backup og meta

ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2022

    ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​។ ពិត​ណាស់​ ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​​ នៅ​ពេល​ណា​មួយ​​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ តើ​ការ​ធ្លាក់​ឈាម​ប្រភេទ​ណា​ជា​រឿង​ធម្មតា និង​ប្រភេទ​ណា​ខ្លះ​ដែល​​បង្ហាញ​ពី​​សញ្ញា​នៃ​បញ្ហា​សុខភាព​​​?

    ១. ធ្វើ​លំហាត់​ប្រាណ​

    ស្រី​ៗ​មួយ​ចំនួន​ធ្លាប់​​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​តិចតួច បន្ទាប់​ពី​រួម​ភេទ ឬ​ហាត់​ប្រាណ​​ខ្លាំង​ក្លា ដែល​នេះ​អាច​បណ្ដាល​មក​ពី​ការ​កកិត​​មាត់​ស្បូន​ និង​បង្ក​ជា​ការ​រលាក​។ ចំណែក​ឯ​ស្រី​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ថ្មី​ៗ​ខ្លាំង​ក្លា​ ព្រម​ទាំង​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​ពី​ទ្វារ​មាស​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែរ​។ ពិត​ណាស់​ ការ​ដុត​បំផ្លាញ​កោសិកា​ខ្លាញ់​ និង​ការ​ស្រក​ទម្ងន់​អាច​បញ្ចេញ​អ័រម៉ូន​Estrogens ​ចូល​ក្នុង​រាងកាយ​ ហើយ​ប្រសិនបើ​ស្រី​ៗ​យើង​ស្រក​ទម្ងន់​ច្រើន​ជ្រុល​ យើង​អាច​នឹង​រាំង​រដូវ​ ព្រម​ទាំង​​ជួប​បញ្ហា​ធ្លាក់​ឈាម​តិចតួច​​។ ក្នុង​ករណី​នេះ​ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. ស្រ្តេស​

    ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​​​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ និង​ការ​ប្រែប្រួល​វដ្ដ​រដូវ​។ ដូច្នេះ​ហើយ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​Cortisol ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជូន​សញ្ញា​របស់​រាងកាយ​ ​ព្រម​ទាំង​ការ​ប្រែប្រួល​អ័រម៉ូន​ផង​ដែរ​។

    ៣. ​អតុល្យភាព​កម្រិត​អ័រម៉ូន​Progesterone និង​Estrogen

    ​​​ការ​ធ្លាក់​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​អតុល្យភាព​​កម្រិត​អ័រម៉ូន ប៉ុន្តែ​នៅ​ក្នុង​ករណី​ទូទៅ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​​អំឡុង​ពេល​ការ​បញ្ចេញ​​អូវុល​ (នៅ​អំឡុង​ពេល​ពីរ​សប្ដាហ៍​មុន​ពេល​មក​រដូវ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​)។

    អត្ថបទគួរអាន៖

    ធ្លាក់ឈាម

    ៤. សាច់​ដុះ​ (Polyps)

    សាច់​ដុះ​តូច​ៗ​លូតលាស់​នៅ​លើ​មាត់​ស្បូន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ឈាម​នៅ​ពេល​​​មាន​ការ​ប៉ះពាល់​។ សាច់​ដុះ​​នេះ​ ជា​សាច់​ស្លូត​ដែល​អាច​ធ្វើ​ការ​កម្ចាត់​ចេញ​ ប្រសិនបើ​មាន​ផល​រំខាន​។

    ៥. ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​

    ការ​ធ្លាក់​ឈាម​មិន​ទៀងទាត់​ ​ឬ​ការ​ធ្លាក់​ឈាម​តិចតួច​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈ​ពេល​បី​ទៅ​៤​ខែ​ដំបូង​ បន្ទាប់​ពី​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​។ ម្យ៉ាង​វិញ​ទៀត ស្រី​ៗ​យើង​ក៏​អាច​​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​ក្រោយ​ ប្រសិនបើ​យើង​មិន​​បាន​លេប​ថ្នាំ​ពន្យារ​កំណើត​

    ៦. មាន​ផ្ទៃពោះ​

    ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ពេល​បង្ក​កំណើត​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​។ ជាក់​ស្ដែង ​ការ​មក​រដូវ​មិន​ទៀងទាត់ ឬ​​ការ​ធ្លាក់​ឈាម​​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម