន​នេះ គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ការ​ប្រើ​កាំរស្មី ប្រើ​ប្រាស់​ថ្នាំ​គីមី ឬ​មួយ​ក៏​វះកាត់​ស្បូន វះ​យក​កូន​កណ្ដុរ​ចេញ​។ល។ ដូច​នេះ​ហើយ បើ​ស្ត្រី​មាន​រោគ​សញ្ញា​ធ្លាក់​ឈាម​ខុស​ធម្មតា ពិសេស​ស្ត្រី​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​គួរ​ទៅ​ពិនិត្យ​សុខភាព ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល​វេលា។

មហារីកភ្នាសស្បូន

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cervical cancer

https://www.nhs.uk/conditions/cervical-cancer/

What is cervical cancer?

https://www.cancer.org.au/cancer-information/types-of-cancer/cervical-cancer

Basic Information About Cervical Cancer

https://www.cdc.gov/cancer/cervical/basic_info/index.htm

កំណែ​ប្រែបច្ចុប្បន្ន

23/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? គ្រប់គ្រងដោយ​​របៀបណា?

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម