brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។

ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀសឆ្ងាយពីបញ្ហាផ្សេងៗ?

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. ផ្តល់សំណើម

គ្នាយើងគួរលាបឡេផ្តល់សំណើមជាប្រចាំ មិនថានៅពេលថ្ងៃ ឬមុនពេលចូលគេងនោះទេ។ មួយវិញទៀត ការជ្រើសម៉ាស៊ីនផ្តល់សំំណើមក៏ជាជម្រើសដ៏ល្អ ដើម្បីជួយឱ្យខ្យល់មានសំណើមផងដែរ។

២. ញ៉ាំទឹក

ចូលដល់រដូវរងា អ្នកខ្លះញ៉ាំទឹកតិចជាងរាល់ដង ដែលជាហេតុនាំឱ្យស្បែកស្ងួត និងស្រអាប់។ អ៊ីចឹងហើយ! គ្នាយើងគួរញ៉ាំទឹកឱ្យបានច្រើន មិនមែនជ្រើសរើសយកកាហ្វេ ឬគ្រឿងស្រវឹងមកជំនួសនោះទេ!

៣. របបអាហារ

ដឹងអត់ថារបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលដល់សម្រស់ខាងក្រៅយើងដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជាត្រសក់ ស្ពៃពួយឡេង និងក្រូចថ្លុង ដែលមានជាតិទឹកច្រើន និងល្អចំពោះស្បែក។

៤. ជម្រុះកោសិកា

ការជម្រុះកោសិកាប្រចាំសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង ព្រមទាំងជួយឱ្យយើងលាបឡេផ្តល់សំណើមឆាប់ចូលស្បែក។

ថែស្បែក

៥. ឡេការពារកម្តៅថ្ងៃ

ឡេការពារកម្តៅថ្ងៃ ចាំបាច់ត្រូវប្រើជារៀងរាល់ថ្ងៃ មិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាកាំរស្មីUVនៅតែអាចបំផ្លាញស្បែក ដោយអាចធ្វើឱ្យស្បែកឆាប់យារធ្លាក់ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។

ចំណុចសំខាន់


រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។
ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀងឆ្ងាយពីបញ្ហាផ្សេងៗ?
១. ផ្តល់សំណើម
២. ញ៉ាំទឹក
៣. របបអាហារ
៤. ជម្រុះកោសិកា
៥. ឡេការពារកម្តៅថ្ងៃ

អត្ថបទគួរអាន៖

fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 03/12/2025