backup og meta

វិធីសាស្រ្ត ៦យ៉ាង ជួយការពារខ្លួនពីបញ្ហាកើតស្រែង

វិធីសាស្រ្ត ៦យ៉ាង ជួយការពារខ្លួនពីបញ្ហាកើតស្រែង

ស្រែង គឺជាកន្ទួលរមាស់ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយ​ការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែល​មជ្ឈដ្ឋាន​រស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើម​បង្ក​​ជា​រោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ?

១. រក្សាអនាម័យ

ដើម្បី​ការ​ពារ​បញ្ហា​ស្រែង យើង​ត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និង​ក្រចក​ជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀង​រាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពី​នេះ​ទៅទៀត ត្រូវឧស្សាហ៍​ជូត​សម្អាត​សម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។

២. ចៀសវាងការបែកញើស

ពេលអាកាសធាតុ​ក្តៅ ហើយ​សើម ចៀសវាងការ​ស្លៀក​សម្លៀក​បំពាក់​ក្រាស់ៗ​ ឬរឹបៗក្នុង​រយៈ​ពេល​យូរ​​ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើស​ពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀក​បំពាក់​ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។

៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន

យើង​គួរ​ចៀសវាងការ​​ប្រើ​សម្លៀក​បំពាក់ កន្សែង ក្រាស់សិត​សក់ សម្ភារៈ​កីឡា មួក ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ជាមួយអ្នកផ្សេង​ ជាពិសេសអ្នកកើតស្រែង។

ចង់គណនា BMI ចុចទីនេះ!

រមាស់ស្បែក

៤. កុំប៉ះពាល់សត្វកើតស្រែង

ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វ​ទាំង​នោះ​ទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ​។

៥. រក្សាស្បែកឱ្យស្អាត និងស្ងួត

យើង​ត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក ឬបែកញើសខ្លាំង។

៦. ចៀសវាងដើរជើងទទេ

នៅ​ទី​តាំង​មួយ​ចំនួន ដូច​ជាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ ឬកន្លែងងូតទឹក​សាធារណៈ យើង​មិន​គួរ​ដើរ​​ដោយ​ជើង​ទទេ​នោះទេ។

ប្រសិនបើយើង ឬសមាជិកក្នុងគ្រួសារកើតស្រែង យើងត្រូវព្យាបាលជាបន្ទាន់ ដើម្បីចៀសវាង​ការចម្លង​ស្រែង​ឱ្យសមាជិកគ្រួសារផ្សេងទៀត។ ប្រសិនបើយើងកើតស្រែងលើជើង យើងត្រូវពាក់ស្រោមជើងមុនពេលស្លៀក​ខោក្នុង ដើម្បីចៀសវាងការចម្លង​ពី​ជើងទៅក្រលៀន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ringworm (body)
https://www.mayoclinic.org/diseases-conditions/ringworm-body/symptoms-causes/syc-20353780

Ringworm of the Skin
https://www.uofmhealth.org/health-library/hw65253

Ringworm
https://kidshealth.org/en/parents/fungal-ringworm.html

Ringworm
https://www.cdc.gov/fungal/diseases/ringworm/index.html

Ringworm Risk & Prevention
https://www.cdc.gov/fungal/diseases/ringworm/risk-prevention.html

កំណែ​ប្រែបច្ចុប្បន្ន

22/12/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម