backup og meta

ឆ្ងល់​អត់​ ម៉េច​បាន​ក​​ឡើងខ្មៅ​? ដោះស្រាយ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្ងល់​អត់​ ម៉េច​បាន​ក​​ឡើងខ្មៅ​? ដោះស្រាយ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ចំណុច​ខ្មៅ​ៗ ឬ​ពណ៌​ស្បែក​មិន​​​ស៊ី​​គ្នា​នៅ​ជុំវិញ​ក មិន​មែន​កើត​ឡើង​ដោយ​សារ​កង្វះ​អនាម័យ​​តែ​មួយ​មុខ​ទេ ហើយ​​បញ្ហា​​ក​ខ្មៅ​ក៏​មិន​មែន​តែងតែ​អាច​ព្យាបាល​បាន​​​តាម​តិចនិក​​ងាយ​ៗ​ជាមួយ​នឹង​គ្រឿង​ផ្សំ​នៅ​​ផ្ទះ​នោះ​ដែរ​។ យ៉ាង​ណា​មិញ ដើម្បី​កម្ចាត់​កង្វល់​មួយ​នេះ​ យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​ជាក់លាក់​ជា​មុន​សិន​។

មូលហេតុ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ក​ឡើង​ខ្មៅ​?

១. កត្តា​ហ្សែន

​​​​​ស្បែក​ខ្មៅ​នៅ​ជុំវិញ​ក​អាច​បណ្ដាល​មក​ពី​ជំងឺ​ម្យ៉ាង​ហៅ​ថា Acanthosis Nigricans ដែល​អាច​កំណត់​តំបន់​​ដែល​មាន​ពណ៌​ខ្មៅ​ស្រអាប់​នៃ​ស្បែក​ ហើយ​វា​ក៏​ជា​ជំងឺ​តំណ​ពូជ ដែល​​​​បន្ត​ពី​ប៉ា​ម៉ាក់​ទៅ​កូន​ ឬ​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ហ្សែន​ ។

២. ធាត់​ជ្រុល​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ធាត់​ជ្រុល​ និង​ខូច​ក្រពេញ​អង់ដូគ្រីន ក៏​ជា​មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្មៅ ដែល​ភាគច្រើន​កើត​មាន​នៅ​លើ​ ក និង​ក្លៀក​ផង​ដែរ​។

៣. ភាព​ស៊ាំ​​នឹង​អាំងស៊ុយលីន

ក​ខ្មៅ​ក៏​ជា​សញ្ញា​នៃ​ការ​មាន​អាំងស៊ុយលីន​ច្រើន​ពេក​នៅ​ក្នុង​ឈាម​របស់​យើង​ដូច​គ្នា​។ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​រោគសញ្ញា​ណា​មួយ យើង​គប្បី​​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំងឺ​ទឹក​នោម​ផ្អែម​ ទើប​ជា​ការ​ប្រសើរ​​។

៤. គីស​ទឹក​នៅ​ក្រពេញ​អូវែ​

មួយ​វិញ​ទៀត ស្រី​ៗ​ដែល​មាន​គីស​ទឹក​នៅ​ក្រពេញ​អូវែ មាន​កម្រិត​អ័រម៉ូន និង​អាំងស៊ុយលីន​ខ្ពស់​នៅ​ក្នុង​ឈាម។ កម្រិត​ខ្ពស់​នៃ​អាំងស៊ុយលីន​ អាច​បង្ក​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ​នៅ​លើ​ក​ផ្នែក​ខាង​ក្រោយ​ ខាង​ក្រោម​ដៃ និង​នៅ​តំបន់​ក្រលៀន​។

៥. ជំងឺ​ទឹក​នោម​ផ្អែម​

បន្ថែម​ពី​នេះ ចំណុច​ខ្មៅ​ដុំ​ៗ​នៅ​លើ​​ក​ផ្នែក​ខាង​ក្រោយ​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​​ដូច​គ្នា​​។

៦. អាលែកហ្ស៊ី​ចំពោះ​ទឹក​អប់​ ឬ​ថ្នាំ​លាប​សក់​

ជាង​នេះ​ទៅ​ទៀត​ យើង​ក៏​អាច​អាលែកហ្ស៊ី​ជាមួយ​នឹង​ផលិតផល​មួយ​ចំនួន​​ ដូច្នេះ​ហើយ​មុន​ពេល​លាប​ផលិតផល​ណា​មួយ​ ចូរ​ធ្វើ​តេស្ត​នៅ​លើ​​ស្បែក​ក្នុង​បរិមាណ​តិច​តួច​ជា​មុន​សិន​ និង​រង់ចាំ​រហូត​ដល់​២៤​ម៉ោង ដើម្បី​ធានា​ថា​ផលិតផល​ទាំង​នោះ​មិន​បង្ក​ជា​​អាលែកហ្ស៊ី​នឹង​ស្បែក​របស់​យើង​។

កខ្មៅ

តិចនិក​ដោះស្រាយ​បញ្ហា​ ក​ខ្មៅ​

  • បន្ថយ​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ខ្លួន​ដែល​សមស្រប​
  • សម្អាត​ក​ឲ្យ​បាន​ស្អាត​ល្អ​
  • ជៀសវាង​ជម្រុះ​កោសិកា​ញឹកញាប់​ពេក​
  • ពិនិត្យ​អំពី​កត្តា​អ័រម៉ូន​
  • ប្រើ​ក្រែម​/ឡេ​ដែល​មាន​សារធាតុ​Lactic acid
  • ជៀសវាង​បាញ់​ទឹក​អប់​នៅ​លើ​ស្បែក​
  • ជៀសវាង​ត្រដុស​ស្បែក​
  • ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Do You Get Rid of a Dark Neck?

https://www.medicinenet.com/how_do_you_get_rid_of_a_dark_neck/article.htm

What is Dark Neck or Black Neck? Know Causes, Treatment and Remedies

https://www.onlymyhealth.com/what-is-dark-neck-or-black-neck-causes-treatment-and-remedies-1613484962

What is Dark Neck or Black Neck? Know Causes, Treatment and Remedies

https://www.medindia.net/homeremedies/dark-neck.asp

កំណែ​ប្រែបច្ចុប្បន្ន

11/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?

ត​ជែល​ក្រចក​ញឹកញាប់​ បង្កើន​ហានិភ័យ​មហារីក​ស្បែក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម