ពិតណាស់ មានស្រីៗយើងជាច្រើនឆ្លងមេរោគផ្សិតក្នុងទ្វារមាសនៅពេលណាមួយ ជាក់ជាមិនខានក្នុងមួយឆាកជីវិត។ ការរីករាលដាលនៃផ្សិតCandida ជាមូលហេតុចម្បងមួយដែលនាំឲ្យមានការបង្ករោគ ដែលកត្តានេះកើតឡើងនៅពេលដែលយើងមានផ្ទៃពោះ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន ក៏ដូចជាប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬប្រើថ្នាំពន្យារកំណើតជាដើម។ យ៉ាងណាមិញ ថ្នាំផ្សះក៏អាចបង្កើនហានិភ័យនៃការវិវត្តទៅជាការបង្ករោគផ្សិតក្នុងទ្វារមាសផងដែរ។
ប្រភេទថ្នាំផ្សះខ្លះ អាចកម្ចាត់បាក់តេរីមានប្រយោជន៍ជាច្រើននៅក្នុងទ្វារមាសដែលនាំឲ្យផ្សិតCandidaអាចលូតលាស់បាន។ ដូច្នេះហើយ ទើបពេលខ្លះ ស្រីៗយើងឆ្លងមេរោគផ្សិត ក្រោយពីញ៉ាំពពួកថ្នាំទាំងនេះរួច។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
រោគសញ្ញានៃការឆ្លងមេរោគផ្សិត
ជាទូទៅ យើងអាចកើតមានអាការៈរលាក និងរមាស់នៅលើទ្វារមាស ធ្លាក់ស មានអារម្មណ៍ក្រហាយនៅពេលនោម ឬអំឡុងពេលរួមភេទ ក៏ដូចជាទ្វារមាសឡើងហើម និងក្រហមជាដើម។
រោគសញ្ញាធ្ងន់ធ្ងរ រួមមានស្នាមក្រហម រលាត់ ប្រេះ ឬដំបៅ។ ក្នុងករណីដែលស្រីៗយើងឆ្លងមេរោគផ្សិតចំនួន៤ដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ នោះបានន័យថា យើងប្រឈមនឹងផលវិបាកនៃការបង្ករោគដោយផ្សិត។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
គន្លឹះបង្ការការឆ្លងមេរោគផ្សិតទ្វារមាស
ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតទ្វារមាស យើងគួរតែអនុវត្តតិចនិកងាយៗខាងក្រោមនេះ៖
- ជៀសវាងពាក់ខោទ្រនាប់ធ្វើពីកប្បាសដែលតឹងពេក
- ជៀសវាងងូតទឹកក្ដៅខ្លាំង
- ប្រើថ្នាំផ្សះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ និងមានវេជ្ជបញ្ជាត្រឹមត្រូវ
- ត្រូវផ្លាស់ប្ដូរសំលៀកបំពាក់សើមចេញភ្លាមៗ ពីព្រោះវាអាចជំរុញការលូតលាស់របស់ផ្សិត។