ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា? ទាំងនេះជាសំណួរដែលម៉ាក់ៗភាគច្រើនមានចម្ងល់ ក្នុងពេលដែលមានបញ្ហាមុខជាំ អំឡុងពេលពពោះ ក៏ដូចស្វែងរកដំណោះស្រាយ ដើម្បីព្យាបាល ដោយមិនឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា? ទាំងនេះជាសំណួរដែលម៉ាក់ៗភាគច្រើនមានចម្ងល់ ក្នុងពេលដែលមានបញ្ហាមុខជាំ អំឡុងពេលពពោះ ក៏ដូចស្វែងរកដំណោះស្រាយ ដើម្បីព្យាបាល ដោយមិនឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

បញ្ហាមុខជាំ ជារឿយៗកើតលើស្ត្រីកំពុងពពោះ ព្រោះថា អ្នកមានផ្ទៃពោះ នឹងមានការកើនឡើងនូវអ័រមូន អេស្ត្រូសែន (Estrogen) និង ប្រូចេស្តេរ៉ូន (Progesterone)។ អ័រមូនទាំង២នេះ ត្រូវបានគេជឿថា ជាភ្នាក់ងារនាំឱ្យមុខជាំ អំឡុងពេលពពោះ។
ដូចម្តេចដែលហៅថា មុខជាំ?
មុខជាំ គឺជាជំងឺស្បែកទូទៅ ឬហៅថា «ចំណុចខ្មៅ» លើស្បែក។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកអាចនឹងមានពណ៌ត្នោតខ្ចី ពណ៌ត្នោតខ្មៅ ឬពណ៌ខៀវ-ប្រផេះនៅលើស្បែកមុខរបស់អ្នក។ បញ្ហាជាំនេះ អាចលេចចេញជាបន្ទះសំប៉ែត ឬមានស្នាមប្រេះ។
ជាទូទៅ បញ្ហាជាំ រមែងកើតឡើងនៅលើ ថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស ក៏ដូចជាកំភួនដៃ។ ជាធម្មតា បញ្ហាជាំ នឹងមានសភាពខ្លាំងនៅរដូវក្តៅ។

តើកត្តាអ្វីខ្លះដែលបង្កឱ្យមានមុខជាំ?
មានកត្តាសំខាន់២យ៉ាងដែលបង្កឱ្យកើតជាំលើមុខ គឺ កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ឬកម្តៅពីព្រះអាទិត្យ និងអ័រមូន។ កាំរស្មីអ៊ុលត្រាវីយ៉ូឡេ និងវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ ពីព្រះអាទិត្យ គឺជាដើមហេតុចម្បងធ្វើឱ្យបញ្ហាមុខជាំ មានសភាពកាន់តែខ្លាំង ស្របពេលដែលដើមហេតុផ្សេងទៀត មានដូចជា៖
តើគួរតែព្យាបាលបែបណា បើមានបញ្ហាជាំមុខពេលពពោះ?
បញ្ហាមុខជាំ អាចនឹងបាត់ទៅវិញ នៅពេលដែលអ្នកសម្រាលរួច។ ប្រសិនបើបញ្ហាមុខជាំមិនបាត់ទៅវិញទេនោះ សូមព្យាយាមស្វែងរកការព្យាបាលជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងអំឡុងពេលពពោះ ម៉ាក់ៗមិនគួរព្យាយាមស្វែងរកការព្យាបាលដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ ប៉ុន្តែ គួរតែបរិភោគអាហារសម្បូរដោយជីវជាតិឱ្យបានគ្រប់គ្រាន់។
មិនត្រឹមតែប៉ុណ្ណោះ ម៉ាក់ៗគួរតែព្យាយាមកុំឱ្យពន្លឺព្រះអាទិត្យចាំងចំផ្ទៃមុខដោយផ្ទាល់ញឹកញាប់ពេក ព្រោះពន្លឺព្រះអាទិត្យអាចធ្វើឱ្យបញ្ហាមុខជាំ មានសភាពកាន់តែធ្ងន់ធ្ងរ៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
10/01/2025
អត្ថបទដោយ Sopheng In
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ