backup og meta

តិចនិក​​ទាំង​៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ចាត់​ស្នាម​លើ​ផ្ទៃ​មុខ​ ​និង​ពណ៌​ស្បែក​មិន​​​ស៊ី​​គ្នា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23, 2022

    តិចនិក​​ទាំង​៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ចាត់​ស្នាម​លើ​ផ្ទៃ​មុខ​ ​និង​ពណ៌​ស្បែក​មិន​​​ស៊ី​​គ្នា​

    ​ស្លាកស្នាម​លើ​ផ្ទៃ​មុខ ​​ឬ​ពណ៌​ស្បែក​មិន​​ស៊ី​គ្នា​ ធ្វើ​ឲ្យ​ស្រី​ៗ​យើង​បាត់បង់​ទំនុក​ចិត្ត​​ និង​ភាព​ជឿជាក់​ចំពោះ​សម្រស់​របស់​ខ្លួន​យ៉ាង​ខ្លាំង​​។ ពិត​ណាស់​ ​កង្វល់​ស្បែក​មួយ​នេះ ​​ជា​ទូ​ទៅ​ បណ្ដាល​មក​ពី​កោសិកា​ស្បែក​ងាប់​ច្រើន​ជ្រុល​​នៅ​លើ​ផ្ទៃ​​ខាង​លើ​នៃ​ស្បែក​។ កម្ដៅ​ថ្ងៃ​ និង​​ជាតិ​ពុល​​ពី​បរិស្ថាន​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​មិន​​ស៊ី​​គ្នា​ដែរ​។

    ចំណែក​ឯ​​បញ្ហា​​មុន​ ការ​បាត់បង់​​ជាតិ​ខូឡាជែន​ដោយ​សារ​តែ​​ភាព​ចាស់​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​គ្រើម​ មិន​រលោង និង​មាន​ស្លាកស្នាម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​ស្នាម​ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ គ្នា​យើង​អាច​​​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ​ការ​បំពេញ​ជាតិ​ទឹក​​នៃ​ស្បែក​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ ទន់​ល្មើយ​ និង​មាន​សុខភាព​ល្អ​។ ជាក់​ស្ដែង​ ស្បែក​ដែល​មាន​សំណើម​​មិន​ងាយ​ស្រអាប់ និង​កើត​មាន​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​​គ្នា​ឡើយ​។

    ២. ​ជម្រុះ​កោសិកា​ងាប់​​​​

    ការ​ជម្រុះ​កោសិកា​​ងាប់​ជា​រៀង​រាល់​​សប្ដាហ៍​មាន​សារសំខាន់​ណាស់​។​ ប៉ុន្តែ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្រែម​ជម្រុះ​កោសិកា​ដែល​មិន​​មាន​ជាតិ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​។

    ៣. ប្រើ​ប្រេង​លាប​មុខ

    ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើ​ប្រេង​លាប​មុខ​អាច​ការពារ​ស្បែក​ពី​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​។ លើស​ពី​នេះ វា​ក៏​អាច​កាត់បន្ថយ​ការ​បាត់បង់​សំណើម​​​នៃ​ស្បែក​ ក៏​ដូចជា​អាច​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​ផង​ដែរ​។

    ស្បែកមុខ

    ៤. វីតាមីន​C

    វីតាមីន​C ជា​សារធាតុ​ផ្សំ​ដែល​មិន​​អាច​ខ្វះ​ខាត​ ពីព្រោះ​វា​មាន​តួនាទី​ការពារ​ស្បែក​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​បរិស្ថាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា។ មួយ​វិញ​ទៀត​ វីតាមីន​នេះ ​ក៏​ជួយ​ឲ្យ​ស្បែក​ភ្លឺ កាត់បន្ថយ​​ស្នាម​ជ្រីវជ្រួញ​ និង​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែក​ថែម​ទៀត​ផង​។

    ៥. ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​

    ដោយ​សារ​តែ​​បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នាច្រើន​តែ​បណ្ដាល​មក​ពី​កម្ដៅ​ថ្ងៃ យើង​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​។ ​បន្ថែម​ពី​នេះ វា​ក៏​អាច​កាត់​​បន្ថយ​ភាព​ចាស់​ ការ​ពារ​ការ​រលាក​ស្បែក​ ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម