បញ្ហាអ័រម៉ូនកើតឡើងញឹកញាប់បំផុតលើស្ត្រី ជាពិសេសអ្នកដែលមានអាយុលើសពី៣០ឆ្នាំឡើងទៅ។ ពិតណាស់ កត្តាជាច្រើនរួមចំណែកប៉ះពាល់ដល់អ័រម៉ូនអង់ដូគ្រីនចំពោះស្ត្រី ដូចជាស្រ្តេសរ៉ាំរ៉ៃ គេងមិនគ្រប់គ្រាន់ កង្វះអាហារូបត្ថម្ភល្អ ការពពោះ និងការអស់រដូវ ជាដើម។
ជាទូទៅ ការគេងមិនលក់ និងការប្រែប្រួលអ័រម៉ូនមានទំនាក់ទំនងសាំញ៉ាំ និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ដូច្នេះហើយ យើងគួរព្យាបាលបញ្ហាទាំងពីរក្នុងពេលតែមួយ ទើបទទួលបានលទ្ធផលល្អ។
អ័រម៉ូនដែលប៉ះពាល់ដល់ការគេង
អ័រម៉ូនជាច្រើនមានប្រតិកម្មជាមួយនឹងការគេង ដូចជា៖
អំឡុងពេល និងក្រោយពេលអស់រដូវ អ័រម៉ូនEstrogen និង Progesteroneធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះអាចជាហេតុផលមួយ នាំឲ្យកើតបញ្ហាគេងបាត់ដង្ហើម។ បញ្ហាគេងបាត់ដង្ហើមនេះ ក៏ជាហេតុផលមួយដែលធ្វើឲ្យយើងកើតជំងឺបាក់ទឹកចិត្ត ការប្រែប្រួលអារម្មណ៍ និងចុះខ្សោយការចង់ចាំជាដើម។
ដើម្បីទទួលបានសុខភាពរឹងមាំយូរអង្វែង យើងគួរយកចិត្តទុកដាក់ដល់បញ្ហាដំណេក និងសុខភាពអ័រម៉ូនអង់ដូគ្រីន។ ទាំងនេះជាគន្លឹះងាយៗ ជួយឲ្យយើងគេងលក់ស្រួល។
- ញ៉ាំអាហារូបត្ថម្ភល្អៗ
- ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃខ្លះ
- បញ្ចេញសកម្មភាពរាងកាយក្នុងកម្រិតមធ្យម
- បើកពន្លឺសមល្មមអំឡុងពេលគេង
- កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកអំឡុងម៉ោងគេង
- ធ្វើសកម្មភាពសម្រាកអារម្មណ៍ ដូចជាធ្វើសមាធិ ឬត្រាំទឹក
- រក្សាទំនាក់ទំនងល្អក្នុងសង្គម
- ជៀសវាងញ៉ាំភេសជ្ជៈមួយចំនួនដូចជា តែ កាហ្វេ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន នៅកៀកនឹងម៉ោងគេង។