ជំងឺដុំស្បូន

ជំងឺដុំស្បូន - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ​ ជំងឺដុំស្បូន។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺដុំស្បូន

ឈឺពោះដោយសារដុំសាច់ស្បូន អាចគ្រប់គ្រងបានតាមគន្លឹះទាំង ៤ នេះ

ដុំ​សាច់ស្បូន គឺ​ជា​ដុំ​សាច់​ដែល​វិវត្តន៍​នៅ​ក្នុង​ជញ្ជាំង​ស្បូន។ ដុំ​សាច់​​ប្រភេទ​នេះ មិន​មែន​ជា​ដុំ​មហារីក​ឡើយ ហើយ​ច្រើន​តែ​កើត​ឡើង​​​ចំពោះ​ស្រី​ៗ​នៅ​វ័យ​បន្ត​ពូជ​ ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម​ រហូត​ដល់​ផ្លែ​ក្រូចថ្លុង​នៅ​ក្នុង​ស្បូន។ ជាក់ស្តែង ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​សាច់ស្បូនមិន​មាន​​ចេញ​រោគសញ្ញា​អ្វី​ឡើយ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ ត្រូវ​ប្រឈម​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ មក​រដូវ​ច្រើន​ជ្រុល បញ្ហា​បន្ត​ពូជ នោម​ញឹកញាប់ ជំងឺ​ស្លេកស្លាំង និង​ឈឺ​ពោះ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អាការៈ​ឈឺ​ពោះ​ដោយ​សារ​ដុំ​សាច់ស្បូន​ តើ​គួរ​ដោះស្រាយ​បែប​ណា? មូលហេតុ​បង្ក​នៃ​ដុំ​សាច់ស្បូន ធាត់​ជ្រុល​ អតុល្យភាព​អ័រម៉ូន មាន​ប្រវត្តិ​គ្រួសារ​​កើតដុំ​សាច់ស្បូន ស្ត្រី​ជិត​ដល់​វ័យ​អស់​រដូវ នៅ​ចន្លោះ​ពី​អាយុ​៤៥ ដល់​៥៥​ឆ្នាំ។ [embed-health-tool-ovulation] ម៉េច​បាន​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​ពោះ​ដោយ​សារ​​មាន​ដុំ​សាច់ស្បូន? ដុំ​សាច់ស្បូន​អាច​បណ្តាល​​ឲ្យ​ស្រី​ៗ​ឈឺ​ពោះ​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​។ នៅ​ពេល​ដែល​ដុំ​សាច់ស្បូន​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​​ទៅ​លើ​សរីរាង្គ​ក្បែរ​ៗ និង​បង្ក​ជា​ការ​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ឈឺចាប់​នេះ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​មក​រដូវ​ ដែល​បណ្តាល​ឲ្យ​មាន​​ការ​ធ្លាក់​ឈាម​ច្រើន​ និង​ឈឺ​ពោះ​។ គន្លឹះ​ជួយ​គ្រប់គ្រង​ការ​ឈឺ​ពោះ​ដោយ​សារ​បញ្ហា​ដុំ​សាច់ស្បូន ​១. ស្អំ​កំណាត់​ក្តៅ​ ដុំ​សាច់ស្បូន​បណ្តាល​ឲ្យ​មាន​ការ​រលាក។ ហេតុ​នេះ​ហើយ ស្រី​ៗ​យើង​អាច​ស្អំ​កំណាត់​ក្តៅ​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់ ព្រម​ទាំង​អាច​ជួយ​បន្ធូរ​ការ​តឹង​សាច់ដុំ និង​បំបាត់​ការ​ចុក​ពោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​២. ញ៉ាំ​អាហារ​តុល្យភាព ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ប៉េងប៉ោះ ឬ​ផ្លែ​ប៉ោម អាច​ជួយ​កាត់បន្ថយ​​ហានិភ័យ​នៃ​ការ​កើត​ដុំ​ស្បូន។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើង​គួរ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​វីតាមីន​D ព្រម​ទាំង​ជៀសវាង​ពពួក​អាហារ​កែច្នៃ សាច់​ក្រហម និង​ពពួក​ទឹក​ដោះ​គោ​ច្រើន​ជ្រុល។ ៣. បន្ធូរ​អារម្មណ៍ ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក ជំងឺដុំស្បូន

ជំងឺដុំស្បូន

កើត​ជំងឺស្បូនម្យ៉ាងនេះ ស្រីៗពិបាកមានកូន ឬមានហើយងាយរលូតទៅវិញ

បញ្ហា​ស្អិត​ស្បូន ជា​កត្តា​បង្ក​មួយ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀង​ទាត់ និង​មាន​ឈាម​តិច​ពេល​មក​រដូវ ដែល​វា​បណ្ដាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ហេតុ​អ្វី​បាន​ស្ត្រី​យើង​កើត​ជំងឺ​ស្អិត​ស្បូន​​នេះ? លោក​បន្ត​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​កើត​បញ្ហា​ស្អិត​ស្បូន​មាន​ដូច​ជា ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ ស្ត្រី​ធ្លាប់​ធ្វើ​ការ​រំលូត​កូន​ញឹក​ញាប់ ស្ត្រី​មាន​បញ្ហា​រលាក​អាង​ត្រគាក មានជំងឺរលាកដៃស្បូន មាន​ប្រវត្តិ​ធ្លាក់​ស និង​ក្លាយ​ជា​ករោគ ជាដើម។ ក្នុង​ករណី​ដែល​គ្នា​យើង​ស្រីៗ មាន​បញ្ហា​ស្អិត​ស្បូន​នេះ យើង​អាច​ដឹង​បាន​ដោយ​រោគ​សញ្ញា​រួម​មាន៖ ស្ត្រី​មាន​បរិមាណ​ឈាម​រដូវ​តិច​ជាង​ធម្មតា ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​នៅ​ផ្នែក​ណា​មួយ មិន​មាន​រដូវ ឬ​រាំង​រដូវ ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង ឧស្សាហ៍​រលូត​កូន​នៅ​ត្រី​មាស​ទី១ ពេល​មាន​ផ្ទៃ​ពោះ ​ឈឺ​ចាប់​នៅ​អាង​ត្រគាក គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​រួច ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន និង​ព្យាបាល​ដោយ​ការ​វះ​កាត់​តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​អ្នក​ជំងឺ​អាច​ប្រែ​ក្លាយ​មក​សភាព​ធម្មតា​វិញ និង​អាច​មាន​កូន ដោយ​លែង​រលូត​នៅ​ថ្ងៃ​អនាគត។ ដ្បិត​ជំងឺ​ស្អិត​ស្បូន អាច​ព្យាបាល​ឲ្យ​ស្បូន​ស្ត្រី​ត្រឡប់​មក​សភាព​ដើម​វិញ​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​ស្រី​ក៏​អាច​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​កើត​ឡើង​ទាន់​បាន​ដោយ បញ្ឈប់​ការ​រំលូត​កូន ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។


ជំងឺដុំស្បូន

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ការ​កើត​ដុំសាច់ក្នុងស្បូន គឺជំងឺមួយដែលស្រ្តីគ្រប់វ័យ​មិនចង់ជួបប្រទះ ទោះវាជាដុំសាច់ស្លូត ឬកាចក្តី។ មន្ទីរពេទ្យកាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​គឺ ស្រ្តី​ធាត់ខ្លាំង ជក់បារី ស្រ្តីគ្មានកូន ស្រ្តី​អាយុ​លើស​ពី​៤០​ គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​ដុំ​សាច់​ស្បូន ឬ​លើសកម្រិត​អ័រម៉ូន ជាដើម។ ដោយឡែក ការព្យាបាលជំងឺដុំសាច់ស្បូន គឺអាស្រ័យទៅលើរោគសញ្ញា ទំហំ និងទីតាំងនៃដុំសាច់នេះ ហើយគេបានបែងចែកវាជា ៣ករណី៖ ទី១. ករណីដុំសាច់តូច គ្មានរោគសញ្ញា និងការរំខាន - ត្រូវ​តាម​ដាន​ជា​ប្រចាំ រហូត​ដល់​ស្រ្តី​អស់​រដូវ ដុំ​សាច់​នឹង​រួ​មស្វិត​ទៅ​វិញ​ឯង ដោយ​មិន​ចាំ​បាច់​វះ​កាត់ ឬ​ប្រើ​ថ្នាំ​នោះ​ទេ។ ទី២. ករណីដុំសាច់ធំ មានការឈឺចាប់ និងមានផលរំខានតិចតួច - ​ដំបូង ត្រូវព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ដុំ​សាច់​រួម​តូច ហើយ​បន្ត​ការ​តាមដានរហូតស្រ្តីអស់រដូវ។ ក្នុង​ករណី​ដែល​ព្យាបាល​ដោយ​ថ្នាំ​មិន​ជោគជ័យ ការ​វះកាត់​យក​ដុំ​សាច់​​ ឬ​​​ស្បូន​ចេញ គឺ​ជា​ជម្រើស​ចុង​ក្រោយ។ ទី៣. ករណីដែលដុំសាច់មានការឈឺចាប់ខ្លាំង ផលរំខានខ្លាំង ឬ​ធ្លាក់ឈាម - កាល​ណា​ឈាន​ដល់​ដំណាក់​កាល​នេះ វា​ជា​សញ្ញា​ប្រឈម​មុខ​គ្រោះថ្នាក់​ដល់​ជីវិត​ស្រ្តី​ខ្លាំង គេ​ត្រូវ​ធ្វើ​ការ​វះកាត់​យក​ដុំ​សាច់ ឬ​ស្បូន​ចេញ​ជា​បន្ទាន់ ដើម្បី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មន្ទីរពេទ្យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ