អំឡុងពេលមករដូវ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជារឿងសំខាន់ណាស់ ពីព្រោះរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យយើងខ្វះជាតិទឹក។ ពិតណាស់ កង្វះជាតិទឹកអាចធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំង ឈឺសាច់ដុំ ក៏ដូចជាខ្វះអុកស៊ីសែនចូលទៅកោសិកាឈាមក្រហម។
ដូច្នេះហើយ ប្រសិនបើយើងញ៉ាំទឹកគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ នៅអំឡុងពេលមករដូវ វាអាចជួយកាត់បន្ថយការឈឺខ្នង និងចុកពោះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ប្រសិនបើយើងខ្វះជាតិទឹកនៅថ្ងៃសំខាន់នេះ យើងនឹងជួបប្រទះបញ្ហាទាំងនេះ។
១. ហើមពោះ និងចុកពោះ
ដោយសារតែកម្រិតអ័រម៉ូនestrogen និងprogesteroneធ្លាក់ចុះ អំឡុងពេលមករដូវ វាធ្វើឲ្យរាងកាយរបស់យើងរក្សាទុកជាតិទឹក ដែលកត្តានេះធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងចុកពោះ។ ការញ៉ាំទឹកយ៉ាងហោចណាស់៨ទៅ១០កែវក្នុងមួយថ្ងៃ នៅអំឡុងពេលមករដូវ ជួយប្រឆាំងនឹងបញ្ហាទាំងនេះបានយ៉ាងស័ក្ដិសិទ្ធិ។
២. ឈឺក្បាលប្រកាំង និងឈឺក្បាល
ជាមួយគ្នានេះដែរ កង្វះជាតិទឹកក៏អាចបណ្ដាលឲ្យឈឺក្បាល និងឈឺក្បាលប្រកាំង ដោយសារតែកង្វះអុកស៊ីសែនទៅកាន់កោសិកាខួរក្បាល។ ពិតណាស់ ប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ ខួរក្បាលរបស់យើងនឹងកន្ត្រាក់បណ្ដោះអាសន្ននៅពេលបាត់បង់ជាតិទឹក ហើយខួរក្បាលទាញចេញពីលលាដ៍ក្បាល ដែលបណ្ដាលឲ្យយើងឈឺក្បាល និងឈឺក្បាលប្រកាំង។ ការញ៉ាំទឹកអាចធ្វើឲ្យខួរក្បាលត្រលប់ទៅកាន់សភាពប្រក្រតី ដោយជួយបំបាត់ការឈឺក្បាល និងឈឺក្បាលប្រកាំង។
៣. កាត់បន្ថយការនោម និងការឈឺចាប់
បន្ថែមពីនេះ កង្វះជាតិទឹកអាចជួយបន្ថយបរិមាណទឹកនោម ក៏ដូចជាធ្វើឲ្យទឹកនោមមានពណ៌ស្រអាប់។ កត្តានេះកើតឡើងនៅពេលដែលតម្រងនោមផ្ទុកទឹកកាន់តែច្រើន នៅពេលដែលយើងខ្វះជាតិទឹក។ ប្រសិនបើយើងមិននោមញឹកញាប់ទេ វាអាចបង្កជាការឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទឹកឲ្យបានច្រើន នៅអំឡុងពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់ ថែមទាំងធ្វើឲ្យបំពង់ទឹកនោមរបស់យើងមានភាពសកម្ម។
៤. អស់កម្លាំង
[embed-health-tool-ovulation]