ធ្លាក់សជាបញ្ហាដែលស្រីៗគ្នាយើងជួបប្រទះញឹកញាប់ជាងគេ និងជាកង្វល់ដ៏ធំមួយ មិនថាអ្នកមានដៃគូ ឬស្រីៗពេញវ័យនោះទេ។ តើការធ្លាក់សបណ្តាលមកពីអ្វី? ទាល់តែធ្លាប់រួមភេទទើបអាចធ្លាក់សមែនទេ?
ធ្លាក់សជាបញ្ហាដែលស្រីៗគ្នាយើងជួបប្រទះញឹកញាប់ជាងគេ និងជាកង្វល់ដ៏ធំមួយ មិនថាអ្នកមានដៃគូ ឬស្រីៗពេញវ័យនោះទេ។ តើការធ្លាក់សបណ្តាលមកពីអ្វី? ទាល់តែធ្លាប់រួមភេទទើបអាចធ្លាក់សមែនទេ?

ធ្លាក់សបណ្តាលមកពីមូលហេតុច្រើនយ៉ាង មិនថាតែស្ត្រីមានដៃគូរួមភទនោះទេ ឲ្យដល់ពេលពេញវ័យ ស្រ្តីគ្រប់រូបចៀសមិនផុតពីរឿងធ្លាក់សនោះឡើយ ពិសេសស្រ្តីមានផ្ទៃពោះក៏ឧស្សហ៍ធ្លាក់សដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ធ្លាក់ស មាន ២ សណ្ឋានផ្សេងគ្នា គឺការធ្លាក់សធម្មតាបែបធម្មជាតិ និងការធ្លាក់សមានជំងឺ ដែលយើងអាចសម្គាល់បានដោយងាយ។
ធ្លាក់សធម្មតា៖ ជាការធ្លាក់ស ក្នុងបរិមាណតិចតួច មានសភាពជាទឹករម្អិលរាវ ថ្លាៗ គ្មានពណ៌ ចេញតាមទ្វារមាស មិនមានក្លិន មិនរមាស់ តែងធ្លាក់មុន ឬចុងវដ្ដរដូវរបស់ស្រីៗយើង។
ធ្លាក់សមានជំងឺ៖ ខុសប្លែកពីការធ្លាក់សធម្មតា វាបណ្តាលមកពីកង្វះអនាម័យ បង្កដោយពពួកបាត់តេរី ផ្សិត ជំងឺកាមរោគផ្សេងៗ ការប្រើថ្នាំផ្សះរយៈពេលយូរ ឬប្រើទឹកថ្នាំលាងសម្អាតទ្វារមាសញឹកញាប់់។ ធ្លាក់សប្រភេទនេះមានសភាពខាប់ ដុំៗ បរិមាណច្រើន មានក្លិនឆ្អាប ឬស្អុយ ពណ៌លឿង ឬបៃតង និងបង្កឲ្យមានការរមាស់ខ្លាំងត្រង់ប្រដាប់ភេទ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ការធ្លាក់សធម្មតាមិនតម្រូវឲ្យព្យាបាលនោះទេ ត្រឹមតែអនាម័យខ្លួនប្រាណ និងសម្លៀកបំពាក់ ពិសេសខោក្នុងគ្រប់គ្រាន់ហើយ។ ចំពោះគ្នាយើងដែលធ្លាក់សមានជំងឺត្រូវទៅជួបគ្រូពេទ្យដើម្បីព្យាបាល ការបណ្តែតបណ្តោយទុកយូរអាចឲ្យរលាកអាងត្រគាក មានខ្ទុះ ឈានទៅរលាកដៃស្បូន។
អត្ថបទគួរអាន៖
ស្រីៗឲ្យតែមានធ្លាក់ស មិនសូវស្រណុកចិត្តទេ។ តែកុំខ្វាយខ្វល់ពេក យើងអាចការពារការរំខានពីធ្លាក់សបាន ដោយធ្វើតាមការណែនាំងាយៗខាងក្រោមនេះ។
– អនាម័យខ្លួនប្រាណ និងងូតទឹកជាមួយសាប៊ូរៀងរាល់ថ្ងៃ
– លាងសម្អាតប្រដាប់ភេទពីមុខទៅក្រោយ រាល់ពេលបន្ទោរបង់ ឬរួមភេទ
– មិនត្រូវលូកលាងប្រដាប់ភេទជាមួយនឹងទឹកថ្នាំផ្តេសផ្តាស
– ជៀសវាងប្រើផលិតផល ឬម្សៅជូតសម្អាតទ្វារមាស
– ជៀសវាងការមានដៃគូច្រើន
– មិនត្រូវស្លៀកខោរឹបខ្លាំងពេក
– ត្រូវផ្លាស់ប្តូរខោក្នុងរាល់ថ្ងៃ និងបោកគក់ ហាលឲ្យត្រូវពន្លឺថ្ងៃ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
leukorrhea
https://www.britannica.com/science/leukorrhea
White Vaginal Discharge: Causes and Treatments
https://www.verywellhealth.com/white-vaginal-discharge-5180795
Vaginal Discharge
https://www.drugs.com/health-guide/vaginal-discharge.html
Vaginal Discharge
https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge
Vaginal Discharge: Symptoms & Signs
https://www.medicinenet.com/vaginal_discharge/symptoms.htm
កំណែប្រែបច្ចុប្បន្ន
08/05/2024
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ