backup og meta

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

អ្នក​ណា​ដែល​ថា​មិន​ធ្លាប់​ឮពាក្យ ទឹក​ស៊ី​ជើង​ៗ​នោះ ជា​ពិសេស​គ្នា​យើង​ណា​ឧស្សាហ៍​នៅ​កន្លែង​សើម ពាក់​ស្បែក​ជើង ឬ​ស្រោម​ជើង​សើម​មិន​ស្ងួត​ល្អ​ហើយ​បើ​មាន​ទឹក​លិច​បែប​នេះ​ផង ងាយ​ប្រឈម​បំផុត។ ជំងឺ​ទឹក​ស៊ី​ជើង​អាច​បណ្ដាល​ឲ្យ​ស្បែក​ប្រេះ និង​ឡើង​ក្រហម​នៅ​ចន្លោះ​ម្រាម​ជើង ឬ​លើ​ខ្នង​ជើង​។

ជំងឺ​នេះ​កើត​ឡើង​បាន​ដោយ​សារ​ពពួក​ផ្សិត​ដូច​គ្នា​ជាមួយ​ផ្សិត​បង្ក​ឲ្យ​កើត​ជំងឺ​ស្រែង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ធ្វើ​ឲ្យ​រមាស់ ឈឺ ឬ​ក្រហាយ​ផ្សារ​បាន ហើយ​វា​អាច​ឆ្លង​រាល​ដាល​បាន​រយៈ​ឥដ្ឋ កន្សែង ឬ​ក្រណាត់​ដែល​ប៉ះពាល់​ជាមួយ​របួស​។ល។

ពេល​កើត​ជំងឺ​ទឹក​ស៊ី​ជើង បង្ហាញ​រោគ​សញ្ញា​បែប​ណា?

គ្នា​យើង​ដែល​មាន​បញ្ហា​នេះ តែង​បង្ហាញ​រោគ​សញ្ញា​ដូច​ជា៖

– ស្បែក​រមាស់

-​ ស្បែក​ឡើង​បែក​ស្រកា

– ជើង​ឡើង​ក្រហម។ល។

ទឹក​ស៊ី​ជើង​ខ្លះ អាច​បណ្ដាល​ឲ្យ​ឡើង​ពង​បែក ឬ​ដំបៅ​ដែល​ជា​រោគ​សញ្ញា​រួម​ផ្សំ​។ មេរោគ​នៃ​ជំងឺ​ទឹក​ស៊ី​ជើង អាច​កើត​ឡើង​ទៅ​លើ​ជើង​ម្ខាង ឬ​អាច​ម្ដង​ទាំង​សង​ខាង ហើយ​វា​ក៏​អាច​រាល​ដាល​ដល់​ដៃ ជា​ពិសេស ពេល​យើង​យក​ដៃ​ទៅ​កេះ ឬ​អេះ​កន្លែង​មាន​មេរោគ​នោះ។

គួរ​ទៅ​ជួប​ពេទ្យ​អត់? ពេល​ណា​ទៅ​ជួប?

បើ​យើង​កើត​ទឹក​ស៊ីជើង ហើយ​ប្រើ​ថ្នាំ​រមាស់​លាប​២​សប្ដាហ៍​នៅ​តែ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ទៅ។ ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​សង្ស័យ​ថា​កើត​ទឹក​ស៊ីជើង ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ជា​ពិសេស ​បើ​ឃើញ​មាន​សញ្ញា​ដូច ឡើង​ក្រហម​ខ្លាំង ឡើង​ហើម ឬ​មាន​ក្ដៅ​ខ្លួន។

ត្បិត​ជំងឺ​ទឹក​ស៊ី​ជើង អាច​ឆ្លង​រាល​ដាល​បាន​មែន តែ​យើង​អាច​ការពារ ឬ​កាត់​បន្ថយ​បញ្ហា​ទឹក​ស៊ី​ជើង​នេះ​បាន​ជាមួយ​តិចនិក​ខាង​ក្រោម៖

១. ជូត​ជើង​ឲ្យ​ស្ងួត​ល្អ ជាពិសេស​ចន្លោះ​ម្រាម​ជើង

២. ផ្លាស់​ប្ដូរ​ស្រោម​ជើង​ទៀង​ទាត់

៣. ចៀស​វាង​ស្បែក​ជើង​ធ្វើ​ពី​កៅស៊ូ

៤. ផ្លាស់​ប្ដូរ​ស្បែកជើង​ពី​មួយ​ថ្ងៃ​ៗ (កុំ​ពាក់​ស្បែក​ជើង​មួយ​គូរ​ជាប់​រាល់​ថ្ងៃ)

៥. ការពារ​ជើង​នៅ​ទី​សាធារណៈ (ពាក់​ស្បែក​ជើង​ពេល​ចូល​បន្ទប់​ទឹក​សាធារណៈ។ល។)

៦. ចៀស​វាង​ពាក់​ស្បែក​ជើង​ជាមួយ​អ្នក​ដទៃ

៧. លាប​ម្សៅ ឬ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​លើ​ជើង​រាល់​ថ្ងៃ (បើ​អាច​ធ្វើ​បាន)។ល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/athletes-foot/symptoms-causes/syc-20353841#:~:text=Athlete’s%20foot%20(tinea%20pedis)%20is,causes%20itching%2C%20stinging%20and%20burning.

កំណែ​ប្រែបច្ចុប្បន្ន

16/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

ខែភ្លៀងទឹកជន់ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម