backup og meta

ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន?

ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន?

ថ្វី​ត្បិត​ជា​ជំងឺ​សើ​ស្បែក តែ​មុន​ពិត​ជា​រំខាន និង​ធ្វើ​ឲ្យ​បាក់​សម្រស់​អស់​មួយ​ចំណែក​ធំ។ ចំពោះ​បញ្ហា​មុន​នេះ​ដែរ គ្នា​យើង​តែ​ងចំណាំ​និយាយ​តៗ​គ្នា​ថា ការ​ញ៉ាំ​គ្រឿង​ផ្អាប់ មាន​ប្រហុក ផ្អក និងពពួកស៊ុត​សត្វ ដូចជា​ពងទា​កូន ពងទា ពងមាន់ ធ្វើឲ្យ​មុន​កើត​មុន ឬ​មុន​រឹត​តែ​ឡើង។

ចម្ងល់​នេះ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា តាម​ឯកសារ​ជា​ច្រើន រឿង​ចំណី​អាហារ​មិន​បាន​រាប់​បញ្ចូល​ក្នុង​មូលហេតុ​បណ្តាល​ឲ្យ​កើត​មុន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​ភាគ​ច្រើន​តែ​ឲ្យ​អ្នក​កើត​មុន​ចំណាំ​ដោយ​ខ្លួន​ឯង តើ​ការ​ញ៉ាំ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត ឬ​ឡើង​មុន។

“មូល​ហេតុអី​បាន​គេ​មិន​រាប់​បញ្ចូល​ប្រភេទ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​កើត​មុន? ដោយសារ​អ្នក​ខ្លះ​គាត់​ញ៉ាំ​ពងទា​កូន​ដែរ ប៉ុន្តែ​អត់​ចេញ​មុន អ្នក​ខ្លះ​ក៏​ចេញ​អ៊ីចឹង​ទៅ អ៊ីចឹង​អត់​មាន​គោល​រួមអី​មួយ​ទេ ចំពោះ​ចំណី​អាហារ​គេ​ឲ្យ​អ្នក​ជំងឺ​ចំណាំ​ដោយ​ខ្លួន​ឯង’។

អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

ជំងឺមុន-សម្រស់

លោក​វេជ្ជ​បណ្ឌិតថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ដែល​មូលហេតុចម្បង​បណ្តាល​មកពី​​អ័រម៉ូន​ភេទ​បញ្ចេញ​ខ្លាញ់​នៅ​លើ​ដងខ្លួន និង​ផ្ទៃ​មុខ​ច្រើន​ខុស​ពី​ធម្មតា ​ធ្វើ​ឲ្យ​មាន​ការ​ស្ទះ​ខ្លាញ់ កកើត​ជា​គ្រាប់​មុន។

ដោយ​ហេតុ​ថា កើត​មុន​មក​ពី​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​នោះ ដូច្នេះ​លោក​វេជ្ជបណ្ឌិត ហេង យូសេង ណែនាំ​ឲ្យ​ចៀស​វាង​នូវ​ការ​ញ៉ាំ​ពពួក​ចំណី​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ហើយ​បើ​កើត​មុន​តិចៗ ត្រូវ​ឆាប់​ទៅ​ព្យាបាល កុំកេះ ឬញេច ធ្វើ​ឲ្យ​មាន​ស្នាម​លើ​មុខ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

មូលហេតុសំខាន់ៗនាំឲ្យកើតមុន (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម