ស្រីៗគ្នាយើងភាគច្រើន តែងតែចង់បានស្បែកដែលរលោងស្អាត។ ដើម្បីបានស្បែកស្អាតមានសុខភាពល្អ យើងគួរមានរបបអាហារ ដែលសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន D អូមេហ្គា ៣ និង ស័ង្កសី ដែលជួយការពារពី ការរលាក និងកាត់បន្ថយការ កើតមុននិងធ្វើឱ្យស្បែកមើលទៅស្អាតជាងមុន។ ខាងក្រោមនេះជាអាហារដែលយើងគួរកាត់បន្ថយសម្រាប់សុខភាពស្បែក ៖
១.ស្ករ
ការសិក្សាបានរកឃើញថា ការដែលញាំស្ករច្រើនពេក អាចធ្វើឲ្យមានជាតិ គ្លុយកូស ឬ ហ្វ្រុយតូសខ្ពស់ និងប៉ះពាល់ដល់ ការភ្ជាប់សរសៃ ខូឡាជែននៃស្បែក។ នេះក៏ព្រោះថាជាតិស្ករច្រើនពេកអាចរំខាន ដល់តុល្យភាពនៅក្នុងប្រូតេអ៊ីន ក្នុងរាងកាយរួមទាំងខូឡាជែន។ ភាពទន់និង ការបត់បែនស្បែកអាចធ្លាក់ចុះ ធ្វើឱ្យស្បែកតឹងណែននិងមានស្នាមជ្រីវជ្រួញ។ គ្នាយើងគួរតែកាត់បន្ថយការញាំ អាហារដែលមានជាតិស្ករខ្ពស់ ដូចជាភេសជ្ជៈកំប៉ុងផ្សេងៗជាដើម។
២. អាហារសន្ទស្សន៍ជាតិស្ករខ្ពស់
អាហារដែលមានរង្វាស់កម្រិតជាតិស្ករខ្ពស់មាន នំបុ័ងពណ៌ស ប៉ាស្តាពណ៌ស និងដំឡូងព្រមទាំងភេសជ្ជៈមានជាតិស្ករ និងអាហារសម្រន់មួយចំនួនទៀត។ ការស្រាវជ្រាវបឋមបានបង្ហាញថាអាហារដែលមានរង្វាស់កម្រិតជាតិស្ករខ្ពស់ អាចធ្វើឱ្យកើតមុនហើយការកើតមុនមិនមែនគ្រាន់តែជាបញ្ហារបស់ក្មេងជំទង់នោះទេ។ នៅពេលគ្នាយើងញាំអាហារទាំងនេះរាងកាយនិងផលិត អាំងស៊ុយលីនច្រើន។ ការកើនឡើង អាំងស៊ុយលីន អាចធ្វើឱ្យមានប្រតិកម្មទាក់ទងនឹងការវិវត្តទៅជាមុន។
៣.អំបិល
អំបិល និងទម្រង់ផ្សេងទៀតនៃ សារធាតុសូដ្យូម អាចបន្ថែមរសជាតិក្នុងអាហារ ប៉ុន្តែសារធាតុសូដ្យូមច្រើនពេកក៏អាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមចេញពីស្បែក។ សារធាតុសូដ្យូម ច្រើនពេកក៏អាចធ្វើឱ្យខ្សោះជាតិទឹក មានន័យថាសារធាតុនេះស្រូបយកជាតិសំណើមពីស្បែក បណ្ដាលឱ្យមានដក់ក្រោមភ្នែក និងសញ្ញាផ្សេងទៀតដែលអាចមើលឃើញ។
៤.ខ្លាញ់ឆ្អែត
សាច់ក្រហម ឈីស ប៊ឺរ និងប្រេងឆា មួយចំនួនមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្ពស់។ លើសពីនេះអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផលិតអាំងស៊ុយលីនផងដែរ។ ការកើនឡើងអាំងស៊ុយលីន ជំរុញឲ្យមានការផលិតអ័រម៉ូនភេទច្រើនដែរ ជាហេតុនាំឲ្យកើតមុន។ ដើម្បីបង្វែរបញ្ហាកើតមុន គ្នាយើងគួរញ៉ាំអាហារអាហារដែលមានពណ៌ចម្រុះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាហារដែលមានជាតិសរសៃខ្ពស់ និងអូមេហ្គា ៣ ព្រោះអាហារទាំងនេះជួយកាត់បន្ថយការប្រមូលផ្តុំអាំងស៊ុយលីនក្នុងឈាមដែរ។
[embed-health-tool-due-date]