ការធ្លាក់ទឹករម្អិលទ្វារមាស គឺជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើស្រីៗយើងជួបប្រទះការធ្លាក់ទឹករម្អិលដែលមានលាយឡំនឹងឈាម នោះអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន។ ពណ៌ និងក្លិននៃទឹករម្អិល អាចបង្ហាញពីបញ្ហាសុខភាពទូទៅ រួមទាំងភាពមានកូន តុល្យភាពអ័រម៉ូន និងសុខភាពនៃប្រព័ន្ធបន្តពូជ។ ជាទូទៅ ការធ្លាក់ទឹករម្អិលធម្មតាមានពណ៌ស ខាប់ ស្អិត ឬរម្អិល និងមិនធុំក្លិន។ ចំណែកឯការធ្លាក់ទឹករម្អិលទ្វារមាសដែលមានឈាម ដោយមិនពាក់ព័ន្ធនឹងការមករដូវ អាចជាសញ្ញាដ៏គួរឲ្យបារម្ភមួយ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ
មូលហេតុនៃការធ្លាក់ទឹករម្អិលទ្វារមាសមានឈាម
១. ការរងរបួស
ការធ្លាក់ទឹករម្អិលមានឈាម អាចបណ្ដាលមកពីការរងរបួសរាងកាយ ឬការប៉ះទង្កិចណាមួយលើទ្វារមាស ដែលនាំឲ្យរារាំងលំហូរនៃទឹករម្អិលទ្វារមាស។ ក្នុងករណីនេះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
២. ការឆ្លងមេរោគ
ការឆ្លងមេរោគតាមទ្វារមាស ដូចជាជំងឺកាមរោគ (STI) អាចធ្វើឲ្យមានធ្លាក់ឈាមពីទ្វារមាស។ ការរលាកទ្វារមាស ជំងឺប្រមេះទឹកថ្លា និងជំងឺរលាកអាងត្រគាក (PID) ក៏ជាមូលហេតុចម្បងដែលនាំឲ្យស្រីៗយើងធ្លាក់ទឹករម្អិលមានឈាមដូចគ្នា។
៣. ផលវិបាកនៃការពពោះ
ការធ្លាក់ឈាមដែលកើតឡើងអំឡុងពេលពពោះ អាចជាសញ្ញានៃផលវិបាកធ្ងន់ធ្ងរនៅពេលពពោះ ដូចជាការរលូតកូន ឬការដាច់រហែកចេញពីជញ្ជាំងស្បូន ជាស្ថានភាពដែលសុករបើកចេញពីស្រទាប់ខាងក្នុងនៃស្បូន។
៤. ការពត់ពែនខ្លួន
នៅពេលខ្លះ ការហាត់ប្រាណខ្លាំងក្លាជ្រុល ក៏អាចបង្កជាការធ្លាក់ទឹករម្អិលមានឈាម។ ហេតុនេះហើយ ចូរជៀសវាងការហាត់ប្រាណបែបនេះ នៅពេលដែលយើងជិតមករដូវ។
៥. អតុល្យភាពអ័រម៉ូន
ប្រសិនបើគ្នាយើងធ្លាក់ទឹករម្អិលមានឈាម ឬមានពណ៌ត្នោត រយៈពេលមួយថ្ងៃ ឬពីរថ្ងៃមុនពេលមករដូវ នេះអាចបណ្ដាលមកពីស្រ្តេស ដែលបង្កើតអតុល្យភាពអ័រម៉ូននៅក្នុងរាងកាយ និងនាំឲ្យយើងធ្លាក់ទឹករម្អិលពណ៌ត្នោតដូចនេះ។ ទន្ទឹមនឹងនេះដែរ អតុល្យភាពអ័រម៉ូនក៏អាចកើតឡើងដោយសារតែការធ្វើដំណើរ ឬអាកាសធាតុប្រែប្រួលញឹកញាប់ដែរ។
[embed-health-tool-ovulation]