ជាធម្មតា ស្រីៗយើងអាចមានអារម្មណ៍ឈឺចាប់នៅខ្នងផ្នែកខាងក្រោម ភ្លៅ និងពោះ នៅរយៈពេល១ថ្ងៃ ឬពីរថ្ងៃ មុនពេលមករដូវ ឬអំឡុងពេលមករដូវតែម្ដង។ ការឈឺចាប់បែបនេះ អាចមានសភាពស្រាល ឬធ្ងន់ធ្ងរខ្លាំង ដែលអាចរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់យើងបាន។























