សញ្ញាទាំង៣ បង្ហាញថាគ្នាយើងលាងសម្អាតបរិវេណគូទមិនបានត្រឹមត្រូវ
ការថែទាំស្បែក មិនមែនគ្រាន់តែជាការសម្អាតផ្ទៃមុខ ដៃ និងជើងប៉ុណ្ណោះទេ ប៉ុន្តែយើងគួរគិតដល់បរិវេណតំបន់ពិសេសផងដែរ។ ស្របពេលដែលទ្វារមាសជាសរីរាង្គអាចលាងសម្អាតខ្លួនឯងបាន យើងក៏ចាំបាច់ត្រូវលាង និងជូតឲ្យស្ងួតល្អ ដែលនេះគឺដូចទៅនឹងការថែទាំបរិវេណគូទ។ ពិតណាស់ យើងតែងលាងសម្អាតបរិវេណគូទក្រោយពេលបន្ទោបង់រួច ប៉ុន្តែតើគ្នាយើងបានលាងសម្អាតត្រឹមត្រូវហើយឬនៅ? សញ្ញាបង្ហាញពីកង្វះអនាម័យនៅបរិវេណគូទ ពិតណាស់ នៅពេលដែលយើងជូតសម្អាតបរិវេណគូទមិនបានត្រឹមត្រូវទេនោះ យើងអាចនឹងមានអាការៈមិនស្រួល ឬរមាស់នៅបរិវេណនោះ ហើយថែមទាំងមានហានិភ័យនៃការបង្ករោគដែលអាចរាលដាលទៅដល់ទ្វារមាស។ ដើម្បីដឹងថា យើងថែទាំបរិវេណគូទបានត្រឹមត្រូវឬអត់ គ្នាយើងអាចសង្កេតមើលសញ្ញាទាំងនេះបាន។ បរិវេណគូទមានក្លិនមិនល្អ រមាស់ ក្រហាយ ឬកន្ទួល ឈឺចាប់ និងពិបាកបន្ទោបង់ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុនៃការឆ្លងមេរោគនៅបរិវេណគូទ មិនបានលាងសម្អាត និងជូតឲ្យស្ងួតក្រោយបន្ទោបង់រួច បែកញើសនៅត្រង់បរិវេណគូទ ដែលអាចបណ្តាលឲ្យមានការឆ្លងបាក់តេរី និងផ្សិត ជាហេតុនាំឲ្យរមាស់ ក្រហម និងរលាក ការជម្រុះ ឬកោររោមនៅត្រង់បរិវេណទ្វារមាស និងគូទ ដែលមិនបានសម្អាតឲ្យបានត្រឹមត្រូវ នឹងអាចបង្កឲ្យមានការរលាក និងក្រហាយ និងកើតមុននៅត្រង់គូទ។ [embed-health-tool-pregnancy-weight-gain] គន្លឹះថែទាំបរិវេណគូទឲ្យបានត្រឹមត្រូវ ជូតសម្អាតពីខាងមុន ទៅខាងក្រោយ ដើម្បីបង្ការការរាលដាលនៃបាក់តេរីទៅប្រព័ន្ធទឹកនោម ជៀសវាងប្រើកម្លាំងត្រដុសខ្លាំងៗនៅត្រង់បរិវេណនោះ លាងសម្អាតគូទជាមួយនឹងសាប៊ូដែលគ្មានជាតិកាត់ និងទឹកក្តៅឧណ្ហៗ រួចជូតឲ្យស្ងួតល្អ ដោយប្រើកំណាត់ទន់។ អត្ថបទគួរអាន៖ ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]