backup og meta

ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង?

ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង?

គ្នា​យើង​ច្រើន​ណាស់ ​យក​ចិត្ត​ទុកដាក់​ថែទាំ​សក់ ឯ​ខ្លះ​ទៀត​អត់​សូវ​ខ្វល់ ឬ​មិន​ដឹង​របៀប​។ សក់​ស្អាត មិន​មែន​សំដៅ​លើ​សក់​ភ្លី​ខ្ញង់ មិន​បាក់​ទេ តែ​ចង់​បញ្ជាក់​ពី​សុខភាព​សក់ និង​ស្បែក​ក្បាល។ សក់​ធ្ងន់ រលាស់ មិន​ជ្រុះ មិន​ឡើង​អង្គែ មិន​ស្ងួត​បែក​ចុង ជា​អី​ដែល​គ្នា​យើងចង់​បាន។

មាន​កត្តា​ច្រើនបង្ក​បញ្ហា​ដល់​សក់ ដូចជា ​ប្រើ​ផលិតផល​អត់​ត្រូវ​សាច់​ក្បាល ឬ​សក់ បញ្ហា​តំណពូជ ​បញ្ហា​អ័រម៉ូន​អត់​ទៀង ​អាហារ​​ញ៉ាំ​រាល់​ថ្ងៃ កត្តា​ស្ត្រេស​ពិបាក​ចិត្ត​ច្រើន។ រៀបរាប់​គគោក​នេះ ​ដឹង​ហើយ តែ​ត្រូវ​ធ្វើ​ម៉េចចឹង?

១- ប្រើម្សៅកូនក្មេង

បើ​​​គ្មាន​ពេល​​​​កក់​សក់​ទេ​ សូម​យក​ម្សៅ​កូន​ក្មេង​ត្រាំ​ទឹក​រហូត​ឡើង​ប្រេង ​រួច​យក​មក​លាប​លើ​សក់ ​ហើយ​ញី​ឲ្យ​សព្វ​ដល់​គល់​សក់​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​ ៥ នាទី ចាំ​សិត​សក់​យក​ភ្លី តាម​ម៉ូដ​ដែល​ស្រឡាញ់។​ ​នេះ​ជា​ជម្រើស​ល្អមួយ​សម្រាប់​សក់​​សម្បូរ​ជាតិ​ប្រេង។

២- សាកប្រើសាប៊ូស្ងួត

ដូច​គ្នា​នឹង​ម្សៅ​កូន​ក្មេង​ដែរ ​សាប៊ូ​ស្ងួត​គ្រាន់តែ​ជួយ​ដោះស្រាយ​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​សម្រាប់​ស្រីៗរវល់​ច្រើន។ សាប៊ូ​ប្រភេទ​នេះ​មិន​ត្រឹម​ជួយ​ស្រូប​យក​ជាតិ​ប្រេង​ហួស​កម្រិត​ទេ ព្រមទាំង​ធ្វើ​ឲ្យ​​សក់​មាន​ក្លិន​ឈ្ងុយ​ទៀត​ផង។ វា​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​យប់។ សូម​​ចាំ​ថា​ ត្រូវ​ធ្វើ​តេស្ដ​សិន​ មុន​ប្រើផលិតផល​ណាមួយ​ ចៀសវាង​ធ្វើ​ឲ្យ​សក់​ខូច

សក់

៣- កក់សក់តិចជាងមុន

បែប​នេះ​ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​​ជឿ​សោះ។​ ការពិត​ បើ​យើង​កក់​សក់​ញឹកពេក​ រឹត​តែ​​ជាតិ​ប្រេង​ច្រើន​ឡើងៗ។ សូម​ប្រើ​សាប៊ូ​កក់​សក់​ដែល​មាន​រូបមន្ត​ពិសេស​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង ​ឬ​ខ្លាញ់​រៀងរាល់​ ៣-៤ ថ្ងៃ​ម្ដង​ ឬ​កក់​រាល់​ពេល​បែកញើស​ខ្លាំង (បើ​ហាត់​កីឡា) ដើម្បីសម្អាត​បាក់តេរី។ មិន​បាច់​ញឹកពេក​ទេ​ វា​អាច​ជួយ​រក្សា​ស្បែក​ក្បាលពី​​ធូលី ​និង​ជាតិ​ប្រេង​ច្រើន​ពេក។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤- ប្រើសាប៊ូកក់សក់លាយ

ជែល​ប្រទាលកន្ទុយក្រពើ លាយ​ជាមួយ​សាប៊ូ​កក់សក់ ល្អ​បំផុត​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង​ហួស​កម្រិត។ វា​មាន​សារធាតុ​រ៉ែ​ជួយ​បំបាត់​សក់​​មាន​ជាតិ​ខ្លាញ់​ ព្រម​ទាំង​ជួយ​ចិញ្ចឹម​ឫស​សក់​។ ចំពោះ​វិធី​ធ្វើ ​យើង​ត្រូវ​យក​សាប៊ូ​មួយ​ពែង​លាយ​ទឹក​ក្រូចឆ្មារ​មួយស្លាបព្រា​ លាយ​រួច​ថែម​ជែល​ប្រទាល​កន្ទុយ​ក្រពើស្រស់​​មួយស្លាបព្រា​កាហ្វេ​ទៀត។ កក់​សក់​ជាមួយ​ល្បាយ​ទាំងនេះ​ រួច​ទុក​ចោល​ប្រហែល​ ៣ ​នាទី​មុន​ពេល​លាង​សម្អាត។

យើង​អាច​រក្សា​ទុក​វា​ក្នុង​ទូ​ទឹកកក​រយៈពេល​ ​១ សប្ដាហ៍​ ក៏​នៅ​តែ​អាច​​ប្រើ​បាន​ដែរ។

[embed-health-tool-heart-rate]

៥- សាកល្បងលេងម៉ូដសក់ប្លែកៗ

ចំណុច​នេះ​ យើងគិត​ថា​ចម្លែក​បន្តិច ប៉ុន្តែ​ការ​ពិត​ អ្នក​មាន​សក់​ត្រង់​​សម្បូរ​ជាតិ​ខ្លាញ់​ ​និង​ប្រេង​ច្រើន ​ជាងអ្នក​សក់​រួញ​ ឬ​អង្គាដី។ ​ការប្ដូរ​ម៉ូដ​សក់​ត្រង់​ទៅ​ជា​សក់រួញ​ ឬ​ម៉ូដ​សក់​ទឹក​រលក ​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​បរិមាណ​ជាតិ​ខ្លាញ់​ ឬ​ប្រេង​លើ​ស្បែក​ក្បាល។

ទាំងនេះ​គ្រាន់តែ​ជា​គន្លឹះ​ងាយៗ​ជួយ​យើងទប់ទល់​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​ក្នុង​ស្ថានភាព​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ទោះ​យ៉ាងណា​ ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍ និង​ញ៉ាំអាហារ​សុខភាព។

ថ្វីត្បិត​តែ​មធ្យោបាយ​ខាង​លើ​ស្ដាប់​ទៅច្រើន ឬ​សាំញ៉ាំ ប៉ុន្តែ​ការ​រើស​សាប៊ូ ស្ព្រាយ​បាញ់/លាប​សក់ ឬ​ឧស្សាហ៍​ធ្វើ​សក់ (អ៊ុត កៀប) ក៏ជាប្រភព​នាំ​បញ្ហា​ដល់​សក់​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to treat & Manage Oily Hair

https://www.rewardme.in/beauty/hair/article/hair-care-how-to-treat-oily-hair

Home Remedies for Oily Hair

http://www.top10homeremedies.com/home-remedies/home-remedies-oily-hair.html

Tips for healthy hair

https://www.aad.org/tips-healthy-hair

 

 

កំណែ​ប្រែបច្ចុប្បន្ន

22/09/2023

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ

រូបមន្ត និង​អត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Sep 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម