backup og meta

អាហារល្អៗសម្រាប់ទា្វរមាស ស្រីៗគួរយល់ដឹងនិងយកចិត្តទុកដាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2022

    អាហារល្អៗសម្រាប់ទា្វរមាស ស្រីៗគួរយល់ដឹងនិងយកចិត្តទុកដាក់

    របប​អាហារ​ដែល​​ស្រី​ៗ​យើង​​ញ៉ាំ​រាល់​ថ្ងៃ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​សុខភាព​ទ្វារ​មាស។ ប៉ុន្តែ​ បើ​យើង​ញ៉ាំ​អាហារ​​មិន​ល្អ វា​អាច​នឹង​បណ្ដាល​ឲ្យ​កម្រិត ​pH និង​បាក់តេរី​នៅ​តំបន់​ពិសេស​​គ្មាន​តុល្យភាព។ ពិត​ណាស់ តុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​​ស្រី​ៗ​យើង ហេតុ​នេះ​ហើយ​ យើង​គួរ​ជំរុញ​បាក់តេរី​ល្អ​ៗ​​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ទ្វារ​មាស​កាន់​តែ​ប្រសើរ​។

    អាហារ​ ៥ យ៉ាង​ល្អ​បំផុត​ក្នុង​ការ​ជួយ​ជំរុញ​បាក់តេរី​​ល្អ​​ក្នុង​ទ្វារ​មាស​

    ១. Probiotics

    ​​​​​​Probiotics មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទ្វារ​មាស​ ពីព្រោះ​វា​មិន​ត្រឹម​តែ​អាច​ជួយ​រក្សា​តុល្យភាព​​កម្រិត​pH និង​បាក់តេរី​ល្អ​នៅ​​ទ្វារ​មាស​នោះ​ទេ ​​​​​Probiotics​ថែម​ទាំង​​អាច​​ជួយ​​ប្រឆាំង​នឹង​ការ​បង្ក​រោគ​យ៉ាង​មាន​ប្រសិទ្ធភាព​។ បើ​យើង​ញ៉ាំ​​អាហារ​ដែល​មាន​​​​​​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​ចំនួន​១៥០​មីលីលីត្រ​ប្រចាំ​ថ្ងៃ យើង​នឹង​អាច​​​​បញ្ចៀស​​ការ​រលាក​ទ្វារ​មាស​ដោយ​មេរោគ​ផ្សិតនិង​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​​ ។ លើស​ពី​នេះ Probiotics ​ក៏​អាច​ជួយ​ថែទាំ​ប្រព័ន្ធ​​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​មាន​សុខភាព​ល្អ​​ថែម​ទៀត​ផង​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. ខ្ទឹម​ស​

    ខ្ទឹម​ស​ មាន​​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដូច្នេះ​គ្រឿង​ទេស​មួយ​​ប្រភេទ​នេះ ក៏​​អាច​ជួយ​ជំរុញ​បាក់តេរី​ល្អ​ដល់​ទ្វារ​មាស​បាន​​យ៉ាង​អស្ចារ្យ​។ មួយ​វិញ​ទៀត ខ្ទឹម​ស​ក៏​​ជួយ​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ផ្សិត​ ក៏​ដូចជា​ជួយ​រក្សា​លំនឹង​កម្រិត​pH ដោយ​ជួយ​ជំរុញ​បាក់តេរី​ល្អ​នៅ​ទ្វារ​មាស​។

    ទ្វារមាសស្ត្រី២

    ៣. ពពួក​ផ្លែ​ក្រូច​

    ជាមួយ​គ្នា​នេះ​ដែរ​ តុល្យភាព​នៃ​បាក់តេរី និង​កម្រិត​pH​នៅ​ក្នុង​ទ្វារ​មាស​​​​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​ការ​ឆ្លង​មេរោគ។ យ៉ាង​ណា​មិញ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ទ្វារ​មាស​។ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​Journal of Clinical Medicine Research​បាន​បង្ហាញ​ថា ពពួក​ផ្លែ​ក្រូច​ ដូចជា​ផ្លែ​ក្រូច និង​ក្រូច​ឆ្មារ​​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ​Ascorbic​ ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​​នៅ​ទ្វារ​មាស ប្រសិនបើ​យើង​ញ៉ាំ​វា​ជា​ប្រចាំ​។

    ៤. អាហារ​ដែល​មាន​ជាតិ​សរសៃ

    របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ជួយ​ឲ្យ​ទ្វារ​មាស​​មាន​សុខភាព​ល្អ។ ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូចជា​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ពូជ ជា​ប្រភព​នៃ​Prebiotics ដែល​ចាំបាច់​​សម្រាប់​បាក់តេរី​​ក្នុង​ពោះវៀន​។​ អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​ទាំង​មូល​​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព​។ ​

    អត្ថបទគួរអាន៖

    គន្លឹះ​ទាំង​៥ បញ្ចៀស​បញ្ហា​ទ្វារ​មាស​

    • ស្លៀក​ខោ​​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​
    • ជៀសវាង​សាប៊ូ​ និង​ឡេ​​ដែល​​ដាក់​មេ (Fermented soaps and Lotions) នៅ​បរិវេណ​នោះ​
    • លាង​សម្អាត​ទ្វារ​មាស​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​នឹង​ទឹក​ធម្មតា​
    • ប្រើ​ស្រោម​អនាម័យ​អំឡុង​ពេល​រួម​ភេទ​
    • ជៀសវាង​​កោរ​រោម​នៅ​​បរិវេណ​ទ្វារ​មាស​ញឹកញាប់​ពេក។
    ដើម្បី​ជួយ​ឲ្យ​សុខភាព​ទ្វារ​មាស​កាន់​តែ​ប្រសើរ ​ស្រី​ៗ​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​៖
    • Probiotics
    • ខ្ទឹម​ស
    • ពពួក​ផ្លែ​ក្រូច​
    • អាហារ​មាន​ជាតិ​សរសៃ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម