ដើម្បីជួយឲ្យជីវិតផ្លូវភេទមានដំណើរការទៅមុខដោយរលូន ការអនុវត្តទម្លាប់ថែទាំតំបន់ពិសេសឲ្យបានត្រឹមត្រូវ មានសារសំខាន់ណាស់។ ផ្ទុយទៅវិញ ប្រសិនបើគ្នាយើងតែងតែធ្វើរឿងរ៉ាវទាំងប៉ុន្មានចំណុចនេះ ក្រោយរួមភេទរួច នោះនឹងអាចបង្កផលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តជាមិនខានឡើយ។
១. មិននោមក្រោយរួមភេទ
ពិតណាស់ ការនោមក្រោយរួមភេទរួច អាចបញ្ចៀសការបង្ករោគលើផ្លូវទឹកនោម (UTI) ពីព្រោះទម្លាប់មួយនេះ អាចបណ្ដេញបាក់តេរីចេញពីផ្លូវបង្ហួរនោមបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ យើងអាចនោមយ៉ាងហោចណាស់មិនលើសពី ១ម៉ោងក្រោយរួមភេទ ទើបជាការប្រសើរ។
២. មិនអើពើនឹងការឈឺចាប់
ជាមួយគ្នានេះដែរ ការឈឺចាប់នៅអំឡុងពេល និងក្រោយពេលរួមភេទ អាចបណ្ដាលមកពីជំងឺកាមរោគ ការឈានដល់ចំណុចកំពូល ជំងឺEndometriosis ការសូកបញ្ចូលជ្រៅ ឬរបួសផ្លូវចិត្តជាដើម។ ប៉ុន្តែ ប្រសិនបើយើងនៅតែបន្តមានអាការៈឈឺចាប់បែបនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។

៣. ស្លៀកខោទ្រនាប់តឹងពេក
ការស្លៀកខោទ្រនាប់តឹងពេក ក៏អាចធ្វើឲ្យរលាកស្បែកភ្លៅផងដែរ។ ហេតុនេះហើយ យើងមិនគួរស្លៀកខោទ្រនាប់ឡើយ ក្រោយពេលរួមភេទរួច ដើម្បីកាត់បន្ថយកម្ដៅ និងជួយការពារកុំឲ្យឆ្លងមេរោគគ្រប់ប្រភេទ ដូចជាមេរោគផ្សិត និងរមាស់។
៤. ព្រងើយនឹងការហូរឈាមក្រោយរួមភេទ
មួយវិញទៀត បញ្ហាហូរឈាមក្រោយរួមភេទរួច ព្រមទាំងមានអាការៈឈឺចាប់នៅត្រង់បរិវេណសំខាន់ផងនោះ គឺចាំបាច់ត្រូវការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ ពីព្រោះបញ្ហានេះអាចកើតឡើងដោយសារតែទ្វារមាសស្ងួត ឬដុំសាច់នៅក្នុងស្បូន។