ស្រ្តីៗយើងខ្លះ ប្រឈមនឹងការធ្លាក់ឈាមពីទ្វារមាសតិចតួចនៅចន្លោះពេលមករដូវ ឬអំឡុងពេលបញ្ចេញពងអូវុល ដែលបញ្ហានេះកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូន និងមិនបង្កជាបញ្ហាដែលគួរឲ្យបារម្ភឡើយ។ ជាទូទៅ ការធ្លាក់ឈាមអំឡុងពេលបញ្ចេញពងអូវុល ឬមេជីវិតញី អាចកើតឡើងតែម្តង ឬមានរយៈពេលត្រឹមតែ១ថ្ងៃ ទៅ២ថ្ងៃប៉ុណ្ណោះ។