backup og meta

​រមាស់​ស្បែក​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2021

    ​រមាស់​ស្បែក​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    រមាស់​ស្បែក​ធ្វើ​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ និង​ចង់​តែ​អេះ​មិន​ឈប់​។​ ​ការ​រមាស់​នេះ​ក៏​អាច​ជា​សញ្ញា​នៃ​ប្រភេទ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្ហាញ​ពី​​ប្រតិកម្ម​ចំពោះ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​គ្នា​។

    ជំងឺ​​មហារីក​ណា​ខ្លះ​ដែល​​បង្ក​ជា​អាការៈ​រមាស់​ស្បែក​?

    ​​​ប្រភេទ​ជំងឺ​មហារីក​ដែល​​មាន​​​​​ទំនាក់ទំនង​ជាមួយ​នឹង​អាការៈ​រមាស់​ស្បែក​ រួម​មាន​៖

    • ជំងឺ​មហារីក​ដែល​ពាក់ព័ន្ធ​នឹង​ឈាម​ ដូចជា​ជំងឺ​មហារីក​គ្រាប់ឈាមស​ និង​ជំងឺ​មហារីក​កូន​កណ្ដុរ ។​
    • ជំងឺ​មហារីក​បំពង់​ទឹក​ប្រមាត់​
    • ជំងឺ​មហារីក​ថង់ប្រមាត់​
    • ជំងឺ​មហារីក​ស្បែក

    មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​រមាស់

    ​អាការៈ​​​​រមាស់​ស្បែក​​មិន​មាន​ន័យ​ថា​ជា​សញ្ញា​នៃ​​ជំងឺ​មហារីក​ទាំង​អស់​ឡើយ​។​ វា​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​ដូចជា៖​

    • ប្រតិកម្ម​អាលែកហ្ស៊ី​
    • ជំងឺ​រលាក​ស្បែក​
    • ស្បែក​ស្ងួត​
    • សត្វ​ល្អិត​ទិច​ ឬ​ខាំ​

    រមាស់ស្បែក២

    លក្ខខ័ណ្ឌ​សុខភាព​ទាំង​នេះ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​រមាស់​ស្បែក​​ ​មាន​ដូចជា​៖

    ពេល​ណា​ដែល​យើង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​?

    ​​ប្រសិនបើ​គ្នា​យើង​គិត​ថា​ការ​រមាស់​ស្បែក​នេះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។​ ​ចូរ​ទាក់ទង​​​​គ្រូពេទ្យ​បឋម​ ឬ​គ្រូពេទ្យ​ឯកទេស​រោគ​មហារីក​ នៅ​ក្នុង​ករណី​៖

    • ​រមាស់​ស្បែក​លើស​ពី​២​ថ្ងៃ​
    • ទឹក​នោម​មាន​ពណ៌​ចាស់​ ស្រដៀង​ទៅ​នឹង​ពណ៌​ទឹក​តែ​
    • ស្បែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​
    • ​រមាស់​រហូត​ដល់​អេះ​ស្បែក​ទាល់​តែ​រលាត់​ ឬ​ចេញ​ឈាម​
    • ​មាន​កន្ទួល​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ ជាមួយ​នឹង​ការ​លាប​ថ្នាំ​ឬ​ក្រែម​​លាប​ស្បែក​
    • ស្បែក​មាន​ពណ៌​ក្រហម​ភ្លឺ​ ឬ​​មាន​ពង​បែក​
    • ​មាន​ខ្ទុះ​ ឬ​ហូរទឹករងៃចេញ​ពី​ស្បែក​ដែល​មាន​ក្លិន​មិន​ល្អ​
    • មិន​អាច​គេង​លក់​នៅ​ពេល​យប់​ ដោយ​សារ​តែ​រមាស់​ស្បែក​
    • មាន​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ដូចជា​ហត់​ កន្ទាល​ត្រអាក​ ​ឬ​ហើម​មុខ​ ឬ​បំពង់​ក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម