backup og meta

ចង់​​បាន​ស្បែក​មុខ​ស្អាត​បែប​ធម្មជាតិ​ កុំ​រំលង​សម្បក​ចេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    ចង់​​បាន​ស្បែក​មុខ​ស្អាត​បែប​ធម្មជាតិ​ កុំ​រំលង​សម្បក​ចេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សម្បក​ចេក​បង្កប់​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​​សុខភាព​ស្បែក​របស់​យើង​។ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្បក​ចេក​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​​ដោយ​​កម្ដៅ​ថ្ងៃ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា កាត់បន្ថយ​ការ​រលាក​ស្បែក​ ជួយ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​​​ក៏​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​ ដែល​អាច​​ជួយ​ព្យាបាល​​ជំងឺ​ត្រអក និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ (psoriasis)។

    បន្ថែម​ពី​នេះ​ សម្បក​ចេក​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ និង​ជាតិ​សំណើម​ ​ដែល​​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត និង​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ១. ជូតសម្បក​ចេក​លើ​ផ្ទៃ​មុខ​

    ការ​ជូតសម្បកចេក​លើ​ផ្ទៃ​មុខ​ ត្រូវ​គេ​ជឿថា​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​ស្បែក​ស្ងួត​ និង​អាច​បង្ការ​ការ​កើត​មុន​ថែម​ទៀត​ផង​។

    វិធី​ធ្វើ​​៖ លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អ​​ជាមួយ​នឹង​​ហ្វូម​លាង​មុខ និង​ជូត​ឲ្យ​ស្ងួត​។ ចាប់ផ្ដើមជូត​​សម្បក​ចេក ដោយ​ធ្វើការ​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ និង​បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់​១០​នាទី​។ ប្រសិនបើ​សម្បក​ចេក​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​ ចូរ​ប្រើ​សម្បក​ចេក​ថ្មី​មួយ​ទៀត​ និង​ទុក​ចោល​រយៈពេល​១០​នាទី មុន​នឹង​លាង​សម្អាត​មុខ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

    អត្ថបទគួរអាន៖

    ២. ស្ក្រាប់​សម្បក​ចេក​

    ការ​ប្រើ​ស្ក្រាប់​ មាន​សារសំខាន់​ណាស់​ ដើម្បី​ថែទាំ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ពីព្រោះ​វា​អាច​ជួយ​កម្ចាត់​កោសិកា​​ស្បែក​ដែល​ងាប់​ និង​ជួយ​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​។ ចំណែក​ឯ​ស្រ្កាប់​សម្បក​ចេក ជាមួយ​នឹង​រមៀត មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ជួយ​ថែ​បំប៉ន​ស្បែក ប្រឆាំង​នឹង​បញ្ហា​មុន​ កម្ចាត់​ស្បែក​ងាប់​ និង​ស្លាកស្នាម​នៃ​ស្បែក​។

    វិធី​ធ្វើ​​៖ កាត់​សម្បក​ចេកជា​ចំណិត​តូចៗ និង​បន្ថែម​ម្សៅ​រមៀត​ចំនួន​១​ស្លាបព្រា​បាយ ជាមួយ​ស្ករ​​ និង​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​កាហ្វេ រួច​កូរ​ឲ្យ​សព្វ​ល្អ​​។ បន្ទាប់​មក​លាប​នៅ​លើ​មុខ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

    សំបកចេក២

    ​​៣. បន្ទះ​បិទ​ក្រោម​ភ្នែក

    ជាមួយ​គ្នា​នេះ​ដែរ សម្បក​ចេក​ក៏​អាច​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​​ក្រោម​ភ្នែក​ និង​ជួយ​ឲ្យ​ស្បែក​នៅ​បរិវេណ​ភ្នែក​​មាន​សភាព​ភ្លឺ​ថ្លា​ទ្វេដង​។

    ​វិធី​ធ្វើ​​៖ កាត់​សម្បកចេក​ជា​២​ចំណិត​ និង​ទុក​វា​នៅ​ក្នុង​ទូរ​ទឹកកក។ បន្ទាប់​មក ចូរ​បិទ​សម្បក​ចេក​នៅ​បរិវេណ​ក្រោម​ភ្នែក​ និង​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​។ លាង​ជម្រះ​ចេញ និង​លាប​ក្រែម​ការពារ​​ក្រោម​ភ្នែក​ជា​ការ​ស្រេច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម